• 2018-12-13 03:45:00
  • គន្លឹះ

គន្លឹះ ៥ គួរដឹង បើសុខៗ MacBook រលត់ហើយ​បើកឯងៗ

  • 2018-12-13 03:45:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ម៉ាស៊ីន Mac បន្ត​បិទ​បើក​ៗក្នុង​រយៈពេល​មួយ អាច​ធ្វើ​ឲ្យ​រំខាន ដល់​ការ​បំពេញ​ការងារ​ទាំងស្រុង​។ នេះ​ហេតុផល និង​ដំណោះស្រាយ​បឋម​គួរ​ត្រួត​ពិនិត្យ​។ ដើម្បី​សុវត្ថិភាព គួរ​ព្យាយាម​ចម្លង​ឯកសារ​សំខាន់ៗ​ចេញ​មុន​ពេល​អនុវត្ត​។ ខាងក្រោមនេះជា គន្លឹះ ៥ គួរដឹង បើសុខៗ MacBook រលត់ហើយ​បើកឯងៗ។

ប្រព័ន្ធ MacOS មិន​បាន​អាប់ដេត​

ប្រព័ន្ធ​ខកខាន​មិន​បាន​អាប់ដេត​យូរ ឬ​ដំណើរការ​អាប់ដេត​មាន​បញ្ហា​ពាក់​កណ្តាល​ទី អាច​បង្ក​ជា​បញ្ហា​នានា​បាន​។ 

គួរ​ធ្វើ​កំណែទម្រង់​ប្រព័ន្ធ​ប្រើ​ចុងក្រោយ​បំផុត តាម​ដែល​អាច​ទៅ​រួច​។ បើ​មិន​អាច​ប្រើ​ជំនាន់​ចុងក្រោយ​បាន​ចំពោះ​ម៉ូដែល Mac ចាស់​ពេក គួរ​ពិចារណា​អំពី​ការ​ឡើង​ស៊េរី​។ 

កម្មវិធី​មាន​បញ្ហា​

កម្មវិធី​ទាញ​យក​មក​ដំឡើង​លើ​ប្រព័ន្ធ MacOS ក៏​អាច​បង្ក​ជា​បញ្ហា​បាន​ដែរ ទាក់ទង​នឹង​កម្មវិធី​ចាស់​ពេក មិន​មាន​កំណែទម្រង់​ថ្មី ឬ​មិន​បាន​អាប់ដេត​។ 

គួរ​សាក​លុប​ចោល​កម្មវិធី​បាន​ដំឡើង​ចុង​ក្រោយ មួយ ឬ ពីរ ដើម្បី​មើល​ពី​លទ្ធផល​។ ម្យ៉ាងវិញទៀត បើ​អាច​ពុំ​គួរ​ទាញ​យក​កម្មវិធី​ពី​ប្រភព​មិន​ច្បាស់លាស់​នោះ​ទេ ព្រោះ​ប្រហែល​អាច​ភ្ជាប់​មក​ជាមួយ​មេរោគ រំខាន​ដល់​ប្រព័ន្ធ​ប្រតិបត្តិការ​។ 

ឧបករណ៍​ភ្ជាប់​នឹង​ម៉ាស៊ីន Mac ដំណើរការ​មិន​ប្រក្រតី​

ឧបករណ៍​មួយ​ចំនួន​ភ្ជាប់​នឹង​កុំព្យូទ័រ អាច​ដំណើរការ​ជាមួយ​ប្រព័ន្ធ MacOS មិន​ប្រក្រតី ដែល​អាច​ធ្វើ​ឲ្យ​ប្រព័ន្ធ​បិទ​បើក ប៉ុន្មាន​នាទី​ក្រោយ​ពេល​ប្រព័ន្ធ​បើក។ 

ដក​ឧបករណ៍​ភ្ជាប់​ចេញ​ពី​ម៉ាស៊ីន រួម​ទាំង Mouse, Keyboard ឬ Drive ម្តង​មួយៗ ហើយ​សាកល្បង​បិទ​បើក​ដឹង​ពី​លទ្ធផល​ឧបករណ៍​ណា​មួយ​បង្ក​បញ្ហា​។ 

Settings ត្រូវការ Reset

ត្រឹម​ការ Reset Settings របស់​ម៉ាស៊ីន ​Mac ប្រហែល​អាច​ជួយ​ដោះស្រាយ​បញ្ហា​នេះ​បាន។ 

ប្រព័ន្ធ MacOS មាន​បញ្ហា​

បើសិនជា​ចាំ​បាច់ ហើយ​សាកល្បង​វិធី​ខាង​លើ​មិន​បាន​ជោគជ័យ ជម្រើស​ចុង​ក្រោយ អាច​ធ្វើការ​ដំឡើង​ប្រព័ន្ធ​ប្រតិបត្តិការ MacOS ថ្មី​តែ​ម្តង​៕

ចុច Like និង See First ដើម្បីទទួលព័ត៌មានបច្ចេកវិទ្យាមុនគេ......

អានអត្ថបទ

ប្រភព៖ DigitalTrends ប្រែ​សម្រួល៖ ប៊ុនធឿន

មតិយោបល់