• 2018-05-10 10:31:28
  • ព័ត៌មាន

ឆ្នាំ ២០១៧ ប្រទេស​ណា​ មាន​អ៊ីនធឺណិត​ល្បឿន​លឿន​ជាង​គេ​?

  • 2018-05-10 10:31:28
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុមហ៊ុន SK Broadband បាន​បញ្ចេញ​បណ្ដាញ​អ៊ីនធឺណិត​របស់​ខ្លួន​ដែល​មាន​ល្បឿន​រហូត​ដល់​ទៅ ២.៥ ជីហ្កាប៊ីត​ក្នុង​មួយ​វិនាទី (Gbps) ឯណោះ នៅ​ឯ​ស្នាក់​ការ​ខ្លួន​ប្រទេស កូរ៉េ​ខាង​ត្បូង

តាម​រយៈ​សារព័ត៌មាន ZDNet ក៏​បាន​រាយការណ៍​មក​ថែម​ទៀត​ថា ក្រុមហ៊ុន​នឹង​បញ្ចេញ​បណ្ដាញ​អ៊ីនធឺណិត ដែល​មាន​ល្បឿន​រហូត​ដល់ និង ១០ Gbps លឿន​ដូច​ព្យុះ​នៅ​ពាក់​កណ្ដាល​ឆ្នាំ​នេះ។

ជាក់​ស្ដែង​ ប្រទេស​កូរ៉េ​ខាង​ជើង​បាន​ឈរ​នៅ​លើ​ដំណែង​កំពូល ចំពោះ​ចំណាត់​ថ្នាក់​ប្រទេស​ដែល​មាន​ល្បឿន​អ៊ីនធឺណិត​លឿន​ជាង​គេ ដោយ​មាន​ល្បឿន​ប្រើប្រាស់​ក្នុង​ប្រទេស​ជា​មធ្យម ២៨.៦ មេកាប៊ីត​ក្នុង​មួយ​វិនាទី (Mbps) ឯ​សហរដ្ឋ​អាមេរិក​វិញ​ឈរ​នៅ​លេខ ១០​ ដោយ​មាន​ល្បឿន​ប្រើប្រាស់​ក្នុង​ប្រទេស​ជា​មធ្យម ១៨.៧ Mbps។

ខាង​ក្រោម​នេះ​ជា​ប្រទេស​ទាំង ១០ ដែល​មាន​ល្បឿន​អ៊ីនធឺណិត​លឿន​ជាង​គេ​ក្នុង​ពិភព​លោកក្នុង​ឆ្នាំ ២០១៧ ៖

  • ១. ប្រទេស កូរ៉េ​ខាង​ត្បូង ២៨.៦ Mbps
  • ២. ប្រទេស ណ័រវ៉េ ២៣.៥ Mbps
  • ៣. ប្រទេស ស៊ុយអែត ២២.៥ Mbps
  • ៤. ប្រទេស ហុងកុង ២១.៩ Mbps
  • ៥. ប្រទេស ស្វីស ២១.៧ Mbps
  • ៦. ប្រទេស ហ្វាំងឡង់ ២០.៥ Mbps
  • ៧. ប្រទេស សិង្ហបុរី ២០.៣ Mbps
  • ៨. ប្រទេស ជប៉ុន ២០.២ Mbps
  • ៩. ប្រទេស ដាណឺម៉ាក ២០.១ Mbps
  • ១០. សហរដ្ឋ​អាមេរិក ១៨.៧ Mbps

ចុចអាន៖

ប្រភព៖ Cnet ប្រែ​សម្រួល៖ ផាត សុវត្ថិ

មតិយោបល់