• 2021-12-07 07:28:01
  • ព័ត៌មាន

ម៉ូដសក់ថ្មីរបស់ Elon Musk ផ្ទុះការពិភាក្សាលើបណ្ដាញសង្គម ខ្លះថាដូច គីមជុងអ៊ុន

  • 2021-12-07 07:28:01
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

មហាសេដ្ឋីមានគំនិតប្លែកៗ និងជាបុគ្គលដ៏សំខាន់មួយរូប នៅតំបន់បច្ចេកវិទ្យាដ៏ល្បី Silicon Valley ដែលគេស្គាល់ថា Elon Musk ថ្មីៗនេះ គ្រាន់តែលោកប្ដូរស្ទាយសក់ ធ្វើឱ្យល្បីពេញបណ្ដាញសង្គម Twitter និងវេទិកាពិភាក្សា Reddit។

ស្ដាយសក់ម៉ូដថ្មីរបស់ CEO Tesla វ័យ ៥០ឆ្នាំ រូបនេះ ត្រូវបានគេឃើញនៅពេល រូបលោកបានជិះយន្តហោះទៅចូលរួមពិព័រណ៍សិល្បៈអន្តរជាតិ Art Basel Miami នៅសហរដ្ឋអាមេរិច ជាមួយនឹងកូនប្រុសរបស់លោកមានឈ្មោះថា X Æ A-XII មានអាយុ១ឆ្នាំ។

ម៉ូដសក់ពេលបង្កើតក្រុមហ៊ុន PayPal និងបច្ចុប្បន្ន

ជុំវិញម៉ូដសក់ឈូសជើងសក់ខាងក្រោម និងផ្នែកខាងក្រោយ អ្នកខ្លះយល់ថា ដូចទៅនឹងតួអង្គ Sci-Fi ខ្លះថាវាពិតជាប្លែកៗ និងខ្លះទៀតថាដូចទៅនឹង ប្រធានាធិបតី គីម ជុងអ៊ុន ថែមទៀតផង៕

ប្រភព៖ vnexpress ប្រែ​សម្រួល៖ កុសល

មតិយោបល់