- 2022-03-09 02:55:58
- ព័ត៌មាន
បង្ហាញភាពលេចធ្លោ បែបស៊ីវិល័យរបស់អ្នក ជាមួយរថយន្តស៊េរីថ្មី Maxus T90
- 2022-03-09 02:55:58
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
បង្ហាញភាពលេចធ្លោ បែបស៊ីវិល័យរបស់អ្នក ជាមួយរថយន្តស៊េរីថ្មី Maxus T90
ចន្លោះមិនឃើញ
ថ្មីៗនេះក្រុមហ៊ុន Maxus Cambodia បានប្រកាសជាផ្លូវការអំពីការមកដល់ថ្មីនៃរថយន្តភីកអាប់ Maxus T90 ឆ្នាំ២០២២ នៅអគារតាំងបង្ហាញរថយន្ត និងការតាំងពិព័រណ៍រថយន្តនៅផ្សារទំនើបអ៊ីអនម៉លភ្នំពេញ កាលពីចុងសប្តាហ៍មុននេះ។
រថយន្តនេះគឺរចនាផ្អែកលើរថយន្តប្រភេទភីកអាប់ដោយបង្ហាញពីសមត្ថភាពខ្លាំងក្នុងការបើកបរលើផ្លូវ Off-Road ជាមួយនឹងកម្លាំងខ្លាំងផងដែរ។ ដូចដែលយើងបានដឹងហើយថារថយន្ត Maxus ធ្លាប់បាននាំចូលនិងដាក់លក់នូវរថយន្តភីកអាប់ Maxus T60 របស់ពួកគេហើយ ហើយលទ្ធផលក៏ទទួលបានទិន្នន័យលក់យ៉ាងល្អដែរ។
ដើម្បីបំពេញតម្រូវការរបស់អតិថិជនបន្តទៀត ក្រុមហ៊ុន Maxus បានអាប់ឌែតលើម៉ូឌែល Maxus T90 របស់គេដោយឆ្លងកាត់បទពិសោធន៍ផ្លូវ Off-Road យ៉ាងល្អ និងមានការរចនារូបរាងដ៏មានអំណាច។ ឥឡូវនេះ Maxus T90 ក៏មានដាក់លក់នៅ Showroom Maxus ជាមួយនឹងតម្លៃពិសេសត្រឹមតែ $47,990 ប៉ុណ្ណោះ។
តោះទៅដឹងទាំងអស់គ្នាថា ហេតុអ្វីត្រូវជ្រើសរើសរថយន្ត Maxus T90?
ដោយសារវាត្រូវបានអភិវឌ្ឍន៍ឡើងពីរថយន្ត Maxus T60 ជាមួយនឹងប្រសិទ្ធភាពខ្ពស់នៃការសន្សំសំចៃប្រេងឥន្ធនៈ រូបរាងល្អប្រណីត បច្ចេកវិទ្យាថ្មីទំនើប និងកម្លាំងខ្លាំងដែលស័ក្តសមសម្រាប់ស្ថានភាពផ្លូវនៅកម្ពុជា។
ការរចនាផ្នែកខាងក្រៅរបស់ Maxus T90 គឺបង្ហាញលោកអ្នកឱ្យកាន់តែលេចធ្លោជាមួយនឹងភាពស្រស់ស្អាតរបស់វា។ នៅក្នុងលក្ខខណ្ឌនៃការរចនារថយន្ត Maxus T90 គឺបានបន្តការរចនាឡើងជាលក្ខណៈគ្រួសារ និងរួមបញ្ចូលដោយប៉ាណាមុខដ៏ធំដើម្បីធ្វើឱ្យផ្នែកខាងមុខពោរពេញដោយអំណាច។ ចង្កៀងមុខ និងអំពូលភ្លើង Daytime Running Light ក៏បានរចនាជាឆ្នូតវែងតូចៗដែលជាការរចនាឡើងដ៏ពេញនិយមនាពេលបច្ចុប្បន្ន និងបង្កើននូវភាពទាក់ទាញសម្រាប់រថយន្ត Maxus T90។
