• 2017-08-20 06:13:36
  • គន្លឹះ

NASA ​ ​ប្រាប់​គន្លឹះ​ប្រើ​ស្មាតហ្វូន​ថត​សូរ្យគ្រាស​ឲ្យ​បាន​ស្អាត​ ​និង​មិន​ខូច​ ​Lens​ ​កាមេរ៉ា

  • 2017-08-20 06:13:36
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

យោង​តាម​អង្គការ​ ​NASA​ ​បាន​លើក​ឡើង​ជា​សាធារណៈ​ថា​ ​ការ​ប្រើប្រាស់​កាមេរ៉ា​ស្មាតហ្វូន​ថត​ទិដ្ឋភាព​សូរ្យគ្រាស​ដោយ​ផ្ទាល់​អាច​បង្ក​ផល​ប៉ះពាល់​ដល់​កញ្ចក់​ ​Lens​ ឲ្យ​មាន​បញ្ហា​ខូចខាត​បាន។ ជា​ទូទៅ​កញ្ចក់​ ​Lens​ ​បំពាក់​លើ​កាមេរ៉ា​ស្មាតហ្វូន​មាន​ទំហំ​តូច​មែនទែន​ ​ដែល​ប្រហែល​ជាង​ ​២​ ​ម.ម​ ​ ប៉ុណ្ណោះ​ ​ជា​កត្តា​ធ្វើ​ឲ្យ​វា​គ្រប់គ្រង​ពន្លឺ​មិន​បាន​ល្អ។ ទៀតសោត​វា​មក​ជាមួយ​នូវ​ប្រព័ន្ធ​ ​UV Filter​​​ដែល​កាត់​បន្ថយ​នូវ​ពន្លឺ​ខ្លះ​ចេញ​ពី​បន្ទះ​ឈីប​ ​និង​ ​Sensor​ ​ហើយ​ធ្វើ​ការ​កំណត់​ ​Exposure​ ​ដោយ​ខ្លួន​ឯង។​

NASA​ ​កត់​សម្គាល់​ឃើញ​ ​សឹង​តែ​គ្រប់​អ្នក​ថតរូប​អាជីព​បាន​ឆ្លើយ​តប​ជុំវិញ​បញ្ហា​ខាង​លើ​ថា​ ​មិន​អី​ទេ ប៉ុន្តែ​នេះ​សម្រាប់​តែ​លក្ខខណ្ឌ​បើ​អ្នក​ថត​ដោយ​ប្រើ​ល្បឿន​លឿន​បំផុត​ ​ដូច​ជា​ការ​ថត​នូវ​ទិដ្ឋភាព​ណា​មួយ​ដែល​ជាប់​ព្រម​គ្នា​ជាមួយ​ព្រះអាទិត្យ។​ ម្ល៉ោះ​ហើយ​ដើម្បី​បញ្ចៀស​ពី​បញ្ហា​ខូចខាត​ ​Lens​ ​កាមេរ៉ា​នៃ​ស្មាតហ្វូន​ ​អង្គការ​របស់​សហរដ្ឋអាមេរិក​មួយ​នេះ​បាន​ណែនាំ​នូវ​គន្លឹះ​ខ្លីៗ​ដូច​ខាង​ក្រោម​ ​៖

  • ត្រូវ​ប្រើប្រាស់​ ​Lens​ ​ជំនួយ​​ប្រភេទ​ ​Solar Filter​ ​ដែល​អាច​ការពារ​ដល់​ ​Lens​ ​កាមេរ៉ា​ ​ហើយ​អ្នក​ផ្ទាល់​ត្រូវ​ពាក់​វ៉ែនតា​ការពារ​ភ្នែក​ ​សម្រាប់​មើល​សូរ្យគ្រាស​ ​ជៀសវាង​ពន្លឺ​ខ្លាំង​ជះ​ឲ្យ​ខូច​កែវភ្នែក​ ​ (ករណី​បើ​គ្មាន​ ​Lens Solar Filter​ ​អ្នក​អាច​ប្រើ​វ៉ែនតា​ការពារ​នោះ​មក​ដាក់​ពី​មុខ​ ​Lens​ ​កាមេរ៉ា​ស្មាតហ្វូន​ក៏​បាន)។

  • ត្រូវ​ប្រើប្រាស់​ ​Tripod​ ​បំពាក់​ជាប់​ស្មាតហ្វូន​ ​ងាយស្រួល​ក្នុង​ការ​ផ្លាស់ប្ដូរ​មុំ​ថត​បាន​លឿន​ជាង​មុន​ ​និង​លេច​ចេញ​ទិដ្ឋភាព​សូរ្យគ្រាស។

  • កុំ​ភ្លេច​ថត​ទិដ្ឋភាព​នៅ​ជុំវិញ​ខ្លួន​អ្នក​ ​ដែល​ទាក់ទង​នឹង​សកម្មភាព​​មនុស្ស​ ​ហើយ​គួរ​ទាញ​យក​នូវ​កម្មវិធី​កាមេរ៉ា​ណា​មួយ​បន្ថែម​ទៀត​ដែល​អាច​កំណត់​ល្បឿន​ ​Exposure​ ​ក៏​ដូច​ជា​ ​Settings​ ​ផ្សេង​ទៀត។

  • ត្រៀម​ពិល​ ​ឬ​ឧបករណ៍​បញ្ចាំង​ណា​មួយ​ ​ងាយស្រួល​ពេល​មាន​សូរ្យគ្រាស​ ​ព្រោះ​ពន្លឺ​ជុំវិញ​នោះ​នឹង​ចាប់​ផ្ដើម​ងងឹត​ ​ហើយ​គួរ​​ហ្វឹកហាត់​ការ​ថត​ប៉ុន្មាន​ថ្ងៃ​ទុក​ជា​មុន​ ​នូវ​ទិដ្ឋភាព​បន្ទាប់​ពី​ថ្ងៃ​លិច​អំឡុង​ពេល​ព្រលប់។

  • ហ្វឹកហាត់​ការ​ថត​រូប​ព្រះ​ចន្ទ​ពេញ​វង់​ ​ដើម្បី​ស្គាល់​ច្បាស់​ពី​ទំហំ​ប្រហែល​នៃ​សូរ្យគ្រាស​ដែល​នឹង​លេចចេញ។

  • ថត​បែប​ ​Time-lapse​ ​ដោយ​រក្សា​ការ​ប្រើ​ឧបករណ៍​ ​Tripod​ ​ជំនួយ​ដែល​យើង​នឹង​អាច​ឃើញ​ពី​ទិដ្ឋភាព​មុន​និង​ក្រោយ​ពេល​មាន​សូរ្យគ្រាស​ថា​អស្ចារ្យ​ដល់​កម្រិត​ណា៕

ទទួល​បាន​ព័ត៌មាន​ថ្មីៗ គន្លឹះ​មាន​ប្រយោជន៍​រួម​ទាំង​ចំណេះដឹង​ផ្សេង​ៗ​ពី​បច្ចេកវិទ្យា កុំភ្លេចចុច Like Page Sabay News Technology...

ចុចអានបន្ត ៖

ប្រភព៖ Pennlive ប្រែសម្រួល ​៖ កៅ រក្សា​

មតិយោបល់