• 2019-05-06 02:37:56
  • ចំណេះដឹង

Lexus NX និយម​ជិះ​រាល់​ថ្ងៃ​នេះ ដឹង​ផលិត​នៅ​ប្រទេស​ណា​ទេ?

  • 2019-05-06 02:37:56
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

រថយន្ត​ Lexus NX ដែល​បង្ហាញ​វត្តមាន​ព្រោងព្រាត​នៅ​ប្រទេស​កម្ពុជា​​នា​ពេល​បច្ចុប្បន្ន​នេះ​ ភាគ​ច្រើន​គឺ​មាន​ប្រភព​ចេញ​ពី​សហរដ្ឋអាមេរិក។ កត្តា​នេះ​ធ្វើ​ឲ្យ​មនុស្ស​ភាគ​ច្រើន​យល់​ថា​ រថយន្ត​ SUV ខ្នាត​តូច​នេះ​​ផលិត​នៅ​រោង​ចក្រ​សហរដ្ឋអាមេរិក​ផ្ទាល់។

ប៉ុន្តែ​តាម​ពិត​ទៅ​រថយន្ត​​ម៉ូដែល​នេះ​មាន​ផលិត​តែ​នៅ​រោងចក្រ​​ Toyota នៅ​ប្រទេស​ជប៉ុន ដែល​មាន​ទីតាំង​នៅ​ក្រុង​ Miyawaka នៃ​ខេត្ត​ Fukuoka ដោយ​រោងចក្រ​មាន​ឈ្មោះ​ថា​ Miyata។ រថយន្ត​នេះ​មាន​ប្រជាប្រិយភាព​ខ្លាំង​គេ​នៅ​សហរដ្ឋអាមេរិក​ដោយ​នៅ​ឆ្នាំ​ដំបូង​ (២០១៥) អាច​លក់​បាន​សរុប​ ៤៣ ៧៦៤ គ្រឿង និង​បន្ត​កើន​ឡើង​ជា​បន្ត​បន្ទាប់។

​​ក្រោយ​មាន​ការ​បណ្ដាក់​ទុន​រាប់​រយ​លាន​ដុល្លារ​ រថយន្ត​ Lexus NX ដែល​លក់​លើ​ទីផ្សារ​អាមេរិក​ខាង​ជើង​ នឹង​ត្រូវ​ផលិត​ឡើង​នៅ​រោងចក្រ Toyota ​ក្នុង​ក្រុង​ Cambridge ខេត្ត Ontario ប្រទេស​កាណាដា ​ចាប់​ពី​ឆ្នាំ ២០២២ ត​ទៅ។

ផ្អែក​តាម​កាល​បរិច្ឆេទ​ដែល​ Toyota ផ្ដល់​ឲ្យ​នេះ មាន​ន័យ​ថា​រោងចក្រ​ក្នុង​ខេត្ត​ Ontario ទំនង​ជា​មិន​ផលិត​រថយន្ត​ NX ស៊េរី​បច្ចុប្បន្ន​នេះ​ទេ។ ផ្ទុយ​ទៅ​វិញ​វា​អាច​នឹង​ផលិត​រថយន្ត​ NX ស៊េរី​ថ្មី ឬ រថយន្ត​ NX ជំនាន់​ទី​ពីរ​តែ​ម្ដង៕​​​​​

ចុចអាន៖

ប្រភព៖ Carbuzz ប្រែ​សម្រួល៖ សុខហេង

មតិយោបល់