• 2022-01-04 00:30:00
  • ហាងឆេងផលិតផល

ដើមឆ្នាំថ្មី! ឆែកតម្លៃ Galaxy Z Fold3 និង Z Flip3 មើលចង់ទិញមួយណាប្រើ?

  • 2022-01-04 00:30:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ទូរសព្ទតម្លៃក្បែរ ២ពាន់ដុល្លារ Galaxy Z Fold3 5G ជាស្មាតហ្វូនអេក្រង់បត់ កំពុងមានតម្លៃប្រែប្រួលច្រើនគួរសមលក់នៅលើទីផ្សារ។ Galaxy Z Fold3 5G នាំមកនូវបច្ចេកវិទ្យាថ្មីកាមេរ៉ាបង្កប់ក្រោមអេក្រង់ អាចប្រើជាមួយប៊ិច S Pen បាន និងមានភ្ជាប់មកជាមួយនូវមុខងារការពារទឹកនិងធូលី IPX8 rating មិនធ្លាប់ប្រើពីមុនផងដែរ។

Galaxy Z Fold3 5G ជាទូរសព្ទមានអេក្រង់ដ៏ធំទំហំ ៧,៦អុិញនៅពេលបត់ចេញ ជាប្រភេទ Dy-namic AMOLED មានកម្រិតបង្ហាញ QXGA+ និង Refresh Rate 120Hz។ ចំណែកអេក្រង់ខាងក្រៅវិញ មានទំហំ ៦,២អ៊ិញ ជាប្រភេទ Dynamic AMOLED មានកម្រិតបង្ហាញត្រឹម HD+ ប៉ុន្ដែមាន Re-fresh Rate ខ្ពស់ដល់ទៅ 120Hz។

កំពុងមានលក់ម៉ូដែលថ្មីតាមហាងជាមួយតម្លៃ ១ ៦៩៩ដុល្លារ ទំហំផ្ទុក 256GB និងតម្លៃ ១ ៨៩៩ដុល្លារ ទំហំផ្ទុក 512GB។ សម្រាប់ម៉ូដែលមួយទឹកវិញតាមប្រភពពីហាង Sokly Phone Shop បានបង្ហាញតម្លៃមួយទឹកដាក់លក់ ១ ៤០០ដុល្លារ ទំហំផ្ទុក 256GB និងតម្លៃ **១ ៦០០ដុល្លារ ទំហំផ្ទុក 512GB។ Z Fold3 មានទំហំថ្មត្រឹម 4400mAh តែប៉ុណ្ណោះ កម្លាំង ២៥វ៉ាត់ និងការសាកដោយមិនប្រើខ្សែ កម្លាំង ១១វ៉ាត់ និងអាចសាកថាមពលផ្ទេរទៅឧបករណ៍ដទៃ កម្លាំង ៤,៥វ៉ាត់ ផងដែរ។

ងាក Galaxy Z Flip3 5G មានអេក្រង់ខាងក្នុងទំហំ ៦,៧អ៊ិញ ជាប្រភេទ Dynamic AMOLED មានកម្រិតបង្ហាញ Full HD+ និងគាំទ្រ Adaptive Refresh Rate 120Hz សម្រាប់ Galaxy Z Flip3។ Gal-axy Z Flip3 5G នេះកំពុងមានលក់នៅលើទីផ្សារកម្ពុជាជាមួយតម្លៃប្រមាណជា ១ ០៥៩ដុល្លារ ទំហំផ្ទុក 256GB តម្លៃ ៩៩៩ដុល្លារ ទំហំផ្ទុក 128GB និងម៉ូដែលមួយទឹកមានតម្លៃខ្ទង់ ៩០០ដុល្លារ

Galaxy Z Flip3 5G អេក្រង់ខាងផ្នែកខាងក្រៅនៅពេលបត់វាមានទំហំ ១,៩អ៊ិញ និងគាំទ្រ refresh rate 60Hz។ វាមានកាមេរ៉ាក្រោយចំនួន២គ្រាប់ ដោយលែនដើមទំហំ 12MP មាន OIS និងមួយគ្រាប់ទៀត ជាលែន Ultrawide ទំហំ 12MP។ រីឯលែន Selfie មួយគ្រាប់ទម្លុះអេក្រង់នៅខាងក្នុង វាមានទំហំ 10MP។ ប្រើបន្ទះឈីប Snapdragon 888 ប្រើសេវា 5G ។ វាបំពាក់ដោយថាមពលថ្ម 3300mAh គាំទ្រល្បឿនសាក កម្លាំង ១៥វ៉ាត់៕

អត្ថបទ៖ ម៉េងងី

មតិយោបល់