- 2018-09-07 02:25:00
- ព័ត៌មាន
ជប៉ុន ស្រេកឃ្លានជំនាញ IT ជាង១ម៉ឺនកន្លែង
- 2018-09-07 02:25:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ជប៉ុន ស្រេកឃ្លានជំនាញ IT ជាង១ម៉ឺនកន្លែង
ចន្លោះមិនឃើញ
ក្រសួងសេដ្ឋកិច្ច ពាណិជ្ជកម្ម និងឧស្សាហកម្មជប៉ុន បានឱ្យដឹងថា បច្ចុប្បន្នជប៉ុនមានវិស្វករព័ត៌មានវិទ្យា (IT engineers) ចំនួន ៩២ម៉ឺននាក់ ប៉ុន្តែត្រូវការចំនួន ១៧១ ០០០ បន្ថែមទៀត ដើម្បីបំពេញតម្រូវការរបស់ខ្លួន។ ចំណែកនៅឆ្នាំ ២០២០ ជប៉ុនរំពឹងជ្រើសបានវិស្វករព័ត៌មានវិទ្យា ៣៦៩ ០០០ នាក់ និង ៧៨៩ ០០០ នៅត្រឹមឆ្នាំ ២០៣០។ តួលេខដ៏ច្រើននេះ ត្រូវបានបង្ហាញឱ្យដឹងក្នុងព្រឹត្តិការណ៍ សហប្រតិបត្តិការព័ត៌មានវិទ្យា ក្នុងបដិវត្តន៍ឧស្សាហកម្មទីបួន លើកទី ១២ (12th IT Cooperation in the Fourth Industrial Revolution) ក្នុងទីក្រុងហាណូយ និងដាណាំង។
ក្រសួងដដែលបន្តថា មានតែ១,៩%ប៉ុណ្ណោះ នៃក្រុមហ៊ុនជប៉ុនទាំងអស់ ដែលប្រើប្រាស់កម្មវិធី ប្រាជ្ញាសិប្បនិមិត្ត(AI) ប៉ុន្តែពេលនេះជប៉ុនត្រូវការបច្ចេកវិទ្យាថ្មីដូចជា IoT មនុស្សយន្ត និង Big Data ជាដើម កំពុងមានកំណើនខ្លាំង។
លោក Hironobu Kitagawa ប្រធានតំណាងអង្គការពាណិជ្ជកម្មក្រៅប្រទេសរបស់ជប៉ុន (JETRO) នៅទីក្រុងហាណូយ បានអះអាងថា កង្វះវិស្វករផ្នែកបច្ចេកវិទ្យា ខណៈតម្រូវការកើនឡើង នឹងបើក ឱកាសឱ្យមានសហប្រតិបត្តិការ រវាងក្រុមហ៊ុនជប៉ុន និងវៀតណាម នាពេលខាងមុខ។
មិនត្រឹមតែក្រុមហ៊ុនជប៉ុនប៉ុណ្ណោះទេ ដែលស្រែកឃ្លាន សូម្បីក្រុមហ៊ុនផ្ដល់សេវា ដំណោះស្រាយ និង software ឱ្យជប៉ុនក្នុងស្រុកវៀតណាម ក៏ត្រូវការដូចគ្នា។
លោក Hoang Nam Tien ប្រធានក្រុមហ៊ុន FPT Software និយាយថា ប្រហែលវិស្វករវៀតណាម ២ម៉ឺននាក់ កំពុងធ្វើការផ្នែកព័ត៌មានវិទ្យា (ITO) និងដំណើរការលើមុខជំនួញ (BPO ក្នុងប្រទេសជប៉ុន។ បច្ចុប្បន្នក្រុមហ៊ុនមានមូលដ្ឋាននៅវៀតណាមនេះ មានបុគ្គលិកប្រមាណ ១ ០០០ នាក់កំពុងបម្រើការនៅក្រុមហ៊ុនជប៉ុន និងច្រើនជាង ៥ ០០០ នាក់ ធ្វើ Project ឱ្យអតិថិជនជប៉ុន។ ក្នុងឆ្នាំនេះ FPT Software ក៏បានជ្រើសរើសបុគ្គលិក ២ ០០០ នាក់ បម្រើការក្នុងក្រុមហ៊ុនរបស់ខ្លួនដែរ ដើម្បីតម្រូវតាមទីផ្សារជប៉ុន។
ជំនាញវិស្វករព័ត៌មានវិទ្យាវៀតណាម មានចំណែកទីផ្សារតែ ៤%ប៉ុណ្ណោះ នៃវិស្វករបរទេសសរុបធ្វើការនៅជប៉ុននាពេលនេះ ខណៈចិនក្ដាប់បាន ៥៣% និង ១៥% ជាជនជាតិកូរ៉េ។
មូលហេតុវិស្វករបច្ចេកវិទ្យាវៀតណាម មានចំនួនតិចតួចនៅជប៉ុន ព្រោះមិនគ្រប់លក្ខខណ្ឌ។ ស្ថិតិបញ្ចេញដោយវិទ្យាស្ថានជាតិទទួលបន្ទុកផ្នែកព័ត៌មាន និងទំនាក់ទំនង បានបង្ហាញថា សិស្សនិស្សិត ITចំនួន ៧២% ខ្វះការអនុវត្តជាក់ស្ដែងបន្ទាប់ពីបញ្ចប់ការសិក្សា។ ៤២% ខ្វះជំនាញជាក្រុម និង ៨០% នៃអ្នកសរសេរកម្មវិធី ត្រូវការការបណ្ដុះបណ្ដាលឡើងវិញ៕