• 2019-08-22 03:24:32
  • ប្រវត្តិបច្ចេកវិទ្យា

កំពូល​ហ្គេម​ចាស់​ៗ​ ដែល​នៅ​តែ​មាន​អ្នក​ចង់​លេង

  • 2019-08-22 03:24:32
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ហ្គេម​ថ្មី​ៗ​ដែល​មាន​ទម្រង់​លេង​យ៉ាង​សម្បូរ​បែប​ ​និង​ទាក់ទាញ​ ​អម​ក្រាហ្វិក​ច្បាស់​ត្រជាក់​ភ្នែក​សឹង​តែ​ដូច​មនុស្ស​ពិត​ៗ​ ​ត្រូវ​ឃើញ​បង្ហាញ​ខ្លួន​សឹង​ជា​រៀងរាល់​ខែ។

ដោយ​ឡែក​ក្នុង​ចំណោម​ហ្គេម​ជា​ច្រើន​ ​ហ្គេម​ចេញ​សេរី​ចាស់ៗ​មួយ​ចំនួន​ក៏​ត្រូវ​គេ​មើល​ឃើញ​ថា​នៅ​តែ​រក្សា​ប្រជាប្រិយភាព​បាន​ដដែល។ ហ្គេម​ទាំង​នោះ​មាន​ដូច​ជា​ ​៖

  • Age of Empires

ចេញ​ឆ្នាំ​ ​១៩៩៧​ ​ជា​ហ្គេម​បញ្ជា​ទ័ព​សម័យ​បុរាណ​ដែល​មាន​ទម្រង់​លេង​សម្បូរ​បែប​ជាង​គេ​បំផុត​ ​ហើយ​ថ្មី​ៗ​ ​Age of Empires​ ​ក៏​បាន​ចេញ​ជំនាន់​ថ្មី​ដែល​មាន​បញ្ចូល​កង​ទ័ព​សម័យ​មហាចក្រ​ខ្មែរ​ ​និង​សង្គ្រាម​ឥណ្ឌូចិន​ជំនាន់​បុរាណ។

  • Command & Conquer: Red Alert

ចេញ​ឆ្នាំ​ ​១៩៩៦​ ​ជា​ហ្គេម​បញ្ជា​ទ័ព​ដែល​សឹង​តែ​អ្នក​លេង​ហ្គេម​ជំវិញ​ពិភពលោក​មិន​អាច​រំលង​ ​ជា​មួយ​ទម្រង់​លេង​ដ៏​ទាក់ទាញ​នៃ​ហ្គេម​នេះ។

  • Warcraft 3

ហ្គេម​សង្គ្រាម​បិសាច​ ​ចេញ​ដំបូង​ក្នុង​ឆ្នាំ​ ​២០០២​ ​ហើយ​អាច​លេង​ជា​ប្រភេទ​ ​Online។

  • Company of Heroes

ហ្គេម​បាញ់​ប្រហារ​សម័យ​សង្គ្រាម​លោក​ ​ចេញ​ដំបូង​ឆ្នាំ​ ​២០០៦។

  • Warhammer 40,000: Dawn of War

ជា​ហ្គេម​បញ្ជា​ទ័ព​បិសាច​បែប​វិទ្យាសាស្ត្រ​ចេញ​ឆ្នាំ​ ​២០០៤​ ​ហើយ​មាន​ទម្រង់​លេង​យ៉ាង​ងាយ​ស្រួល។

  • Empire Earth

ជា​ប្រភេទ​ហ្គេម​បញ្ជា​ទ័ព​បុរាណ​ ​លាយ​វិទ្យាសាស្ត្រ​ ​ដែល​ចេញ​តាំង​ពី​ឆ្នាំ​ ​២០០១។

  • Battle Realms

ទម្រង់​លេង​ជា​សង្គ្រាម​រវាង​មនុស្ស​ ​និង​បិសាច​សម័យ​បុរាណ​ ​ហើយ​បង្ហាញ​ខ្លួន​ដំបូង​ឆ្នាំ​ ​២០០១។

  • Supreme Commander

ជា​ហ្គេម​សង្គ្រាម​បែប​វិទ្យាសាស្ត្រ​ ​មាន​ទម្រង់​លេង​មិន​សូវ​ស្មុគស្មាញ​ ​ហើយ​ចេញ​ឆ្នាំ​ ​២០០៧។

  • Starcraft

ជា​ហ្គេម​សង្គ្រាម​វិទ្យាសាស្ត្រ​ ​ចេញ​ឆ្នាំ​ ​១៩៩៥​ ​ហើយ​ជំនាន់​ថ្មី​បំផុត​នៃ​ហ្គេម​នេះ​គឺ​ក្នុង​ឆ្នាំ​ ​២០១៥។

  • Cossacks: Back to War

ហ្គេម​សង្គ្រាម​សម័យ​បុរាណ​នៃ​តំបន់​អឺរ៉ុប​ ​ហើយ​ចេញ​ឆ្នាំ​ ​២០០២៕

ចុចអាន ៖ វិបសាយ ១៨+ មួយ​បាន​លេចធ្លាយទិន្នន័យ​ផ្ទាល់​ខ្លួន​របស់​អ្នក​ប្រើ​​ ១,២ លាន​នាក់

ប្រភព៖ Zing ប្រែសម្រួល៖ រដ្ឋ

មតិយោបល់