• 2019-11-04 09:29:05
  • ប្រវត្តិបច្ចេកវិទ្យា

ហ្គេម​ដាក់​កាក់​ដ៏​ពេញ​និយម​ទាំង ៥ ឃើញ​ហើយ​ញញឹម​នឹក​ដល់កុមារ​ភាព​ភ្លាម

  • 2019-11-04 09:29:05
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​ថ្ងៃ​នេះ ទំព័រ​នេះ Sabay សុំរំលឹក​ពី​អនុស្សាវរីយ​កុមារ​ភាព​បន្ត​ទៀត​គឺ​ហ្គេម​ដាក់​កាក់(Video Game Arcade Cabinet) ទាំង ៥ ដែល​ទទួល​បាន​ការ​ពេញ​និយម​បំផុត​ក្នុង​ជំនាន់​ទសវត្សរ៍​ឆ្នាំ ១៩៩០ និង​ឆ្នាំ ២០០០ ហើយ​ប្រិយមិត្ត​ប្រាកដ​ជា​ស្គាល់ និង​ធ្លាប់​បាន​កម្សាន្ត​ហ្គេម​ទាំងនោះ និង​ទទួល​បាន​អនុស្សាវរីយ​ជា​ច្រើន មាន​ទាំង​ភាព​រំភើប​សប្បាយ​រីករាយ រួម​ទាំង​អនុស្សាវរីយ​ជូរចត់​ផង​ដែរ។

១. បើ​និយាយ​ពី​ Warrior of Fate ប្រហែល​ប្រិយមិត្ត​មិន​ស្គាល់​ទេ តែ​បើ​និយាយ​ពី​ហ្គេម​សាម​កុក​វិញ​ធានា​ថា​ប្រិយមិត្ត​ជាច្រើន​ធ្លាប់​បាន​ ស្គាល់។ សាម​កុក គឺជា​ប្រភេទ​ហ្គេម​វាយគ្នា​ជាមួយ​សត្រូវ​ជា​ច្រើន ដោយ​គ្មាន​ប្រើ​យុទ្ធសិល្ប​អ្វី​ទាំង​អស់។ សម្រាប់​ហ្គេម​នេះ អ្នក​ត្រូវ​ជ្រើស​រើស​តួអង្គ​មួយ​ក្នុង​ចំណោម​តួអង្គ​ទាំង៥ ដើម្បី​ទៅ​បំពេញ​បេសកកម្ម​ទាំង​៩។

Ancient Egypt

 

Warrior of Fate

  ២. អា​ពាក់​មួក ឬ Cadillac and Dinosaurs គឺ​ជា​ប្រភេទ​ហ្គេម​ដើរ​វាយ​សត្រូវ និង​មេ​កំណាច​ដោយ​គ្មាន​ប្រើ​យុទ្ធសិល្ប​អ្វី​ទាំង​អស់ ប៉ុន្តែ​អ្នក​អាច​ប្រើ​កាំភ្លើង​បាន។ អ្នក​អាច​ជ្រើសរើស​តួអង្គ​មួយ​ក្នុង​ចំណោម​តួអង្គ​ទាំង៤ ដើម្បី​បំពេញ​បេសកកម្ម​ទាំង​៨ វគ្គ។ ក្នុង​ការ​កម្សាន្ត ប្រិយមិត្ត​អាច​ធ្វើ​ការ​សហការ​គ្នា​បាន​រហូត​ដល់​ទៅ​៣នាក់ ក្នុង​ការ​កម្ចាត់​សត្រូវ។  

002

 

Cadillac and Dinosaurs

  ៣. Street of Fighter II ឬ ហ្គេម អាខេន គឺ​ជា​ប្រភេទ​ហ្គេម​វាយគ្នា មួយ​ទល់​នឹង​មួយ។ ក្នុង​ការ​កម្សាន្ត ប្រិយមិត្ត​អាច​ជ្រើស​រើស​តួអង្គ​មួយ​ក្នុង​ចំណោម​តួអង្គ​ជា​ច្រើន ដើម្បី​ប្រយុទ្ធ​តទល់​ជាមួយ​នឹង​តួអង្គ​ដែល​អ្នក​កម្សាន្ត​មិន​បាន​រើស ដែល​តួអង្គ​ទាំង​អស់​សុទ្ធ​តែ​មាន​យុទ្ធ​សិល្ប​ពិសេស​រៀង​ៗ​ខ្លួន។ សម្រាប់​ហ្គេម​នេះ អ្នក​ក៏​អាច​ធ្វើ​ការ​ប្រយុទ្ធ​ជាមួយ អ្នក​កម្សាន្ត​ដូចគ្នា​បាន​ដែរ (ភាសា​សម្រាប់​អ្នក​កម្សាន្ត គឺ ដាក់​សម្លាប់ ឬ ចាក់​សម្លាប់)។

