• 2021-12-28 01:37:14
  • ប្រវត្តិបច្ចេកវិទ្យា

តាំងពីឆ្នាំ២០០៧មក Apple ចេញត្រកូល iPhone បានប៉ុន្មានស៊េរី ដាក់ឈ្មោះអីខ្លះ?

  • 2021-12-28 01:37:14
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

គិត​មក​ដល់​ពេល​បច្ចុប្បន្ន​នេះ​ក្រុមហ៊ុន Apple បាន​បញ្ចេញ​ស្មាតហ្វូន​ត្រកូល iPhone ដល់​ជំនាន់ 13 ហើយ ដោយ​គិត​រាប់​ចាប់​តាំង​ពីជំនាន់ iPhone ដំបូងដែល​ត្រូវ​បាន​ប្រកាស​ចេញ​កាល​ពី​ថ្ងៃទី ២៩ ខែមិថុនា ឆ្នាំ២០០៧ មក។

ភាព​ល្បី​ល្បាញ​និង​ទទួល​បាន​ការ​គាំទ្រ​ពី​សំណាក់​អ្នក​ប្រើ​កាន់​តែ​មាន​ការ​កើន​ឡើង​ជា​លំដាប់​បាន​ធ្វើ​ឲ្យ​ក្រុមហ៊ុន​នេះ​ ចាប់​ផ្ដើម​ផលិត​ត្រកូល iPhone នេះ​កាន់​តែ​មាន​សមត្ថភាព​ខ្លាំង និង​មាន​តម្លៃ​ថ្លៃទៅៗ។ ហើយ​ថ្ងៃ​នេះ Sabay សូម​បង្ហាញ​ពី​តម្លៃ​របស់​ត្រកូល iPhone តាំង​ពី​ជំនាន់​ដំបូង​រហូត​មក​ដល់​បច្ចុប្បន្ន​នេះមាន​ភាព​ខុសគ្នា​យ៉ាង​ណា​ខ្លះ?

១. iPhone ប្រកាសចេញ​ថ្ងៃទី ២៩ ខែ មិថុនា ឆ្នាំ២០០៧ មានតម្លៃចាប់​ពី ៤៩៩ដុល្លារ

២. iPhone 3G ប្រកាសចេញ​ថ្ងៃទី ១១ ខែ កក្កដា ឆ្នាំ២០០៨ មានតម្លៃចាប់​ពី ១៩៩ដុល្លារ

៣. iPhone 3GS ប្រកាសចេញ​ថ្ងៃទី ១៩ ខែ មិថុនា ឆ្នាំ២០០៩ មានតម្លៃចាប់​ពី ១៩៩ដុល្លារ

៤. iPhone 4 ប្រកាសចេញ​ថ្ងៃទី ៧ ខែ មិថុនា ឆ្នាំ២០១០ មានតម្លៃចាប់​ពី ១៩៩ដុល្លារ

៥. iPhone 4s ប្រកាសចេញ​ថ្ងៃទី ១៤ ខែ តុលា ឆ្នាំ២០១១ មានតម្លៃចាប់​ពី ១៩៩ដុល្លារ

៦. iPhone 5 ប្រកាសចេញ​ថ្ងៃទី ២១ ខែ កញ្ញា ឆ្នាំ២០១២ មានតម្លៃចាប់​ពី ១៩៩ដុល្លារ

៧. iPhone 5c ប្រកាសចេញ​ថ្ងៃទី ២០ ខែ កញ្ញា ឆ្នាំ២០១៣ មានតម្លៃចាប់​ពី ៩៩ដុល្លារ, iPhone 5s មានតម្លៃចាប់​ពី ១៩៩ដុល្លារ

៨. iPhone 6 ប្រកាសចេញ​ថ្ងៃទី ១៩ ខែ កញ្ញា ឆ្នាំ២០១៤ មានតម្លៃចាប់​ពី ១៩៩ដុល្លា, iPhone 6s មានតម្លៃចាប់​ពី ២៩៩ដុល្លារ