ផ្នែកខាងក្នុងរបស់ Maxus T90 ពិតជាមានផាសុកភាព និងមានការរចនាដ៏ប្រណីតជាមួយនឹងកៅអីពូកស្បែកកម្រិតខ្ពស់។ ខាងក្នុងកាប៊ីនរថយន្តគឺមានទំហំធំទូលាយល្អ ដែលផ្តល់កន្លែងគ្រប់គ្រាន់សម្រាប់អ្នកបើកបរ និងអ្នករួមដំណើរ។ ជាពិសេសគឺមុខងារប្រើប្រាស់ដ៏ទំនើបៗដែលដំណើរការលើ T90 មានដូចជា៖ សោរឆ្លាតវៃ smart key កុងទ័រឌីជីថល LCD ទំហំ 10.25 អ៊ីញ, អេក្រង់កម្សាន្ត 12.3 អុីញភ្ផាប់ជាមួយប៊្លូធូស និងការគ្រប់គ្រងម៉ាស៊ីនត្រជាក់, ឧបករណ៍បំពងសម្លេង៦គ្រាប់ រួមនឹងដំបូលលើបើកបែប Panoramic Sunroof ដែលធ្វើឲ្យអ្នកអាចស្រូបយកខ្យល់អាកាសបរិសុទ្ធបានយ៉ាងស្រស់ស្រាយ ប្រសិនបើអ្នកបើកបរជាមួយបរិយាកាសធម្មជាតិ។
Maxus T90 ត្រូវបានបំពាក់ដោយប្រអប់លេខអូតូស្វ័យប្រវត្តិ៨វគ្គ និងម៉ាស៊ីនម៉ាស៊ូតតួបូភ្លោះចំណុះ 2.0T Bi-Turbo ៤ស៊ីឡាំង ដែលផ្តល់កម្លាំងខ្លាំង 160KW និងកម្លាំងរមួល 500Nm ហើយធ្វើឱ្យលោកអ្នកមានភាពងាយស្រួលក្នុងការបង្កើនល្បឿន និងអាចគ្រប់គ្រងល្បឿនបានយ៉ាងល្អទោះការបើកបរលើផ្លូវហាយវេ ឬផ្លូវលំបាកក៏ដោយ។
លើសពីនេះទៀតរថយន្ត Maxus T90 ជាប្រភេទរថយន្តប៉ុង២ 4WD ដែលបំពាក់ដោយប្រព័ន្ធ 4WD Driving Mode អាចជ្រើសរើសបានតាមស្ថានភាពផ្លូវដូចជា 2WD / Automatic / High-speed 4WD / Low-speed 4WD។ ទាក់ទងនឹងគ្រឿងក្រោមនេះដែល Maxus T90 បានភ្ជាប់មកជាមួយគ្រោងតួទ្វេរសម្រាប់ផ្នែកខាងមុខ (Double Wishbone) និងផ្នែកខាងក្រោយបំពាក់ដោយជន្ទៀស (Leaf Spring) ដែលលផ្តល់ឱ្យអ្នកដែលនៅក្នុងរថយន្តទាំងអស់កាន់តែមានផាសុកភាព។
Maxus T90 ក៏ទទួលបានពានរង្វាន់សុវត្ថិភាពកម្រិតផ្កាយប្រាំពី ANCAP ដែលធានាលើសុវត្ថិភាពរបស់អ្នកបើកបរ និងអ្នករួមដំណើរទាំងអស់ក្នុងអំឡុងពេលបើកបរ ដោយវាបានបំពាក់នូវមុខងារសុវត្ថិភាពជាច្រើនដូចជា កាមេរ៉ាខាងក្រោយ និងសេនស័រចាប់ស៊ីញ្ញាល់ដែលជំនួយពេលចតរថយន្ត ហ្វ្រាំងដៃអេឡិចត្រូនិច ប្រព័ន្ធផ្តល់ដំណឹងសម្ពាធកង់TPMS ពោងសុវត្ថិភាពខាងអ្នកបើកបរ និងខាងអ្នករួមដំណើរ។
រថយន្តភីកអាប់ Maxus T90 នេះក៏អាចលេងស្ទីលជាមួយគ្រឿងតុបតែងបានជាច្រើនទៀតដែរ ដើម្បីឱ្យរចនាបទនៃរថយន្តនេះកាន់តែទាក់ទាញ និងដើម្បីបង្ហាញពីស្ទីលផ្ទាល់ខ្លួនរបស់អ្នកផងដែរ។ ដូច្នេះហេតុអ្វីអ្នកមិនសាកល្បងផ្តល់ឱ្យខ្លួនអ្នកនូវភាពទាក់ទាញជាមួយ Maxus T90 ដើម្បីបង្ហាញពីខ្លួនអ្នកជាមួយនឹងរូបរាងដ៏អស្ចារ្យដំបូងគេជាមួយ Maxus T90 នៅកម្ពុជា៕