• 2021-07-15 02:58:56
  • ព័ត៌មាន

Kia Carnival ២០២២ ចេញប្រភេទ ៤កៅអី ទំនើបបំផុត មានកន្លែងម៉ាស្សាជើងម៉ាអេម!

  • 2021-07-15 02:58:56
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុមហ៊ុនផលិតរថយន្តកូរ៉េ Kia ទើបតែបានប្រកាសចេញរថយន្តប្រភេទវ៉ែន Kia Carnival សេរីឆ្នាំ២០២២ ដែលបានផ្លាស់ប្តូររូបរាងថ្មី ក៏ដូចជាអាប់ដេតលើបច្ចេកវិទ្យាកាន់តែទំនើប។ ឥឡូវនេះ ក្រុមហ៊ុនខាងលើក៏បានប្រកាសចេញ រថយន្ត Kia Carnival ប្រភេទទំនើបបំផុតមួយទៀត ហៅថា Carnival Hi-Limousine។

រថយន្ត Kia Carnival Hi-Limousine ឆ្នាំ២០២២ នេះ បំពាក់កៅអីអង្គុយតែ ៤ ឬ ២ ជួរប៉ុណ្ណោះ ដោយកៅអីជួរទី២ ប្រើកៅអីស្បែកធំហៅថា "Premium Relaxation Captain Chairs”។ មិនតែប៉ុណ្ណោះ អ្នកដំណើរអង្គុយខាងក្រោយក៏មានតុផ្ទាល់ខ្លួនម្នាក់មួយ ដែលយកលំនាំតាមកាប៊ីនយន្តហោះប្រភេទ First Class ទៀតផង។

ជាមួយគ្នានេះដែរ អ្នកដំណើរជួរទី២ ក៏អាចបញ្ជាលើមុខងារជាច្រើនតាមរយៈអេក្រង់ Touchscreen ទំហំ ៧អ៊ីញ ឬតាមរយៈស្មាតហ្វូនទៀតផង។ អេក្រង់នោះអាចបញ្ជាមុខងារដូចជា ភ្លើងក្នុងកាប៊ីន, ម៉ាស៊ីនត្រជាក់ និងទូរទស្សន៍ Smart TV ទំហំ ២១,៥អ៊ីញ ជាដើម។ អ្វីដែលរឹតតែពិសេស អ្នកអង្គុយខាងក្រោយក៏មានកន្លែងសម្រាប់ម៉ាស្សាជើងក្តៅត្រជាក់ទៀតផង។

សូមបញ្ជាក់ថា រថយន្ត Kia Carnival Hi-Limousine ឆ្នាំ២០២២ នេះ ត្រូវបានដាក់លក់តម្លៃ ៨៧លានវ៉ុន ឬប្រហែងខ្ទង់ ៧៥ ៥០០ដុល្លារ នៅលើទីផ្សារកូរ៉េខាងត្បូង៕

ចង់បានរថយន្តថ្មី ប៉ុន្តែមិនមានប្រាក់គ្រប់គ្រាន់ សូមកុំបារម្ភ! លោកអ្នកអាចស្នើសុំឥណទាន​រថយន្តរបស់ធនគារ CIMB ដែលផ្តល់ជូនអត្រាការប្រាក់ពិសេស ៨,៥% ទំហំឥណទានដល់ ៧០% និងរយៈពេលឥណទានដល់ ៥ឆ្នាំទៀតផង។ សម្រាប់ព័ត៌មានលម្អិត សូមជជែកជាមួយមន្ត្រីឥណទានរថយន្តរបស់ធនាគារ CIMB ដោយផ្ទាល់ តាមរយៈលេខទូរសព្ទ 096 669 2222 / 092 667 375 ៕

អត្ថបទ៖ សេង ឡុង

មតិយោបល់