៩. iPhone 6s ប្រកាសចេញ​ថ្ងៃទី ១៩ ខែ កញ្ញា ឆ្នាំ២០១៥ មានតម្លៃចាប់​ពី ១៩៩ដុល្លារ, iPhone 6s Plus មានតម្លៃចាប់​ពី ២៩៩ដុល្លារ

១០. iPhone SE ប្រកាសចេញ​ថ្ងៃទី ២១ ខែ មីនា ឆ្នាំ២០១៦ មានតម្លៃចាប់​ពី ៣៩៩ដុល្លារ

១១. iPhone 7 ប្រកាសចេញ​ថ្ងៃទី ៧ ខែ កញ្ញា ឆ្នាំ២០១៦ មានតម្លៃចាប់​ពី ៦៤៩ដុល្លារ, iPhone 7 Plus មានតម្លៃចាប់​ពី ៧៦៩ដុល្លារ

១២. iPhone 8 ប្រកាសចេញ​ថ្ងៃទី ១២ ខែ កញ្ញា ឆ្នាំ២០១៧ មានតម្លៃចាប់​ពី ៦៩៩ដុល្លារ, iPhone 8 Plus មានតម្លៃចាប់​ពី ៧៩៩ដុល្លា, iPhone X មានតម្លៃចាប់​ពី ៩៩៩ដុល្លារ

១៣. iPhone XR ប្រកាសចេញ​ថ្ងៃទី ១២ ខែ កញ្ញា ឆ្នាំ២០១៨ មានតម្លៃចាប់​ពី ៧៤៩ដុល្លារ, iPhone XS មានតម្លៃចាប់​ពី ៩៩៩ដុល្លារ, iPhone XS Maxមានតម្លៃចាប់​ពី ១ ០៩៩ដុល្លារ

១៤. iPhone 11 ប្រកាសចេញ​ថ្ងៃទី ១០ ខែ កញ្ញា ឆ្នាំ២០១៩ មានតម្លៃចាប់​ពី ៦៩៩ដុល្លារ, iPhone 11 Pro មានតម្លៃចាប់​ពី ៩៩៩ដុល្លារ, iPhone 11 Pro Max មានតម្លៃចាប់​ពី ១ ០៩៩ដុល្លារ

១៥. iPhone SE ប្រកាសចេញ​ថ្ងៃទី ១៥ ខែ មេសា ឆ្នាំ២០២០ មានតម្លៃចាប់​ពី ៣៩៩ដុល្លារ

១៦. iPhone 12 mini ប្រកាសចេញ​ថ្ងៃទី ១៣ ខែតុលា ឆ្នាំ២០២០ មានតម្លៃចាប់​ពី ៦៩៩ដុល្លារ, iPhone 12 មានតម្លៃចាប់​ពី ៧៩៩ដុល្លារ, iPhone 12 Pro មានតម្លៃចាប់​ពី ៩៩៩ដុល្លារ, iPhone 12 Pro Max មានតម្លៃចាប់​ពី ១ ០៩៩ដុល្លារ

១៧. iPhone 13 mini ប្រកាសចេញ​ថ្ងៃទី ១៤ ខែកញ្ញា ឆ្នាំ២០២១ មានតម្លៃចាប់​ពី ៦៩៩ដុល្លារ, iPhone 13 មានតម្លៃចាប់​ពី ៧៩៩ដុល្លារ, iPhone 13 Pro មានតម្លៃចាប់​ពី ៩៩៩ដុល្លារ, iPhone 13 Pro Maxមានតម្លៃចាប់​ពី ១ ០៩៩ដុល្លារ

បច្ចុប្បន្ន iPhone 13 កំពុង​មាន​លក់​នៅ​លើ​ទីផ្សារ​ប្រទេស​កម្ពុជា​មាន​តម្លៃ​ចាប់​ពី ៨៥៥ដុល្លារ និង iPhone 13 Pro មាន​តម្លៃ​ចាប់ពី ១ ០៥៥ដុល្លារ និង iPhone 13 Pro Max មាន​តម្លៃ​ចាប់​ពី ១ ២៥៥ដុល្លារ៕

ប្រភព៖ YouTube ប្រែ​សម្រួល៖ ម៉េងងី

មតិយោបល់