- 2024-05-14 01:00:00
- គន្លឹះ
ទស្សនាវីដេអូបង្ហាញពីរបៀបប្រើមុខងារ Cruise Control ដែលគួរប្រើនៅលើផ្លូវល្បឿនលឿន!
- 2024-05-14 01:00:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ទស្សនាវីដេអូបង្ហាញពីរបៀបប្រើមុខងារ Cruise Control ដែលគួរប្រើនៅលើផ្លូវល្បឿនលឿន!
ចន្លោះមិនឃើញ
អ្នកបើកបររថយន្តនៅក្នុងប្រទេសកម្ពុជា បានចាប់ផ្តើមប្រើប្រាស់មុខងារ Cruise Control កាន់តែច្រើន ខណៈបណ្តាញផ្លូវថ្នល់កាន់តែស្អាតធំទូលាយ ជាពិសេស ប្រើនៅលើផ្លូវល្បឿនលឿន។
Cruise Control ងាយស្រួលប្រើបំផុត ដែលមានទីតាំងស្ថិតនៅម្តុំដៃចង្កូត គ្រាន់តែខុសរូបរាងគ្នាទៅតាមប្រភេទរថយន្ត ដោយខ្លះជាកុងតាក់កាច់ចុះឡើង និងខ្លះជាប៊ូតុងចុច។
មុខងារនេះវាបានផ្តល់ប្រយោជន៍យ៉ាងច្រើនជាជំនួយដល់ការបើកបររបស់លោកអ្នក រួមមានដូចជា៖ សន្សំសំចៃនៃការប្រើប្រាស់សាំង មិនចុកជើង និងជួយមិនឱ្យហួសល្បឿនកំណត់ជាដើម។ បច្ចុប្បន្ន វាត្រូវបានអភិវឌ្ឍន៍កាន់តែមានប្រសិទ្ធភាពជាងមុន ដែលវាបំពាក់ជាមួយសេនស័រ ក្នុងការចាប់ចម្ងាយ និងល្បឿនរថយន្តខាងមុខ ពោលគឺជួយរក្សាល្បឿនរថយន្តអ្នកដោយស្វ័យប្រវត្តិ មិនឱ្យទៅកៀករថយន្តខាងមុខឡើយ ដែលគេហៅថា Adaptive Cruise Control។
សូមទស្សនាពីរបៀបប្រើប្រាស់មុខងារ Cruise Control ក្នុងវីដេអូខាងក្រោមនេះ