- 2020-06-09 05:51:51
- ចំណេះដឹង
ភាសាកូដ ១០ រកប្រាក់ខែបានច្រើនជាងគេ ហើយនេះវិធីរៀនដោយមិនអស់លុយ
- 2020-06-09 05:51:51
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ភាសាកូដ ១០ រកប្រាក់ខែបានច្រើនជាងគេ ហើយនេះវិធីរៀនដោយមិនអស់លុយ
ចន្លោះមិនឃើញ
ក្រុមហ៊ុនបច្ចេកវិទ្យា HackerRank បានធ្វើការស្ទង់មតិលើអ្នកអភិវឌ្ឍន៍ Software និងសិស្សានុសិស្ស ជាង ១១ ម៉ឺននាក់ ដើម្បីដឹងថាភាសាកូដណាដែលអាចរកបានប្រាក់ចំណូលច្រើនជាងគេលើសកលលោក។ ខាងក្រោមនេះមានបង្ហាញអំពីប្រាក់ចំណូលជាមធ្យមនៃការងារទាក់ទងនឹងភាសាកូដខុសគ្នាចំនួន ១០ ដែលរកចំណូលបានច្រើនជាងគេ ដោយគិតជាឆ្នាំ៖
១. ការងារទាក់ទងភាសា Perl ៖ ជាមធ្យម ៨៤ ០២៥ដុល្លារ
កន្លែងសម្រាប់រៀន ៖ មានថ្នាក់រៀនភាសា Perl លើអនឡាញជាច្រើន ទាមទារឲ្យអ្នករៀនត្រូវមានចំណេះដឹងមូលដ្ឋាននៃការសរសេរកូដ។ ប្រសិនបើអ្នកមិនមានបទពិសោធន៍សរសេរកូដ អាចពិនិត្យមើលថ្នាក់ "Perl for Newbies” នេះ ឬអាចរៀនវគ្គឥតគិតថ្លៃលើភាសាដែលគេនិយមរៀនដូចជា Python ឬ JavaScript មុនចាប់ផ្ដើមរៀនភាសា Perl។ ប្រសិនបើមានការយល់ដឹងអំពីការសរសេរកូដហើយ អាចពិនិត្យមើលវិបសាយ TutorialsPoint.com ឬ LearnPerl.org បាន។
២. ការងារទាក់ទងភាសា Scala ៖ ជាមធ្យម ៧៧ ១៥៩ដុល្លារ
កន្លែងសម្រាប់រៀន ៖ វិបសាយ CognitiveClass.ai មានផ្ដល់ជូនការបង្រៀនវគ្គដំបូងដ៏អស្ចារ្យ ហើយអ្នកក៏អាចចូលមើលវិបសាយ scala-exercises.org បានផងដែរ។
៣. ការងារទាក់ទងភាសា Go ៖ ជាមធ្យម ៧២ ៦៩១ដុល្លារ
កន្លែងសម្រាប់រៀន ៖ E-Book មួយនេះគឺល្អបំផុតសម្រាប់អ្នកដែលមានចំណេះដឹងមូលដ្ឋានអំពីការសរសេរកូដ។ អ្នកទើបចាប់ផ្ដើមរៀនដំបូងក៏អាចពិនិត្យមើល ថ្នាក់រៀនអនឡាញនេះ ឬថ្នាក់រៀននៅ Udemy ដែលមានតម្លៃ ១២ដុល្លារ។
៤. ការងារទាក់ទងភាសា Ruby ៖ ជាមធ្យម ៧២ ១៤៦ដុល្លារ
កន្លែងសម្រាប់រៀន ៖ វិបសាយ Codecademy មានថ្នាក់រៀនដ៏ល្អមួយសម្រាប់អ្នកទើបចាប់ផ្ដើមដំបូងៗ ហើយ FreeCodeCamp.org វិញគឺមានអ្នកពន្យល់យ៉ាងក្បោះក្បាយតាម YouTube។
៥. ការងារទាក់ទង Objective-C ៖ ជាមធ្យម ៦៦ ៦៩៧ដុល្លារ
កន្លែងសម្រាប់រៀន ៖ Udacity មានថ្នាក់រៀនឥតគិតថ្លៃសម្រាប់ភាសានេះ ហើយ Turtorials Point វិញមានការណែនាំកម្រិតខ្ពស់ផងដែរ។
៦. ការងារទាក់ទងភាសា Swift ៖ ជាមធ្យម ៦៥ ១៧១ដុល្លារ
កន្លែងសម្រាប់រៀន ៖ FreeCodeCamp.org មានវីដេអូជាភាគទាក់ទងនឹងភាសានេះ ហើយ Hacking with Swift ក៏មានថ្នាក់រៀនអនឡាញដ៏មានប្រយោជន៍ផងដែរ។
៧. ការងារទាក់ទងភាសា Pascal ៖ ជាមធ្យម ៦២ ៧៧៣ដុល្លារ
កន្លែងសម្រាប់រៀន ៖ Pascal Programming មានការបង្រៀនតាមអនឡាញឥតគិតលុយមួយចំនួន ហើយលើ Udemy វិញក៏មានថ្នាក់រៀនភាសា Pascal ដែលមានតម្លៃ ១២ដុល្លារ។
៨. ការងារទាក់ទងភាសា R ៖ ជាមធ្យម ៦១ ៦២៩ដុល្លារ
កន្លែងសម្រាប់រៀន ៖ Edureka! មានការបង្រៀនតាម YouTube ដែលអាចជួយបានច្រើនសម្រាប់អ្នកចាប់ផ្ដើមដំបូង ហើយ Codecademy ក៏មានថ្នាក់រៀនសម្រាប់អ្នកទើបចាប់ផ្ដើមផងដែរ។
៩. ការងារទាក់ទងភាសា Prolog ៖ ជាមធ្យម ៦០ ៦៤៨ដុល្លារ
កន្លែងសម្រាប់រៀន ៖ មានវិបសាយមួយចំនួន មានផ្ដល់ការបង្រៀនឥតគិតថ្លៃអំពីវិធីរៀន Prolog។
១០. ការងារទាក់ទងភាសា C# ៖ ជាមធ្យម ៥៨ ៤៦៩ដុល្លារ
កន្លែងសម្រាប់រៀន ៖ CodeEasy.Net មានការណែនាំសម្រាប់អ្នកចាប់ផ្ដើមដំបូងលើភាសា C# ហើយលើ YouTube ក៏មានវីដេអូល្អៗទាក់ទងនឹងភាសា C# នេះផងដែរ៕