• 2015-05-12 17:42:23
  • គន្លឹះ

សូម​ប្រយ័ត្ន​មាន​ការ​បន្លំ​លើ​ Facebook

  • 2015-05-12 17:42:23
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុម​អ្នក​ប្រើប្រាស់​បណ្ដាញ​សង្គម​មួយចំនួន​ បាន​លើកឡើង​ថា បច្ចុប្បន្ន​ពិត​ជា​មាន​ការ​ព្រួយ​បារម្ភ​ពី​សំណាក់​ពួក​អ្នក​ជំនាញ​លើ​បណ្ដាញ​សង្គម​ Facebook (Hacker) ​ហើយ​បាន​ធ្វើការ​បន្លំ​លើ​ link Address របស់​គេហទំព័រ​ facebook​។ ការ​លេង​កម្សាន្ត​ប្រកប​ដោយ​ភាព​ភ័យ​ខ្លាច​នេះ​ គឺ​ធ្វើ​ឲ្យ​ប្រិយ​មិត្ត​មួយ​ចំនួន​មិន​ចង់​កម្សាន្ត​បន្ត​ដោយ​ខ្លាច​បាត់បង់​គណនី​ Facebook របស់​ខ្លួន ។

 

លោក ជា ស្រេង អ្នកជំនាញលើបណ្តាញ​សង្គម​មួយ​រូប បាន​ឲ្យ​ដឹង​ថា ការ​បន្លំនេះ​គឺ​កើត​មាន​លើ​ការ​លេង​ Facebook ជា​មួយ​នឹង​ Browser ទាំងនៅ​លើ​កុំព្យូទ័រ និង ទូរសព្ទ​របស់​​ប្រិយ​មិត្ត​។

 

មួយ​វិញ​ទៀត​ ពេល​ដែល​ប្រិយមិត្ត​កំពុង​តែ​លេង​ Facebook ឃើញ​រូបភាព​ ឬ ព័ត៌មាន​ដែល​គួរ​ទាក់​ទាញ​​ក៏​ចុច​មើល​ឬ អាន ពេល​នោះ​ហើយ​ដែល​ជា​ឱកាស​លួច​យក​គណនី​ប្រិយមិត្ត។ ខណៈ​នោះ​ដែរ​ Facebook ​ប្រិយមិត្ត​បែរ​ជា​ Log Out ចេញ​ជា​ផ្ទាំង​ Facebook ប៉ុន្តែ​ Link Address មិន​មែន​ជា​ www.facebook.com ឡើយ។

 

ដូចនេះសូម​ប្រុង​ប្រយ័ត្ន​ការ​បន្លំ​គេហទំព័រ​នេះ​មិន​ត្រូវ​ Log in ចូល​លេង​ដោយ​មិន​បាន​មើល​​ការ​បន្លំ​ Link ផ្សេងៗ​ ធ្វើ​ឲ្យ​ប្រិយ​មិត្ត​ បាន​វាយ​បញ្ចូល​ Email និង​ Password ទៅ​ឲ្យ​អ្នក Hacker ទាំង​នោះ​។ ពេល​ដែល​ Hacker ទាំង​នោះ​បាន​ដឹង  Email និង​ Password គឺ​គេ​អាច​ចូល​មើល​ Facebook យើង​បាន​តាម​ចិត្ត​។

 

តោះ​..កុំ​ឲ្យ​ខាត​ពេល​យូរ​ទស្សនា Link បន្លំទាំង​គ្នា...

 

 

 

 

 

ចុច​អាន៖ ទាញ​​វីដេអូ​​​ពី​ Youtube ចូល​ទូរសព្ទ​ឬ​កុំព្យូទ័រ​បាន​ភ្លាម​​មិន​បាច់​ដំឡើង​កម្មវិធី​​រញ៉េរញ៉ៃ

 

ចុច​អាន៖ បម្លែង​ឯកសារ​ពី​ទំព័រ​វិប​​ទៅ​ជា PDF ​មាន​អី​ពិបាក!

 

អត្ថបទ៖ ដារ៉ាឆានី

មតិយោបល់