• 2019-03-22 01:35:00
  • គន្លឹះ

វិធីសាស្ត្រដាក់លេខសម្ងាត់ខ្លាំង គេលំបាកនឹងស្មាន ជួយការពារអាខោន Facebook

  • 2019-03-22 01:35:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ទោះបីបងប្អូនមានរបងផ្ទះរឹងមាំ និងមេសោល្អប៉ុនណា ប៉ុន្តែបើបងប្អូនពុំបានរក្សាទុកកូនសោឲ្យល្អនោះទេ វាក៏គ្មានប្រសិទ្ធភាពដែរ នេះវាស្រដៀងគ្នានឹងការប្រើ (រក្សាទុក) លេខសម្ងាត់ (Password) ដោយពុំមានការប្រុងប្រយ័ត្ន ក្នុងប្រព័ន្ធឌីជីថលផងដែរ។ ថ្វីបើគេហទំព័រ និងកម្មវិធី ភាគច្រើនសព្វថ្ងៃនេះផ្តល់នូវការ ការពារសុវត្ថិភាពបន្ថែមក៏ដោយ ជនខិលខូចនូវតែព្យាយាម វាយសាកល្បងលេខសម្ងាត់របស់អ្នក ឬរំលងប្រព័ន្ធសុវត្ថិភាពនៅក្នុងគេហទំព័រ ដើម្បីគេអាចចូលទៅ ផ្លាស់ប្តូរទិន្នន័យក្នុងគណនីរបស់អ្នក បញ្ជាទិញទំនិញ ខ្ចីលុយ ឬពួកគេនឹងរក្សាទុកទិន្នន័យរបស់អ្នកដើម្បីប្រើប្រាស់ក្នុងគោលបំណងទុច្ចរិតណាមួយ។

រូបភាព៖ នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា

ខាងក្រោមនេះគឺជាវិធីសាស្ត្រដែលធ្វើឲ្យលេខសម្ងាត់លំបាកនឹងស្មាន ដើម្បីជួយការពារគណនីរបស់លោកអ្នក៖

  • ១-លេខសម្ងាត់ត្រូវមានប្រវែងយ៉ាងតិច១០ខ្ទង់ឡើងទៅ(at least 10 digits)
  • ២-មានបញ្ចូលតួអក្សរតូច ធំ ជាលេខ និងជាសញ្ញា លាយគ្នា (ex: p@$$GOand$ — “Pass Go and $”)
  • ៣-កុំប្រើព័ត៌មានផ្ទាល់ខ្លួនដូចជា ឈ្មោះ ថ្ងៃខែឆ្នាំកំណើត លេខផ្ទះ លេខទូរស័ព្ទ ជាលេខសម្ងាត់
  • ៤-សម្រាប់អ្នកមានគណនីច្រើន សូមជៀសវាងប្រើលេខសម្ងាត់ដូចៗគ្នា
  • ៥-ប្រសិនបើលោកអ្នកឲ្យហាងទូរស័ព្ទបង្កើតលេខសម្ងាត់ឲ្យ លោកអ្នកត្រូវប្ដូរ លេខសម្ងាត់ចាស់ចោលឲ្យបានឆាប់បំផុត
  • ៦-សូមកុំរក្សាទុក (Save) លេខសម្ងាត់ក្នុងកំព្យូទ័រ ឬទូរស័ព្ទ(បើអាចកត់ទុកក្នុងសៀវភៅ)៕

អានអត្ថបទបន្ត៖

ប្រភព៖ នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា

អត្ថបទ៖ រក្សា

មតិយោបល់