• 2020-03-12 07:23:22
  • ប្រវត្តិបច្ចេកវិទ្យា

មកស្គាល់​បុរស​​ទាំង ១២រូប​ដែល​ធ្លាប់​ដើរ​លើ​ភព​ព្រះចន្ទ

  • 2020-03-12 07:23:22
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Apollo Program បានចាប់ផ្តើម​ឡើង​នៅ​ឆ្នាំ ១៩៦១ ហើយ​បញ្ចប់​ទៅ​វិញ​នៅ​ឆ្នាំ ១៩៧២ ជា​បេសកកម្ម​របស់​ NASA ដើម្បី​នាំ​មនុស្ស​ទៅ​កាន់​ភព​ព្រះចន្ទ​។ នៅ​ពេល​បេសកកម្ម​នេះ​ផ្តើម​ដំបូង​ពុំ​មាន​អ្នក​ណា​ជឿ​ថា​វា​នឹង​អាច​ដំណើរ​ការ​ដូច​បំណង​ឡើយ ព្រោះ​ភព​ព្រះចន្ទ​មាន​ចម្ងាយ​ពី​ភព​ផែន​ដី​រហូត​ដល់​ ៣៨៤ ៤០០​ គីឡូម៉ែត្រ​ឯណោះ​។​ Apollo 11 ជា​យាន​អវកាស​​ដំបូង​បំផុត​ដែល​បាន​ជាន់​ភព​ព្រះចន្ទ​ ឆ្នាំ ១៩៦៩។ មក​ទល់​ពេល​នេះ​មាន​ត្រឹម​តែ​បុរស​១២ នាក់​ប៉ុណ្ណោះ​ដែល​ធ្លាប់​ជាន់​ជើង​លើ​ភព​ព្រះចន្ទ។

១. Neil Armstrong

  • បុរស​ដំបូង​បង្អស់​ ដែល​បាន​ជាន់​លើ​ភព​ព្រះចន្ទ នៅ​ឆ្នាំ ១៩៦៩

  • យានអវកាស​ Apollo 11

  • ស្លាប់​នៅ​ថ្ងៃ​ទី ២៥ សីហា ២០១២ នៅ​អាយុ ៨២ ឆ្នាំ

២. Edwin “BUZZ” Aldrin

  • ជា​ដៃ​គូ​សហការ​របស់​ Neil Armstrong និង​ជា​បុរស​ទី ២ ដែល​បាន​ជាន់​លើ​ភព​ព្រះចន្ទ

  • យានអវកាស​ Apollo 11

  • សព្វ​ថ្ងៃ​អាយុ ៨៩ ឆ្នាំ

៣. Charles “PETE” Conrad

  • Charles ជាន់​លើ​ភព​ព្រះ​ចន្ទ​នៅ​ឆ្នាំ ១៩៦៩ (៤ ខែ​បន្ទាប់​ពី Neil)

  • ​​យានអវកាស​ Apollo 12

  • ស្លាប់​នៅ​ថ្ងៃទី ៨ កក្កដា ១៩៩៩ នៅ​អាយុ ៦៩ ឆ្នាំ

៤. Alan L. Bean

  • ជា​ដៃ​គូ​សហការ​របស់​ Charles

  • ​យានអវកាស​ Apollo 12

  • ស្លាប់​នៅ​ថ្ងៃទី ២៦ ឧសភា ២០១៨ នៅ​អាយុ ៨៦ ឆ្នាំ

៥. Alan Shepard

  • Alan ជាន់​លើ​ភព​ព្រះ​ចន្ទ​នៅ​ឆ្នាំ ១៩៧១

  • ​​យានអវកាស​ Apollo 14

  • ស្លាប់​នៅ​ថ្ងៃទី ២១ កក្កដា ១៩៩៨ នៅ​អាយុ ៧៤ ឆ្នាំ

៦. Edgard D. Mitchell

  • ជា​ដៃ​គូ​សហការ​របស់​ Alan Shepard

  • ​យានអវកាស​ Apollo 14

  • ស្លាប់​នៅ​ថ្ងៃទី ៤ កុម្ភៈ ២០១៦

៧. David Scott

  • David ជាន់​លើ​ភព​ព្រះ​ចន្ទ​នៅ​ឆ្នាំ ១៩៧១

  • យានអវកាស​ Apollo 15

  • សព្វ​ថ្ងៃ​មាន​អាយុ ៨៧ ឆ្នាំ

៨. James B. Irwin

  • ជា​ដៃ​គូ​សហការ​របស់​ David

  • យានអវកាស​ Apollo 15

  • ស្លាប់​នៅ​ថ្ងៃ​ទី ៨ សីហា ១៩៩១ នៅ​អាយុ ៦១ ឆ្នាំ

៩. John Watts Young

  • John ជាន់​លើ​ភព​ព្រះ​ចន្ទ​នៅ​ឆ្នាំ ១៩៧២

  • យានអវកាស​ Apollo 16

  • ស្លាប់​នៅ​ថ្ងៃ​ទី ៥​ មករា ២០១៨ នៅ​អាយុ ៨៧ ឆ្នាំ

១០. Charles M. Duke JR.

  • ជា​ដៃ​គូ​សហការ​របស់​ John

  • យានអវកាស​ Apollo 16

  • សព្វ​ថ្ងៃ​មាន​អាយុ ៨៣ ឆ្នាំ

១១. Harrison “Jack” Schmitt

  • Harrison ជាន់​លើ​ភព​ព្រះ​ចន្ទ​នៅ​ឆ្នាំ ១៩៧២

  • យានអវកាស​ Apollo 17

  • សព្វ​ថ្ងៃ​មាន​អាយុ ៨៤ ឆ្នាំ

១២. Eugene E. Cernan

  • ជា​ដៃ​គូ​សហការ​របស់​ Harrison

  • យានអវកាស​ Apollo 17

  • ស្លាប់​នៅ​ថ្ងៃ​ទី ១៦ មករា ២០១៧

ប្រភព៖ Mentalfloss ប្រែសម្រួល៖ អ៊ឹម ដេវីដ

មតិយោបល់