• 2017-10-14 06:33:20
  • ចំណេះដឹង

Mazda ជា​ក្រុមហ៊ុន​រថយន្ត​កើត​តាំង​ពី​ឆ្នាំ​ ១៩២០

  • 2017-10-14 06:33:20
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុមហ៊ុន Mazda Motor Corporation ​ហៅខ្លី Mazda ជា​ក្រុមហ៊ុន​ផលិត​រថយន្ត​របស់​ប្រទេស​ជប៉ុន។ ក្រុមហ៊ុន​នេះ​ មាន​ការិយាល័យ​កណ្ដាល​នៅ​ Aki ទីក្រុង Hiroshima។​ ​ឆ្នាំ ២០១៥ ក្រុមហ៊ុន Mazda ផលិត​រថយន្ត​លក់​លើ​ទីផ្សារ​សកលលោក​បាន ១.៥ លាន​គ្រឿង ដែល​ ១ លាន​គ្រឿង​ផលិត​នៅ​រោងចក្រ​ក្នុង​ស្រុក និង​សល់​ពី​នេះ​ផលិត​តាម​រោងចក្រ​នៅ​បណ្ដា​ប្រទេស​មួយ​ចំនួន​ទៀត។

Mazda ឈរ​នៅ​តំណែង​ទី ១៥ ជា​ក្រុមហ៊ុន​ផលិត​រថយន្ត​ធំ​បំផុត​ក្នុង​លោក គិត​ត្រឹម​ឆ្នាំ ២០១៥។

@ ដើម​កំណើត​នៃ​ឈ្មោះ

គេហទំព័រ​ក្រុមហ៊ុនផ្ទាល់បាន​បញ្ជាក់​ថា ឈ្មោះ​ Mazda ​គឺ​យក​​ឈ្មោះ​តាម​​ស្ថាបនិក​ក្រុមហ៊ុន​លោក Jujiro Matsuda។ ​​ដែល​ឈ្មោះនេះ​ក៏​សម្តៅ​ន័យ​ Ahura Mazda បានន័យ​ថា​ទេព្តា​ពន្លឺ​ដ៏​ចែងចាំង។ ​ @ ប្រវត្តិ

ក្នុង​ឆ្នាំ ១៩២០ ពេល​​ក្រុម​ហ៊ុនកកើត​ដំបូង​មាន​ឈ្មោះ​​ថា Toyo Cork Kogyo Co., Ltd និង​ប្តូរ​ឈ្មោះ​ទៅ Toyo Kogyo ក្នុង​ឆ្នាំ ១៩២៧។ នៅ​ចុង​ទសវត្សរ៍​ឆ្នាំ​ ១៩២០​ ក្រុមហ៊ុន​ជួប​ក្ស័យធន ប៉ុន្តែ​​ត្រូវ​បាន​ជួយ​សង្គ្រោះ​ទាន់​ដោយ​ធនាគារ​​ Hiroshima Saving Bank និង​​អ្នកជំនួញ​នៅ​ទីក្រុង Hiroshima។ លុះ​មក​ដល់​ឆ្នាំ ១៩៨៤ ទើប​ឈ្មោះ Mazda លេច​ចេញ​ឡើង ប៉ុន្តែ​រថយន្ត​ផលិត​មុន​ឆ្នាំ​នោះ ក៏​ត្រូវ​កំណត់​ជា Mazda វិញ ទាំង​អស់​រួម​មាន​រថយន្ត Mazda R360 (ឈ្មោះ​ថ្មី) ដែល​បង្ហាញ​នៅ​ឆ្នាំ ១៩៦០ និង Mazda Carol នៅ​ឆ្នាំ ១៩៦២។

