• 2023-04-05 06:46:42
  • គន្លឹះ

មុនដាក់ចង្កឹះលេខអក្សរ D ចេញដំណើរ ដាច់ខាត​ត្រូវច្បាស់​រឿង២នេះ​ជាមុនសិន

  • 2023-04-05 06:46:42
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បន្ទាប់ពី​បាន​ត្រួតពិនិត្យ​​រថយន្ត​នៅ​គ្រប់ចំណុច​សំខាន់ៗ​អស់ហើយ លោកអ្នក​នឹង​មាន​អារម្មណ៍​ទំនុកចិត្ត​ក្នុងពេល​បើកបរ​ធ្វើដំណើរ។ តែយ៉ាងណាក្តី យើងសូម​បន្ថែម​នូវការណែនាំ២ចំណុចទៀត មុនដាក់អក្សរ D បើករថយន្តចេញដំណើរ។

ទីមួយ គឺ​ឯកសារ​ដែល​ត្រូវយកតាមខ្លួន ដែលមាន​ដូចជា បណ្ណបើកបរច្បាប់ដើម កាតគ្រីថតចម្លង និង​ឆៀក​ថតចម្លង។ នេះបើតាមក្រសួងសាធារណការ និងដឹកជញ្ជូន។ ចំណែក​សន្លឹកពន្ធលើ​មធ្យោបាយ​ដឹកជញ្ជូន ត្រូវបិទនៅកញ្ចក់​ខាងមុខ។

ទីពីរ គឺ​អ្នកបើកបរ​ត្រូវសារ៉េ​កៅអីអង្គុយ​ឱ្យបានស្រួលបួល ពាក់ខ្សែក្រវាត់ និង​កញ្ចក់ចំហៀង និងកញ្ចក់មើលក្រោយ​ឱ្យបានត្រឹមត្រូវងាយស្រួល​មើល ព្រមទាំងដោះហ្វ្រាំងដៃ។ ជាមួយគ្នានេះ ត្រូវពិនិត្យមើលលើដំណើរការរបស់​កាមេរ៉ារថយន្ត​ (បើមាន) ផងដែរ។ ក្រៅពីនេះ គឺ​ត្រៀម​ដបទឹក​ ឬកែវទឹកដាក់​នៅក្បែរខ្លួនឱ្យហើយទៅ និងជាពិសេសគឺទូរសព្ទ ដើម្បីងាយស្រួល​ពេល​ចុចម្តងៗ ឬមើលផែនទី​ក្នុងពេលបើកបរ បើអាច​គួរដាក់បន្ថែមជើង​ទម្រទូរសព្ទ។

ទន្ទឹមនឹង​នេះដែរ លោកអ្នកក៏គួរតែ​ពិនិត្យមើល​កង់សាគួរ និង​ឧបករណ៍​ដោះដូរ ត្រៀម​បម្រុង​ប្រេង​ម៉ាស៊ីន​ និងទឹកស្អ​ និង​របស់​របរ​សំខាន់​ៗផ្សេងទៀតផងដែរ៕

អត្ថបទ៖ សំភី

មតិយោបល់