• 2018-10-08 00:39:00
  • ចំណេះដឹង

ស្មាតហ្វូន​ ៥ ម៉ូដែល​មាន​កាមេរ៉ា​ខ្លាំង​​ដាច់​គេ​ នា​ពេល​បច្ចុប្បន្ន​នេះ

  • 2018-10-08 00:39:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​​​​​​ប៉ុន្មាន​ខែ​ចុង​ក្រោយ​នេះ​ស្មាតហ្វូន​កំពូល​ថ្មីៗ​បាន​បង្ហាញ​ខ្លួន​ព្រោង​ព្រាត​ ​ដែល​ធ្វើ​ឲ្យ​បញ្ជី​ស្មាតហ្វូន​កាមេរ៉ា​ខ្លាំង​ដាច់​គេ​មាន​ការ​ប្រែ​ប្រួល​ខ្លះៗ។ ផ្អែក​តាម​ការ​ធ្វើ​តេស្ត​របស់​ DxOMark ស្មាតហ្វូន​ទាំង​ ៥ ខាង​ក្រោម​នេះ​មាន​​កាមេរ៉ា​អាច​ផលិត​រូបភាព​បាន​ល្អ​ដាច់​គេ ៖

១. Huawei P20 Pro (១០៩ ពិន្ទុ)

  • ពេល​ Zoom រូបភាព​មាន​ Detail ល្អ​
  • ផលិត​រូប​ Bokeh បាន​ល្អ​​ដោយ​សារ​សមត្ថភាព​វាស់​ជម្រៅ​វៃ​ឆ្លាត​
  • ​​គ្រប់គ្រង​ Noise នៃ​រូបភាព​បាន​ល្អ
  • Autofocus បាន​លឿន​ និង​ត្រូវៗ
  • ផលិត​រូបភាព HDR បាន​ល្អ​ជា​ពិសេស​ពេល​មាន​ពន្លឺ​ថ្ងៃ​ចាំង​ខ្លាំង​
  • ថត​វីដេអូ​មាន​លំនឹង​ល្អ
  • មាន​​គ្រាប់​ Noise តិច​ពេល​ថត​វីដេអូ​ក្នុង​គ្រប់​ស្ថានភាព​

២. iPhone XS Max (១០៥ ពិន្ទុ)

  • សមត្ថភាព​​ HDR ​​ខ្លាំង អាច​ផលិត​រូបភាព​បាន​ល្អ​ក្នុង​ពេល​​មាន​ពន្លឺ​ចាំង​ខ្លាំង
  • រូបភាព​មាន​ Detail ល្អ​ក្នុង​គ្រប់​ស្ថានភាព
  • Autofocus បាន​លឿន
  • ផលិត​រូបភាព Bokeh បាន​ប្រសើរ​ជាង​មុន
  • ពេល​ថត​វីដេអូ​រក្សា​លំនឹង​បាន​ល្អ
  • វីដេអូ​មាន​ Detail ល្អ ជា​ពិសេស​ពេល​ថត​នៅ​ខាង​ក្រៅ​​​​​​

៣. HTC U12+ (១០៣ ពិន្ទុ)

  • Autofocus ចំៗ​ និង​រហ័ស​
  • ពណ៌​រូបភាព​ពិត និង​មាន​ White Balance ល្អ​
  • រូបភាព Bokeh បែប​ធម្មជាតិ​
  • ពេល​ថត​វីដេអូ​​មាន​លំនឹង​
  • អាច​ Track Subject បាន​ល្អ​ពេល​ថត​វីដេអូ
  • វីដេអូ​ក៏​មាន​គ្រាប់​ Noise តិច​

៣. Galaxy Note9 (១០៣ ពិន្ទុ)

​​​- Autofocus លឿន​និង​ត្រូវ​ទាំង​ការ​ថត​ Indoor និង Outdoor

  • ផលិត​រូប​ HDR បាន​ល្អ
  • Zoom ចូល​បួន​តង់​នៅ​តែ​អាច​រក្សា​ Detail បាន​ល្អ
  • Bokeh ធ្វើ​បាន​ល្អ​
  • ការ​ថត​វីដេអូ​អាច​រក្សា​លំនឹង​បាន​ល្អ​​ពេល​មាន​ចលនា​
  • ថត​វីដេអូ​ក្នុង​ទី​ងងឹត​មាន​គ្រាប់​ Noise តិច​តួច​

៥. Huawei P20 (១០២ ពិន្ទុ)

  • Autofocus បាន​លឿន​និង​ចំៗ
  • ពណ៌​រូបភាព​ដិត និង​ភ្លឺ​គ្រប់​ស្ថានភាព​
  • រូបភាព​ Bokeh ធ្វើ​ឲ្យ​ Subject លេច​ត្រដែត​ស្អាត​
  • ​ថត​វីដេអូ​អាច​រក្សា​លំនឹង​បាន​ល្អ​
  • ផលិត​វីដេអូ​នៅ​ទី​ងងឹត​បាន​ស្អាត

ចុចអាន៖

ប្រភព៖ dxomark ប្រែ​សម្រួល៖ សុខហេង

មតិយោបល់