អំឡុង​ឆ្នាំ ១៩៦៨ Mazda បាន​ប្រឡូក​ចូល​ទីផ្សារ​ប្រទេស​កាណាដា ហើយ​ ២ ឆ្នាំ​ក្រោយ​ទើប​លេច​មុខ​ក្នុង​ទីផ្សារ​អាមេរិក​ខាង​ជើង។ ពេល​នោះ​ Mazda ល្បី​ខ្លាំង​ជាមួយ​រថយន្ត Pickup ប្រភេទ B-Series រហូត​មក​ចូល​បច្ចុប្បន្ន​រថយន្ត​ Pickup ដំណើរការ​ដោយ​ថាមពល​ Wankel-Powered មាន​តែ Mazda មួយ​គត់​ជា​អ្នក​ផលិត ទៀត​សោត​ដូច​ជា​រថយន្ត​ក្រុង​ប្រើ​ថាមពល Rotary-Powered ម៉ូដែល Mazda Parkway មាន​តែ​មួយ​គត់​ក្នុង​ប្រទេស​ជប៉ុន។ ចូល​ដល់​ឆ្នាំ ១៩៧៣ រថយន្ត​ប្រភេទ​គ្រួសារ​តូច Familia ក្លាយ​ជា​ការ​ពេញ​និយម​ដ៏​ខ្លាំងក្លា​សម្រាប់​ទីផ្សារ​ពិភពលោក ដែល Mazda មិន​អាច​ខ្វះបាន។ ក្រោយៗ​មក​ទើប​មាន​ម៉ូដែល RX-7, RX-8 និង Roadster ជា​បន្តបន្ទាប់។ គិត​ពី​ឆ្នាំ ១៩៣៤ ទល់​បច្ចុប្បន្ន Mazda បាន​ប្ដូរ​ស្លាកយីហោ​ខ្លួន​ចំនួន ៦ លើក​រួច​មក​ហើយ។​

@ ការ​ចាប់​ដៃ​គូ​ជាមួយ​ក្រុមហ៊ុន Ford Motor

ចាប់​តាំង​ពី​ឆ្នាំ ១៩៧៤ ដល់ ២០១៥ ក្រុមហ៊ុន Mazda បាន​​ចាប់ដៃគូ​ជាមួយ​ក្រុមហ៊ុន Ford Motor ដែល​បាន​ទិញ​យក​ភាគហ៊ុន ៧ ភាគរយ នា​ឆ្នាំ ១៩៧៩ រហូត​ឡើង​ដល់ ៣៣.៣ ភាគរយ នា​ឆ្នាំ ១៩៩៨។ ក្រោម​ការ​គ្រប់គ្រង​របស់​លោក Alan Mulally ក្រុមហ៊ុន Ford ក៏​បាន​ដក​ភាគហ៊ុន​ពី Mazda ចំនួន ២.១ ភាគរយ​មក​វិញ នា​ឆ្នាំ ២០១៤ ហើយ​កាត់​បន្ថយ​ការ​ផលិត។ ប៉ុន្មាន​ឆ្នាំ​ក្រោយ​មក​ដល់ ២០០៨ Mazda បាន​បោះ​ទុន ១៨៥ លាន​ដុល្លារ ទិញ​ភាគហ៊ុន ៦.៨ ភាគរយ​បន្ថែម​មក​វិញ​ពី Ford គាប់​ជួន​ពេល​ដែល​ CEO លោក Hisakazu Imaki លាលែង​ពី​តំណែង​និង​ជំនួស​ដោយ​លោក Takashi Yamanouchi វិញ។​

@ ទីផ្សារ

​​​​​​​​អាមេរិក​ខាង​ជើង​ជា​ទីផ្សារ​ធំ​បំផុត​មួយ​របស់​ក្រុមហ៊ុន Mazda ខណៈ​នៅ​ទីផ្សារ​អាមេរិក​ធ្លាក់​ចុះ​ទាប​បំផុត​នា​ ១០ ឆ្នាំ​ចុង​ក្រោយ ​ត្រឹម ១.៧ ភាគរយ។ ចំពោះ​ស្លាកយីហោ​មាន​ភាព​ស្មោះត្រង់​និង​ទំនុក​ចិត្ត Mazda ទទួល​បាន ៣៩ ភាគរយ នៅ​ឆ្នាំ ២០១៦ ទាប​ជាង​ចង្វាក់​ផលិតកម្ម​របស់​ខ្លួន​ជា​មធ្យម ៥៣ ភាគរយ។

@ ការ​ប្រណាំង​រថយន្ត​អន្តរជាតិ

Mazda បាន​ប្រលូក​ចូល​ព្រឹត្តិការណ៍​ប្រណាំង​រថយន្ត​យឺត​រយៈ​ពេល ៨៤ ម៉ោង ដំបូង​បង្អស់​នា​ថ្ងៃ​ទី ២០ តុលា ឆ្នាំ ១៩៦៨ ដោយ​មាន​រថយន្ត ២ គ្រឿង​ស៊េរី Cosmo Sport 110S ដោយ​មួយ​បាន​យក​ឈ្នះ​ក្នុង​តំណែង​លេខ ៤។ លុះ​មួយ​ឆ្នាំ​ក្រោយ Mazda បាន​ចូល​ប្រកួត​ម្ដង​ទៀត ហើយ​ទទួល​បាន​តំណែង​លេខ ៥។ ក្រឡេក​ទៅ​ឆ្នាំ ២០១៦ លោក Ray Walle បាន​ប្រើ​រថយន្ត​មួយ​គ្រឿង​ផ្សេង​ទៀត Mazda RX-5 ចេញ​ពី​ក្រុមហ៊ុន​ចែកចាយ​នៅ​ទីក្រុង Princeton រដ្ឋ New Jersey ទៅ Daytona ហើយ​បាន​យក​ឈ្នះ​ក្នុង​ព្រឹត្តិការណ៍​ប្រណាំង Touring Class ម៉ាស៊ីន​ចំណុះ​ក្រោម ២.៥ លីត្រ នៃ​រយៈ​ពេល ២៤ ម៉ោង​មុន​បើក​ត្រឡប់​មក​កាន់​រដ្ឋ New Jersey វិញ។

@ ការ​ឧបត្ថម្ភ

នៅ​ពី​ក្រោយ​ភាព​ជោគជ័យ​នៃ​ក្រុមហ៊ុន Mazda ខ្លួន ក៏​ជា​ម្ចាស់​ឧបត្ថម្ភ​ដល់​ក្រុម​កីឡា​ជា​ច្រើន​ទាំង​ក្នុង​ស្រុក​និង​ក្រៅ​ស្រុក ៖

ក្នុងស្រុក

  • ក្រុម​បាល់ទាត់ Sanfrecce Hiroshima (ស្ថិត​ក្នុង J.League) ៖ ដំបូង​មាន​ឈ្មោះ​ជា Toyo Kogyo Soccer Club ដែល​បង្កើត​នា​ឆ្នាំ ១៩៣៨ រហូត​ដល់​ឆ្នាំ ១៩៩២ ក្រោយ​ពេល Mazda កាត់​បន្ថយ​ការ​ឧបត្ថម្ភ​ដល់​ក្រុម​នេះ រួច​ក៏​បាន​ផ្ទេរ​ទៅ​ជា​ឈ្មោះ​ថ្មី​វិញ។
  • Hiroshima Toyo Carp (ក្រុម​កីឡា Baseball) ៖ ផ្តើម​ទទួល​ការ​ឧបត្ថម្ភ​ពី Mazda ចាប់​តាំង​ពី​ឆ្នាំ ១៩៦៨ មុន​ពេល​ដែល Mazda នៅ​មាន​ឈ្មោះ​ជា Toyo Kogyo នៅ​ឡើយ។

ក្រៅ​ស្រុក

  • ក្រុម North Melbourne Football Club ស្ថិត​នៅ​លីក​កំពូល​អូស្ត្រាលី
  • ក្រុម AFC Fiorentina ស្ថិត​នៅ​លីក Serie A របស់​អ៊ីតាលី
  • ក្រុម Nakhon Ratchasima ស្ថិត​នៅ​ Yamha League 1 របស់​ប្រទេស​ថៃ៕​

ប្រភព៖ Wikipedia ប្រែ​សម្រួល ៖ កៅ រក្សា

មតិយោបល់