• 2018-11-19 02:26:42
  • ចំណេះដឹង

កម្មវិធី​កាត់ត​វីដេអូ GoPro ៥ ពេញនិយម​បំផុត​សម្រាប់ Windows 10

  • 2018-11-19 02:26:42
  • ចំនួនមតិ 0 | ចំនួនចែករំលែក 5

ចន្លោះមិនឃើញ

GoPro ជា​ប្រភេទ​កាមេរ៉ា​សកម្មភាព មាន​ភាព​ពេញនិយម​បំផុត ក្នុង​ការ​ថតរូប​ប្រភេទ​សកម្មភាព ច្បាស់ ចាប់​រូបភាព​នឹង​ល្អ ព្រមទាំង​ងាយស្រួល​ចាប់​ប្លង់​ស្ទើរ​គ្រប់​កាលៈទេសៈ​។​

វីដេអូ​ផលិត​ពី GoPro ប្រហែល​ត្រូវការ​កាត់ត​បន្ថែម​អត្ថន័យ​ទៅ​កាន់​វីដេអូ ជាមួយ​នឹង​កម្មវិធី​កាត់ត​វីដេអូ​មួយ​ចំនួន​។ GoPro មាន​កម្មវិធី​ផ្ទាល់​ខ្លួន​ហៅថា GoPro Studio ប៉ុន្តែ​អ្នក​អាច​ទាញ​ប្រយោជន៍​បន្ថែម​ពី​កម្មវិធី​កាត់ត​មួយ​ចំនួន​ទៀត​បាន​។ 

១) Quik

Quik រចនា​មក​មាន​ភាព​សាមញ្ញ​ងាយស្រួល​ប្រើប្រាស់ ជាពិសេស​អ្នក​ចាប់ផ្តើម​ផ្នែក​នេះ​ដំបូង​។ 

២) VSDC

Quik ល្អ​សម្រាប់​អ្នក​ចាប់ផ្តើម​ដំបូង ប៉ុន្តែ​នៅ​ខ្វះ​មុខងារ​ល្អៗ​ជា​ច្រើន​។ VSDC មាន​គុណសម្បត្តិ​លើស​នេះ​បន្តិច​។ ត្បិត​កម្មវិធី​ត្រូវការ​ស្វែងយល់​បន្តិច ក្នុង​ការ​ប្រើ Filters និង Effects។ 

៣) Blender

កម្មវិធី​នេះ​មាន​ស្ទើរ​គ្រប់​មុខងារ ចាប់​ពី​ធ្វើ 3D, ធ្វើ​ចលនា និង​ផលិត​ហ្គេម​។ កម្មវិធី​នេះ​តម្រូវ​មាន​ការ​សិក្សា​ច្រើន​គួរសម​ដែរ ប៉ុន្តែ​ជា​កម្មវិធី​ដ៏​ល្អ ហើយ​អាច​ប្រើ​ឥត​គិត​ថ្លៃ។​ 

៤) Avidemux

កម្មវិធី​នេះ​មាន​ទំហំ​តូច មាន​មុខងារ​មូលដ្ឋាន​សម្រាប់​កាត់ត និង​កែប្រែ​វីដេអូ​បាន​ល្អ​។ 

៥) OpenShot

កម្មវិធី​នេះ​ល្អ​សម្រាប់​អ្នក​ចាប់ផ្តើម​ដំបូង អាច​កែប្រែ​ល្បឿន​វីដេអូ GoPro, កាត់ត និង​បន្ថែម Effect ផ្សេង​ទៀត ហើយ​អ្វី​ដែល​សំខាន់​គឺ​អាច​ប្រើ​បាន​ឥត​គិត​ថ្លៃ​៕

ចុច Like និង See First ដើម្បីទទួលព័ត៌មានបច្ចេកវិទ្យាមុនគេ......

អានអត្ថបទ

ប្រភព៖ https://www.thewindowsclub.com/free-gopro-editing-software-for-windows

ប្រភព៖ thewindowsclub ប្រែ​សម្រួល៖ ប៊ុនធឿន

មតិយោបល់