• 2018-01-11 01:45:18
  • ព័ត៌មាន

AI ជំនាន់​ចុង​ក្រោយ​របស់ Google អាច​ប្រាប់​ពី​គុណភាព​រូបភាព​​ស្អាត ឬ​មិន​ស្អាត​

  • 2018-01-11 01:45:18
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Artificial intelligence (AI) អាច​ធ្វើអ្វី​បាន​ច្រើន អាស្រ័យ​ក្រុមហ៊ុន​នីមួយៗ​យក​ទៅ​ប្រើប្រាស់ ហ្វឹកហាត់​ប្រព័ន្ធ​មួយ​នេះ ជាក់ស្តែង AI ជំនាន់​ចុងក្រោយ​របស់ Google សម្រាប់​ឆ្នាំ​ ២០១៨ អាច​មាន​សមត្ថភាព​ដាក់​ពិន្ទុ​រូបភាព​អាស្រ័យ​លើ​គុណភាព​សោភ័ណភាព ស្រដៀង​នឹង​អ្វី​ដែល​មនុស្ស​នឹង​និយាយ​អំពី​រូបភាព​នោះ​ដែរ។ AI engine ថ្មី​នេះ​ផលិត​ចេញ​ពី Google AI ពី​មុន​ដែល​ជា​ Convolutional neural networks (CNNs)។ 

CNNs អាច​ដំណើរការ​បាន​ល្អ​ច្រើន រួម​ទាំង​កំណត់​នូវ​ធាតុ​ជាក់លាក់​ណាមួយ អាស្រ័យ​លើ​លក្ខណៈ​របស់​ពួកគេ ដូចជា​​ច្រមុះ ភ្នែក និង​ចំនុច​លើ​មុខ​ជាច្រើន​ទៀត​ក្នុង​បណ្ដុំ​រូបភាព​ជាច្រើន​។ Networks ទាំងនេះ​គ្រាន់​តែ​អាច​កំណត់​គុណភាព​រូបភាព​តាម​បែប Binary។ យ៉ាងណាមិញ រូបភាព​ត្រូវ​បាន​វាយ​តម្លៃ​ផ្អែក​លើ​វត្តមាន ឬ​អវត្តមាន​នៃ​លក្ខណៈ​រូបរាង ដូចជា​ច្រមុះ​ និង​គុណភាព​ផ្សេង​ទៀត។ 

បច្ចុប្បន្ន Neural Image Assessment (NIMA) របស់ Google អាច​វិភាគ​បាន​របៀប​ដែល​មនុស្ស​នឹង​ផ្តល់​តម្លៃ​ដល់​រូបភាព​។ ដោយ​ការ​ប្រើ​កម្មវិធី​សម្គាល់​ធាតុ NIMA អភិវឌ្ឍន៍​ការ​យល់​ពី​រូបភាព ហើយ​ប្រើ​ពិន្ទុ​ពី ១ ទៅ ១០ ដើម្បី​កំណត់​តម្លៃ​រូបភាព​។ 

រូបភាព​ខាងលើ បណ្តាល​រូបភាព​ទេសភាព​ត្រូវ​បាន​វាយតម្លៃ​លើ​សោភ័ណភាព​ដោយ​មនុស្ស និង​ដោយ NIMA។ ពេល​ប្រៀបធៀប​ទៅ​នឹង​ពិន្ទុ​មនុស្ស​ផ្តល់​ឲ្យ​លើ​រូបភាព​ដូចគ្នា មាន​កម្រិត​ដឺក្រេ​ខ្ពស់​ស្រដៀងគ្នា ផ្តល់​ដោយ AI របស់ Google។ 

NIMA អាច​ប្រើ​ជា Tool សម្រាប់​ការងារ​ជាច្រើន​ដូចជា​ការ​កាត់ត​រូបភាព​ដោយ​ស្វ័យប្រវត្តិ ឬ​ធ្វើ​ឲ្យ​រូបភាព​ប្រសើរ​ឡើង​សម្រាប់​ទាក់ទាញ​ភ្នែក​អ្នក​មើល​។ ក្រោយ NIMA ហ្វឹកហាត់​កាន់​តែ​យូរ NIMA នឹង​កាន់​តែ​មាន​ភាព​ជោគជ័យ​ក្នុង​ការ​កំណត់​សោភ័ណ​ភាព​គុណភាព​រូបភាព​ជាច្រើន​។ 

ពេល​អនាគត​ បច្ចេកវិទ្យា​ប្រភេទ​នេះ​ក៏​អាច​អនុវត្ត​លើ​កាមេរ៉ា​ផង​ដែរ​ក្នុង​ការ​ផ្តល់​ឲ្យ​អ្នក​ថតរូប​នូវ​ចម្លើយ​ភ្លាមៗ​ពី​គុណភាព​រូបភាព​ពួកគាត់ ឬ​លើ​កុំព្យូទ័រ​ដោយ​ជួយ​អ្នក​ក្នុង​ការ​កាត់ត​រូបភាព​ឲ្យ​បាន​ប្រសើរ​បំផុត​៕ 

ចុច Like និង See First ដើម្បីទទួលព័ត៌មានបច្ចេកវិទ្យាមុនគេ......

អានអត្ថបទ

ប្រភព៖ photographytalk ប្រែ​សម្រួល៖ ប៊ុនធឿន

មតិយោបល់