- 2018-07-07 07:15:00
- ព័ត៌មាន
អ្នកប្រើ iPhone X មានបញ្ហាជាមួយ Inbox email មានដំណោះស្រាយហើយ
- 2018-07-07 07:15:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
អ្នកប្រើ iPhone X មានបញ្ហាជាមួយ Inbox email មានដំណោះស្រាយហើយ
ចន្លោះមិនឃើញ
បន្ទាប់ពី Apple ប្រកាសចេញ iPhone X ជាង ៩ ខែមុននៅលើទីផ្សារ ដោយមានការរចនារូបរាងផ្នែកខាងមុខលាតពេញអេក្រង់ និងមានស្នាមឆកបន្តិច ធ្វើឲ្យអង្រួនទីផ្សារស្មាតហ្វូនប្រចាំឆ្នាំ ២០១៨ យ៉ាងគគ្រឹកគគ្រេង។ យ៉ាងណាក្ដី កន្លែងនោះក៏ជាកង្វល់សម្រាប់អ្នកប្រើប្រាស់ផងដែរ ព្រោះថា មានកម្មវិធីមួយចំនួន មិនអាចបើកប្រើបានជាក់ស្ដែងដូចជា កម្មវិធី Inbox email ជាដើម។
ក្រោយពេលមានការស្នើសុំឲ្យជួយកែសម្រួលចំណុចខាងលើ ថ្មីៗនេះ Google បានបញ្ចេញកំណែអាប់ឌែតជាពិសេសមួយជូនដល់ Apple ដែលមានទំហំជាង ១៤៤ មេហ្គាបៃ ដែលអាចឲ្យប្រើ iPhone X ស្ងប់ចិត្ត។
ការអាប់ឌែតនេះ ផ្តោតទៅលើការលុបបំបាត់របាខ្មៅផ្នែកខាងលើឲ្យ interface (ផ្ទាំងកម្មវិធី) ស៊ីគ្នាជាមួយអេក្រង់បែប Notch(ឆក) នោះ ហើយអ្នកអាចបើកចេញ-ចូលកម្មវិធី ឬវាយអក្សរបានដោយគ្មានបញ្ហា។
ដោយឡែកបញ្ហានេះ នៅមិនទាន់ឃើញកើតមានលើអេក្រង់បែប Notch(ឆក) នៅលើ Android នៅឡើយទេ៕
អានអត្ថបទបន្ត៖