• 2018-02-28 04:26:22
  • ហាងឆេងផលិតផល

ហាង​ឆេង​ម៉ូតូ​​អាប់ដេត​ចុងក្រោយ​ថ្ងៃ​នេះ ស៊េរី​​ខ្លះ​ធ្លាក់​ថ្លៃ​​ជិត ៤០០ ដុល្លារ​

  • 2018-02-28 04:26:22
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នៅ​មុន​ពេល​ចូល​ឆ្នាំ​ចិន Sabay បាន​បញ្ចេញ​ហាងឆេង​​ម៉ូតូ​ថ្មីៗ​ឲ្យ​ប្រិយមិត្ត​បាន​ដឹង​រួច​មក​ហើយ ឥឡូវ​ចប់​ចូល​ឆ្នាំ​ចិន​​ តម្លៃ​មានការ​ប្រែប្រួលយ៉ាង​ណា​ខ្លះ។

ម៉ូតូ​ដែល​ប្រែប្រួល​តម្លៃ​ច្រើន​ជាង​គេ ក្នុង​រយៈពេល​ប៉ុន្មាន​សប្ដាហ៍​នេះ​មាន​ដូចជា PCX ២០១៨ ចុះ​ពី ៤១៥០ ដុល្លារ​មក​នៅ​សល់​តែ ៣៨០០ ឬ ៣៧៥០ ដុល្លារ។ ឯ Honda Dream, CB 150R, Honda Beat និង Zoomer-X ចុះ​តែ ៥០ ដុល្លារ​ប៉ុណ្ណោះ។ រីឯ Scoopy 2016 តែមដែក​ចុះ​ថ្លៃ​ពី ២០០០ មក​នៅ​សល់ ១៩៣០ ដុល្លារ Scoopy 2018 ​តម្លៃ​ដដែល។

ឯ Yamaha Aerox ចុះ​ថ្លៃ ៣០ ដុល្លារ ចំណែក QBIX តម្លៃ​ធម្មតា​នៅ​សល់ ២១៩០ ដុល្លារ QBIX Smart-key នៅ​សល់ ២៤៥០ ដុល្លារ។

ក្រឡេក​ទៅ​មើល​ម៉ូតូ​ធំ​ពេញ​និយម​ដូចជា KTM Duke, Kawasaki, Pulsar, Ducati និង KR Motor តម្លៃ​នៅ​ដដែល ខុស​ប្លែក​តែ​ម៉ូតូ​ធំ GPXទើប​រៈ​នៅ​កម្ពុជា ធ្លាក់​ថ្លៃ​គួរសម​ដែរ​ពោល​គឺ​ក្នុង​មួយ​គ្រឿង ធ្លាក់ ៥០ ដុល្លារ​បើធៀប​នឹង​ថ្ងៃ​មុន​ចូល​ឆ្នាំ​ចិន៕

មើលហាងឆេង​លម្អិត​ម៉ូតូ​ស៊េរី​ផ្សេងៗ៖

#យ៉ាង​ម៉េច​ដែរ​តម្លៃ​នេះ ល្មម​អាច​លៃលក​ទិញ​បាន​ទេ?

បញ្ជាក់៖ តម្លៃ​អាច​ប្រែប្រួល​បន្ទាប់​ពី​ចេញ​ផ្សាយ​រួច។ (អ្នក​លក់=តម្លៃ​តាម​ហាង)។

អត្ថបទ៖ រក្សា

មតិយោបល់