• 2018-11-08 09:09:54
  • ព័ត៌មាន

បើកកុម្ម៉ង់ហើយ ចង់រើសម៉ូដបានតាមចិត្ត Range Rover ស៊េរីប្រណិត ២០១៩ ពីក្រុមហ៊ុននេះ

  • 2018-11-08 09:09:54
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

រថយន្ត​ Range Rover Autobiography Long Wheel Base 2019​បើក​ទទួល​ការ​កុម្ម៉ង់​នៅ​ក្រុមហ៊ុន អ អិម អេ ខេ​ម​បូ​ឌា​ហើយ។

អ្នក​នឹង​ក្លាយ​ក្នុង​នោះ​កក់​មុន​ ៣០%

ឃើញ​ពី​គុណ​សម្បត្តិ​ប៉ុណ្ណឹង​បើ​សិន​ជា​ចង់​ទិញ​ ពេល​នេះ​​នៅ​ក្រុមហ៊ុន អ អិម អេ ខេ​ម​បូ​ឌា ទទួល​បើក​កុម្មង់​​ហើយ​ ព្រ​ម​ជាមួយ​នឹង​ប្រូម៉ូសិន​ពិសេស​។ ​

កំពូល​រថយន្ត Range Rover Autobiography Long Wheel Base ឆ្នាំ​2019 (​ប្រភេទ​តួ​វែង​)​ គឺជា​ប្រភេទ​រថយន្ត​ប្រណិត​លំដាប់​ថ្នាក់​ពិភពលោក ​ដែល​ផលិត​ឡើង​សម្រាប់​គារវកិច្ច អ្នក​នោះ​ឥលូវ​នេះ​បាន​បើក​ទទួល​ការ​កុម្ម៉ង់​ជាមួយ​ក្រុមហ៊ុន អ អិម អេ ខេ​ម​បូ​ឌា ហើយ។​

ដោយ​ស្ថិត​ក្នុង​ត្រកូល​រ​ថយ​ន្ត Range Rover ហើយ​ឈ​រ​នៅ​លំដាប់​ខ្ពស់​ជាងគេ​រថយន្ត​នេះ​ត្រូវ​បាន​ផលិត​យ៉ាង​ប្រណិត​ ដើម្បី​ឱ្យ​ស័ក្ដិសម​ជា​កំ​ពូ​ល​រ​ថយ​ន្ត​ប្រណិត​លំ​ដាប់​ពិ​ភព​លោក​។​ តួ​ខាងក្រៅ​ត្រូវ​បាន​ផលិត​ពី​ដែក​អាលុយមីញ៉ូម​ស្វិត​ហើយ​ធុន​នឹង​ការ​ប៉ះទង្គិច ទឹក​ថ្នាំ​ភ្លឺរលោង​ដូច​គ្រាប់ពេជ្រ​រំលេច​ពេញ​តួ​រថយន្ត​ ដែល​ធ្វើ​ឱ្យ​រឹត​តែ​មាន​ភាព​ទាក់ទាញ​។ រថយន្ត​ទំនើប​ ២០១៩នេះ​មាន​កំណែ​ទម្រ​ង់​មួយ​ចំ​នួន​ដែល​ធ្វើឱ្យ​រថយ​ន្ត​មួយ​នេះ​កាន់តែ​ទាក់ទាញ​នឹង​ផ្តល់​ភាពងាយស្រួល​ដល់​អ្នកបើក​បរ​ក្នុង​ការបញ្ជារ​ថយ​ន្ត​ផងដែរ​។

