
- 2016-03-18 20:41:37
- គន្លឹះ
ដំណោះស្រាយពេលចុចមើលវីដេអូ YouTube ស្រាប់តែលោតផ្ទាំងនេះចេញមក
- 2016-03-18 20:41:37
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ដំណោះស្រាយពេលចុចមើលវីដេអូ YouTube ស្រាប់តែលោតផ្ទាំងនេះចេញមក
ចន្លោះមិនឃើញ
មានវីដេអូនៅលើប្រព័ន្ធ YouTube មួយចំនួនបានកំណត់វិសាលភាពនៃការទស្សនាតែនៅក្នុងប្រទេសមួយចំនួនប៉ុណ្ណោះ។ នេះជាហេតុធ្វើឲ្យអ្នកប្រើប្រាស់ក្នុងប្រទេសដទៃមិនអាចទស្សនាវីដេអូទាំងនោះបាន ពោលពេលចុចចូលមើលតែងលោតផ្ទាំងដូចបង្ហាញខាងក្រោម។
យ៉ាងណាក្ដីបញ្ហានេះនៅតែមានដំណោះស្រាយ ដែលដំណោះស្រាយនឹងបង្ហាញជូនដូចតទៅនេះ៖
*បញ្ជាក់ថាវិធីខាងក្រោមអាចអនុវត្តន៍បានតែនៅលើកុំព្យូទ័រដែលមានប្រើប្រាស់ Browser Chrome ប៉ុណ្ណោះ
-នៅលើកុំព្យូទ័ររបស់អ្នកចាប់ផ្ដើមបើក Browser Chrome ឡើង បន្ទាប់មកយក Mouse ចុចលើតំណភ្ជាប់មួយនេះ។
-ពេលទៅដល់ផ្ទាំង Extension ឈ្មោះថា ProxFlow បន្តចុចលើពាក្យ "ADD TO CHROME”។ បន្ទាប់មកចុចលើពាក្យថា "Add extension” នោះជាការស្រេច។
បន្ទាប់ពីដំឡើង Extension នេះរួចអ្នកនឹងអាចទស្សនាគ្រប់វីដេអូលើប្រព័ន្ធ YouTube បានទោះបីជាមានកំណត់ប្រទេសក្ដី៕
ចុចអាន៖ Youtube Channel សម្រាប់អ្នកដែលចង់ចេះថតរូប គួរចូលមើល
ប្រែសម្រួល៖ ហៃ សុខហេង ប្រភព៖ Chrome