SF-II-Battle

 

Street of Fighter II

  ៤. អា Rambo វគ្គ I ឬ Metal Slug I គឺ​ជា​ប្រភេទ​ហ្គេម​ដែល​តម្រូវ​ឲ្យ​អ្នក​កម្ចាត់​សត្រូវ​ដោយ​ប្រើ​កាំភ្លើង ក៏​ដូច​ជា​ត្រូវ​គេច​ពី​គ្រាប់​កាំភ្លើង​របស់​សត្រូវ​ផង​ដែរ។ លើស​ពី​នេះ អ្នក​ប្រយុទ្ធ​ក៏​អាច​ធ្វើ​ការ​សម្លាប់​សត្រូវ​ដោយ​ប្រើ​កាំបិត​ផង​ដែរ​នៅ​ ពេល​ដែល​អ្នក​នៅ​ជិត​សត្រូវ។ អ្វី​ដែល​ពិសេស​ជាង​នេះ​ទៅ​ទៀត អ្នក​ប្រយុទ្ធ អាច​មាន​យាន​ជំនិះ​ជំនួយ​ក្នុង​ការ​កម្ចាត់​សត្រូវ​ នោះ​គឺ អា​រថក្រោះ SV-001 ដែល​អាច​រង​គ្រាប់​ពី​សត្រូវ​បាន​៣ដង និង​មាន​គ្រាប់​បាញ់​ដែល​មាន​កម្លាំង​ខ្លាំង និង​បាញ់​មិន​ចេះ​អស់​គ្រាប់។ សម្រាប់​ហ្គេម​នេះ អ្នក​ប្រយុទ្ធ​អាច​ចាប់​ដៃ​គ្នា​បាន ២នាក់ ដើម្បី​កម្ចាត់​សត្រូវ​ដែល​មាន​រហូត​ដល់​ទៅ​៦វគ្គ។

ms1ur3

 

Metal Slug I

  ៥. ហ្គេម ៩៦ ឬ King Of Fighter ’96 គឺ​ជា​ប្រភេទ​ហ្គេម​វាយ​គ្នា​ដោយ​ប្រើ​យុទ្ធ​សិល្ប។ ក្នុង​ការ​កម្សាន្ត​ហ្គេម​នេះ អ្នក​ប្រយុទ្ធ​អាច​ជ្រើស​អ្នក​ប្រយុទ្ធ​បាន​ដល់​ទៅ ៣​រូប ដែល​ក្នុង​តម្រូវ​ឲ្យ​តួអង្គ​ទាំង​៣ នោះ​វាយ​គ្នា មួយ​ទល់​នឹង​មួយ​ជា​មួយ​សត្រូវ៣ ផ្សេង​ទៀត។ បើ​សិន​ជា​តួអង្គ​ដែល​ប្រិយមិត្ត​បាន​ដាក់​លេខ​រៀង​ទី​មួយ​បាន​សម្លាប់​ សត្រូវ​ទី​មួយ​ តួអង្គ​អ្នក​នឹង​ត្រូវ​បាន​ឲ្យ​វាយ​បន្ត​ជាមួយ​នឹង​តួអង្គ​ទី​២ របស់​សត្រូវ។ គួរ​បញ្ជាក់​ផង​ដែរ តួអង្គ​នីមួយៗ សុទ្ធ​តែ​មាន​យុទ្ធ​សិល្ប​ពិសេស​រៀង​ៗ​ខ្លួន។

188203-the-king-of-fighters-96-playstation-screenshot-character-selections

  

King of Fighter '96

  ក្នុង​ចំណោម​ហ្គេម​ទាំង​លើ តើ​ហ្គេម​មួយ​ណា​ ដែល​ប្រិយមិត្ត​បាន​សាង​អនុស្សាវរីយ​ជាមួយ​កាល​ពី​កុមារភាព?

អត្ថបទ៖ ភីឆាយ

មតិយោបល់