ភ្លើង​ខាងមុខ​ត្រូវបាន​រចនា​ថ្មី​រាង​តូច​ស្តើង​ស្អាត​ជាមួយនឹង​បច្ចេកវិទ្យា​LED​ចុងក្រោយ​ដើម្បី​ផ្តល់​ភាព​ងាយស្រួល​ដល់​ការ​បើកបរ​ពេល​រាត្រី ប៉ា​ណា ​ខាងមុខ​ត្រូវ​បាន​រចនា​ថ្មី​យ៉ាង​ស្រស់ស្អាត​ប្លែក​ពី​ម៉ូដែល​មុនៗ ការ​រចនា​ផ្នែក​ខាងក្នុង​យ៉ាង​ម៉ត់ចត់​ ដើម្បី​ឱ្យ​ស័ក្តិសម​នឹង​កេរ្តិ៍​ឈ្មោះ​ដែល​គ្រឿងក្នុង​តុបតែង​សុទ្ធតែ​លាយ​ជាមួយ​ឈើ​ប្រណិត​មាន​តម្លៃ ពូក​ស្បែក​ស្រ​ទ​ន់​ដែល​ដេរ​ដោយ​ដៃ​ផ្ទាល់​យ៉ាង​យក​ចិត្ត​ទុក​ដាក់​ប្រព័ន្ធ​ឆ្លាត​វៃ​ទំ​នើ​ប​ថ្មី​ Dual Touch Pro System​ ត្រូវ​បាន​បំពាក់​ជាមួយ​រថយ​ន្ត​ស៊េរី​ទំ​នើ​ប​ថ្មី​នេះ The Entertainment Touch Pro System​ ត្រូវ​បាន​បែងចែក​ជា​ពីរ​ដោយ​នៅ​ផ្នែក​ខាងលើ​សម្រាប់​បញ្ជា​ក្នុង​ការ​ស្ដាប់​តន្ត្រី​កម្សាន្ត​ ដែល​រួមបញ្ចូល​ប្រព័ន្ធ​សំឡេង​របស់​ចក្រ​ភព​អង់គ្លេស​(Meridian)​ធ្វើ​ឱ្យ​អ្នក​អង្គុយ​ក្នុង​រថយន្ត​មាន​អារម្មណ៍​ថា​ពួកគេ​កំ​ពុង​ស្ថិតនៅ​ជាមួយ​ការ​ប្រគំ​តន្ត្រី​ផ្ទាល់​តែ​ម្តង អេក្រង់​Touchscreen ​សម្រាប់​បញ្ជា​ទៅលើ​ប្រ​ព័​ន្ធ​ម៉ាស៊ីនត្រជាក់ ​និង​ប្រ​ព័​ន្ធ​បញ្ជា​ក្នុង​រ​ថយ​ន្ត​ជាច្រើន​ទៀ​ត​ផង​ដែរ ដៃចង្កូត​មាន​ប៊ូតុង​បញ្ជា​ដែរ​អាច​ធ្វើការ​Touch​ស្រាលៗ​ដោយ​មិន​ចាំ​បាច់​ចុច​ផ្ទាល់​ដូច​មុន​ទៀត​ឡើយ ប្រព័ន្ធ​ទប់​លំនឹង​នៅ​ពេល​អ្នក​បើកបរ​ក្នុង​ល្បឿន​លឿន​ដើម្បី​ផ្តល់​ភាព​ងាយស្រួល​ក្នុង​ការ​គ្រប់​គ្រង​រ​ថយ​ន្ត​។

កៅអី​ទាំងអស់​ត្រូវ​បាន​បំពាក់​ដោយ​ឧបករណ៍​ម៉ាស្សា អេក្រង់​ភ្ជាប់​នឹង​កៅអី​ខាងមុខ​សម្រាប់​ឱ្យ​អ្នក​ខាងក្រោយ​ទស្សនា​ចាប់ពី​៨​អ៊ីង​រហូតដល់​១០​អ៊ីង គំលាត​កៅអី​ពី​ផ្នែក​ខាងមុខ​មក​ខាងក្រោយ​មាន​ច​ន្លោះ​រហូត​ទៅដល់​ ១៨៦​ម​.​ម​ដើម្បី​ផ្តល់​ភាព​ទូលាយ​ដល់​អ្នក​អង្គុយ​ខាងក្រោយ ឈ្នាន់​ត្រូវបាន​ទម្លាក់​ដោយ​ស្វ័​យ​ប្រវត្តិ​នៅ​រាល់ពេល​បើកទ្វារ​រ​ថយ​ន្ត​ដើម្បី​ផ្តល់​ភាពងាយស្រួល​ដល់​អ្នក​រួម​ដំ​ណើ​រ​។​

សូម​អញ្ជើញ​មកកាន់​អគារ​តាំង​លក់រ​ថយ​ន្ត Jaguar Land Rover ដើម្បី​ធ្វើការ​បើកបរ​សាកល្បង​រថយន្ត​ដ៏​ប្រណិត​មួយណា​ដែល​លោកអ្នក​ពេញចិត្ត​ឥលូវ​នេះ​។​

ព័ត៌មាន​លម្អិ​ត​ពី​រថយ​ន្ត​ប្រណិត Jaguar និង Land Rover មាន​នៅ​មហាវិថី​សហ​ព័ន្ធ​រុស្សី សង្កាត់​ទឹកថ្លា ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ សូម​ទំនាក់ទំន​ង​៖ 023 888-811 / 070 999-111 គេហ​ទំព័រ ផ្លូវការ​៖ www.landrovercambodia.com ទំព័រ Facebook ផ្លូវការ​៖ Land Rover Cambodia ទំព័រ Instagram ផ្លូវការ​៖ @LandRoverCambo

អត្ថបទ៖ ថា ម៉ាលីដា

មតិយោបល់