• 2022-01-06 01:00:00
  • ព័ត៌មាន

TCL Book 14 Go អាចដាក់ស៊ីមប្រើ Internet បាន តម្លៃសមរម្យ គូប្រជែងថ្មីរបស់ Chromebook

  • 2022-01-06 01:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

TCL ត្រូវបានគេស្គាល់ថាជា ក្រុមហ៊ុនអេឡិចត្រូនិកដ៏ពេញនិយមមួយក្នុងទីផ្សារប្រទេសចិន និងមានឧបករណ៍ទំនើបៗ ជាច្រើនបានចេញលក់ សម្រាប់ជំនួយដល់ការរស់នៅដល់អ្នកប្រើប្រាស់។ លើកនេះ TCL បានបញ្ចេញឡេបថបថ្មីរបស់ខ្លួន ឈ្មោះ TCL Book 14 Go ដែលជាជំហានដំបូងនៃការឈានជើងចូលវិស័យកុំព្យូទ័រ។

ឡេបថបនេះប្រើប្រាស់ CPU របស់ទូរសព្ទគឺ Snapdragon ដំណើរការដោយប្រព័ន្ធប្រតិ្តបត្តិការ Window 11 ផលិតឡើងសម្រាប់សិស្ស-និស្សិតតែម្តង។

កម្លាំងម៉ាស៊ីនរបស់ TCL Book 14 Go ប្រើប្រាស់ CPU ស្ទើរជំនាន់បន្តិច ប្រភេទ Snapdragon 7c (ទំហំ ៨ មីល្លីម៉ែត្រ) គួបជាមួយនឹង អង្គចងចាំបណ្តោះអាសន្ន 4GB និងអង្គផ្ទុកទិន្ន័យ 128GB។ ប្រសិនបើគិតថានៅមិនគ្រប់ កុំព្យូទ័រនេះក៏មានរន្ធសម្រាប់បន្ថែម microSD card ខាងក្រៅផងដែរ។

ស្តាប់មើលទៅដូចជាមានកម្លាំងទាបពេកមែន ប៉ុន្តែបើប្រៀបធៀបនឹង Chromebook វានៅតែខ្លាំងជាង ហើយចំណុចនេះ វាត្រូវបានកាត់កងជាមួយនឹងតម្លៃធូរថ្លៃត្រឹមតែ ៣៥០ដុល្លារ ប៉ុណ្ណោះ។

ដោយសារវាជាប្រភេទឡេបថបកម្រិតទាប ដូច្នេះវាមានទំហំអេក្រង់ ១៤,១អ៊ីញ មានកម្រិតបង្ហាញត្រឹម 1366x768 ភិកស៊ែល និង ល្បឿន 60Hz ប៉ុណ្ណោះ។

ចំពោះការប្រើប្រាស់ជាប់ ក្រុមហ៊ុនអះអាងថាវាអាចប្រើបានចន្លោះពី ១០ ទៅ ១២ ម៉ោង និងអាចសាកថ្មចូលវិញបានលឿនតាមរន្ធ Power Delivery កម្លាំង ២៥វ៉ាត់។

ចំណុចមួយទៀតដែលធ្វើឲ្យវាលេចធ្លោបន្ថែមទៀតនោះ គឺមានរន្ធសម្រាប់ដាក់ស៊ីម 4G LTE មានន័យថា ទោះបីអ្នកទៅដល់ទីណាក៏ដោយ ឲ្យតែមានសេវា នោះអ្នកនឹងមានអ៊ីនធឺណិតប្រើ។

រូបរាងខាងក្រៅរបស់ TCL Book 14 Go មានកម្រាស់ ១៤មីល្លីម៉ែត្រ និងមានទម្ងន់ ១,៣គីឡូក្រាម ខណៈកម្រាស់ប៉ុណ្ណេះ អាចចាត់ទុកបានថាជាឡេបថបស្តើងជាងគេមួយ បើប្រៀបនឹងឡេបថបតម្លៃប្រហាក់ប្រហែលគ្នា។

ចំណែកឯតួខ្លួនរបស់វាត្រូវបានផលិតឡើងពីផ្លាស្ទិច ហើយមានជម្រើសពណ៌ខ្មៅ និងពណ៌ស្វាយ។ វាមានរន្ធ USB C ចំនួនពីរ ដែលអាចប្រើសម្រាប់សាកថ្មបានទាំងពីរ ហើយរន្ធនេះក៏អាចភ្ជាប់ទៅកាន់អេក្រង់ខាងក្រៅបានផងដែរ។ ក្រៅពីនេះ វាក៏មាន USB-A ទៀតផង។

គួរបញ្ជាក់ផងដែរថា TCL Book 14 Go នឹងដាក់លក់នាពាក់កណ្តាលឆ្នាំនេះ ជាមួយនឹងតម្លៃ ៣៥០ដុល្លារ នៅលើទីផ្សារប្រទេសចិន៕

អត្ថបទ៖ Thea Sothun

មតិយោបល់