- 2018-06-22 00:45:00
- ព័ត៌មាន
ផ្តើមពីលុយ ១ ពាន់ដុល្លារ ក្មេងប្រុសវ័យ ១៨ ឆ្នាំ ក្លាយជាសេដ្ឋីដោយមិនដឹងខ្លួន
- 2018-06-22 00:45:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ផ្តើមពីលុយ ១ ពាន់ដុល្លារ ក្មេងប្រុសវ័យ ១៨ ឆ្នាំ ក្លាយជាសេដ្ឋីដោយមិនដឹងខ្លួន
ចន្លោះមិនឃើញ
គ្រប់គ្នាសុទ្ធតែដឹងការបោះទុនវិនិយោគលើរូបិយប័ណ្ណឌីជីថល Bitcoin ហាក់ត្រូវប្រឈមនឹងហានិភ័យខ្ពស់បំផុត ប៉ុន្តែអ្នកនឹងភ្ញាក់ផ្អើលពីបុរសវ័យត្រឹម ១៨ ឆ្នាំ មានឈ្មោះ Erik Finman ដែលសម្រេចបោះបង់ការសិក្សានៅវិទ្យាល័យ នៃរដ្ឋ Idaho សហរដ្ឋអាមេរិក មកប្រែក្លាយជាសេដ្ឋីវ័យក្មេង ជ្រោកក្រោមទ្រនំនៃការជួញដូរ Bitcoin។
ថ្វីបើយុវជនជាច្រើនមានក្តីស្រមៃចង់ក្លាយជាមហាសេដ្ឋី ប៉ុន្តែស្ថិតក្នុងភាគរយតិចបំផុតដែលមានសមត្ថភាពអាចឈោងសម្រេចគោលដៅរបស់ខ្លួនបាន។ Erik Finman បានភ្នាល់ជាមួយឪពុកម្តាយថាប្រសិនណាខ្លួនអាចក្លាយជាសេដ្ឋីត្រឹមវ័យ ១៨ ឆ្នាំ នោះមិនចាំបាច់ទៅបន្តការសិក្សានៅមហាវិទ្យាល័យទៀតឡើយ។
គិតត្រឹមឆ្នាំ ២០១៧ Erik មាន Bitcoin ៤០៣ ឯកតា នៅក្នុងដៃ គ្រានោះមួយឯកតាថ្លៃ ២ ៧០០ ដុល្លារ ធ្វើឲ្យចំណូលសរុបទទួលបាន ១,០៩ លានដុល្លារ ប៉ុន្តែធៀបនឹងបច្ចុប្បន្នក្នុងមួយឯកតាឡើងដល់ ៦ ៧៦៧ ដុល្លារ ។ ពោលការវិនិយោគនេះ ផ្តួចផ្តើមឡើងតាមរយៈអំណោយ ១ ពាន់ដុល្លារ ដែលលោកយាយផ្តល់ឲ្យកាលពី Finman ស្ថិតនៅវ័យ ១២ ឆ្នាំ។
នៅចុងឆ្នាំ ២០១៣ ការវិនិយោគលើរូបិយប័ណ្ណឌីជីថល ១ ពាន់ដុល្លារ បានកើនដល់ ១ មុឺនដុល្លារ ក្រោយមកលក់ចេញគ្រប់យ៉ាង ដើម្បីមកបង្កើតក្រុមហ៊ុនផ្តល់ចំណេះដឹង Online មួយមានឈ្មោះ Botangle ប៉ុន្តែនាខែមករា ឆ្នាំ ២០១៥ មានបុរសម្នាក់មកទិញយកក្រុមហ៊ុននេះ ដោយផ្តល់នូវសំណើរវាងលុយសុទ្ធ ១០០ ០០០ ដុល្លារ និងកាក់ Bitcoin ៣០០ ឯកតា។ Erik បានរើសយក Bitcoin ព្រោះគិតទុកជាមុនថាក្នុងថ្ងៃមុខប្រភេទរូបិយប័ណ្ណឌីជីថលនឹងឡើងថ្លៃកប់ពពក។
ក្នុងរយៈពេលត្រឹម ១ ឆ្នាំ តម្លៃ Bitcoin បានកើនឡើង ៣០០ ភាគរយ រហូតដល់អ្នកវិភាគខ្លះបានប៉ាន់ប្រមាណថានឹងឡើងដល់ ១ លានដុល្លារនៅឆ្នាំ ១០ ឆ្នាំបន្ទាប់ ជាហេតុនាំឲ្យបុរសវ័យក្មេងរូបនេះ កាន់តែពុះកញ្ជ្រោលឡើងក្នុងទីផ្សារជូញដូរ Bitcoin។
ប្រភព: https://techviral.net/18-year-old-becomes-millionaire-selling-bitcoin/
ចុច Like និង See First ដើម្បីទទួលព័ត៌មានបច្ចេកវិទ្យាមុនគេ......
អានអត្ថបទ: