• 2017-08-23 09:28:02
  • ប្រវត្តិបច្ចេកវិទ្យា

Webcam បង្កើត​បាន​ជាង ២ ទសវត្សរ៍តែ​បន្ត​ល្បី​ដល់​សព្វថ្ងៃ

  • 2017-08-23 09:28:02
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Webcam ត្រូវ​បាន​គេ​ស្គាល់​ជា​ប្រភេទ​ឧបករណ៍​វីដេអូ​កាមេរ៉ា ដែល​អាច​ផ្ដល់​ឬ​ផ្សាយ​ផ្ទាល់​នូវ​រូបភាព​ក្នុង​ពេល​ជាក់លាក់​មួយ​តាម​រយៈ​កុំព្យូទ័រ​មួយ​ត​ទៅ​បណ្ដាញ​កុំព្យូទ័រ​ផ្សេង​ទៀត។ ខុស​ពី​ពពួក IP Camera ដែល​ត​ភ្ជាប់​តាម​រយៈ Wi-Fi ប៉ុន្តែ Webcam មាន​ខ្លះ​ជា​ប្រភេទ​ត​តាម​ខ្សែ USB និង​ខ្លះ​ទៀត​បំពាក់​នៅ​ខាង​ក្នុង​ម៉ាស៊ីន​កុំព្យូទ័រ​យួរ​ដៃ (Laptop)។

Webcam ត្រូវ​បាន​អភិវឌ្ឍ​ឡើង​ដំបូង​បង្អស់​នៅ​ឆ្នាំ ១៩៩១ នៅ​ក្នុង​នាយកដ្ឋាន​វិទ្យាសាស្ត្រ​កុំព្យូទ័រ​នៃ​សកលវិទ្យាល័យ​ Cambridge។ បោះ​ជំហាន​ចូល​ទីផ្សារ​ដំបូង​ជា​ប្រភេទ​ឧបករណ៍​ QuickCam ស-ខ្មៅ បង្កើត​ដោយ​ក្រុមហ៊ុន​សហរដ្ឋអាមេរិក Connectix នៅ​ឆ្នាំ ១៩៩៤ ​រួច​បាន​លក់​ទៅ​ឲ្យ​ Logitech នៅ​ឆ្នាំ ១៩៩៨។ សឹង​តែ​គ្រប់ Laptop ទាំង​អស់​នា​ពេល​បច្ចុប្បន្ន​បាន​ភ្ជាប់​នូវ Webcam មក​ស្រាប់​ខាង​ក្នុង​ម៉ាស៊ីន ករណី​បើ​កុំព្យូទ័រ​ខ្លះ​អត់ យើង​អាច​ចំណាយ​ថវិកា​ទិញ​ឧបករណ៍​នោះ​នៅ​លើ​ទីផ្សារ​បាន ហើយ​យក​មក​ដោត​ភ្ជាប់​ប្រើប្រាស់​ជា​ធម្មតា។​

បច្ចុប្បន្ន​ឧបករណ៍​នេះ បាន​ផ្ដល់​ភាព​ងាយស្រួល​និង​ពេញ​និយម​ក្នុង​ការ​ប្រើប្រាស់​ទូទាំង​សកលលោក។ ដូច​ជា​ការ​ទំនាក់ទំនង​គ្នា (Video Chat), ការ​ណាត់​ជួប (Online) និង​ការ​ផលិត​វីដេអូ​ថត​មុខ​ខ្លួន​ឯង​ដែល​កំពុង​ល្បី​លើ​គេហទំព័រ YouTube និង​សារព័ត៌មាន​ BBC។​ ក្រៅ​ពី​នោះ​ក៏​ផ្ដល់​ឲ្យ​មនុស្ស​អាច​ធ្វើ​ការ​ពី​គេហដ្ឋាន ដោយ​ប្រើ​អ៊ីនធឺណិត​និង​មិន​ចាំ​បាច់​ទៅ​កាន់​ការិយាល័យ​ផ្ទាល់។

+អត្ថប្រយោជន៍​នៃ​ Webcam

  • ងាយ​ស្រួល​ប្រើប្រាស់​និង​ដំឡើង
  • តម្លៃ​ថោក​និង​មាន​ទីផ្សារ​ធំ​ទូលាយ
  • អាច​ប្រើប្រាស់​លក្ខណៈ​ឯកជន
  • ភ្ជាប់​ទំនាក់ទំនង​នៃ​ការ​បញ្ជូន​រូបភាព​បាន​រហ័ស

+គុណ​វិបត្តិ​នៃ Webcam

ប្រភព៖ Wikipedia ប្រែសម្រួល៖ កៅ រក្សា

មតិយោបល់