- 2019-01-07 07:32:00
- ចំណេះដឹង
កម្មវិធី ៥ មិនសូវស៊ីថ្មទូរសព្ទ អ្នកប្រើស្មាតហ្វូន Android គួរតែតំឡើងទុកប្រើ
- 2019-01-07 07:32:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
កម្មវិធី ៥ មិនសូវស៊ីថ្មទូរសព្ទ អ្នកប្រើស្មាតហ្វូន Android គួរតែតំឡើងទុកប្រើ
ចន្លោះមិនឃើញ
ស្មាតហ្វូនបានក្លាយជាតម្រូវការប្រើប្រាស់ប្រចាំថ្ងៃ ហើយសកម្មភាពទូទៅរួមមាន ទំនាក់ទំនង ការកម្សាន្ត ឬរក្សាទុករូបភាពអនុស្សាវរីយ៍។ ទំហំផ្ទុក និងថាមពលថ្ម ជាចំណុចគួរឲ្យបារម្ភមួយ ចំពោះស្មាតហ្វូនចាស់ៗ។
កម្មវិធីប្រភេទ Lite អាចជួយសម្រាលបន្ទុកដល់ Storage បាន ដោយផ្តល់មុខងារស្រដៀងនឹងកម្មវិធីប្រភេទធម្មតា ត្បិតមានតម្រូវការប្រើថាមពល និងទិន្នន័យតិចជាង។
កម្មវិធី Facebook Lite
កម្មវិធីនេះផ្តល់មុខងារមានតម្រូវការប្រើទូទៅជាមួយនឹងទំហំតូចល្មម ហើយល្បឿនទិន្នន័យយឺតក៏អាចប្រើបានស្រួលចិត្តដែរ។
កម្មវិធី Messenger Lite
ស្រដៀងគ្នាដែរ កម្មវិធីមានទំហំតិចជាង 10MB ប៉ុណ្ណោះ ហើយល្បឿនអ៊ីនធឺណិតយឺតក៏ប្រហែលពិបាកស្មានដែរ ព្រោះថាប្រើបានធម្មតា។
កម្មវិធី Opera Mini
កម្មវិធីនេះមានការរចនាទាក់ទាញមិនចាញ់នឹង Chrome នោះទេ។ ចំណុចល្អត្រង់ថា មានទំហំតូចល្មម បើកគេហទំព័រលឿន ខណៈពេលប្រើទិន្នន័យអ៊ីនធឺណិតតិច។
កម្មវិធី Google Maps Go
ពេលប្រើកម្មវិធីនេះ ត្រូវមាន Chrome លើទូរសព្ទ។ Google លើកឡើងថាកម្មវិធីចំណាយទំហំផ្ទុកតិចជាងមុន ១០០ដង បើប្រៀបនឹងកម្មវិធី Google Maps។ នេះជាដំណោះស្រាយដ៏ល្អមួយ ចំពោះទូរសព្ទមាន RAM ទាប និងល្បឿនអ៊ីនធឺណិតយឺត ព្រោះថាអាចប្រើបានធម្មតា។
កម្មវិធី TwitPane
កម្មវិធីនេះល្អចំពោះអ្នកប្រើ Twitter ជាមួយនឹងការរចនាបែបសាមញ្ញ។ កម្មវិធីអាចប្រើបានដោយឥតគិតថ្លៃ (មានពាណិជ្ជកម្ម) ជាមួយនឹងគណនី ៣។ កម្មវិធីមានទំហំតូចល្មម ប៉ុន្តែអ្នកនៅតែអាចប្រើកម្មវិធីផ្ទាល់ពី Twitter ជាមួយនឹងការរចនាដ៏ទាក់ទាញ។
ជំនាន់ Lite ជាដំណោះស្រាយដ៏ល្អចំពោះទូរសព្ទម៉ូដែលចាស់ មានទំហំផ្ទុកតូច និងបន្តប្រើមុខងាររបស់កម្មវិធីបានធម្មតា ទោះល្បឿនអ៊ីនធឺណិតយឺត៕
ចុច Like និង See First ដើម្បីទទួលព័ត៌មានបច្ចេកវិទ្យាមុនគេ......
អានអត្ថបទ
ប្រភព៖ https://www.komando.com/tips/526700/5-apps-that-free-up-space-on-your-android-device