• 2019-04-28 03:37:12
  • ប្រវត្តិបច្ចេកវិទ្យា

ទាយ​ដឹង​ទេ​​ ទាំង​នេះ​ជា​ឡូហ្គោ​ក្រុមហ៊ុន​ណា?

  • 2019-04-28 03:37:12
  • ចំនួនមតិ 0 | ចំនួនចែករំលែក 9

ចន្លោះមិនឃើញ

អ្នក​ធ្លាប់​បាន​ឃើញ ​និង​ស្គាល់​ឡូហ្គោ​នៃ​ក្រុមហ៊ុន​បច្ចេកវិទ្យា​ល្បី​ៗ​ជា​ច្រើន​នា​ពេល​បច្ចុប្បន្ន។ ឡូហ្គោ​​​ដ៏​ស្រស់​ស្អាត​ខ្លះ​សុទ្ធ​តែ​ធ្លាប់​បាន​ឆ្លង​កាត់​ការ​កែ​សម្រួល​ច្រើន​ដង​មក​ហើយ​ ដូច​ឡូហ្គោ​​ខាង​ក្រោម​នេះ​អីចឹង។ ចុះ​អ្នក​មាន​ឆ្ងល់​ទេ​ថា​ ពី​មុន​ឡូហ្គោ​​ទាំង​នេះ​មាន​រូប​រាង​បែប​ណា​ខ្លះ?

អ្នក​អាច​​នឹង​ហួស​ចិត្ត​ប្រសិន​បើ​អ្នក​បាន​ឃើញ​ឡូហ្គោ​​ចាស់​មួយ​ចំនួន​របស់​ក្រុមហ៊ុន​ទាំង​នោះ។ដូច​នេះ​កុំ​បង្អង់​យូរ​ ទៅ​ទស្សនា​ឡូហ្គោ​​ដើម​របស់​ក្រុមហ៊ុន​បច្ចេកវិទ្យា​ល្បី​ៗ​ទាំង​អស់​គ្នា៖​​​​

Apple (១៩៧៦) ឡូហ្គោ​​ក្រុមហ៊ុន​ Apple​ កាល​ពី​មុន​គឺ​ជា​រូប​របស់​អ្នក​ប្រាជ្ញ​មួយ​រូប​អង្គុយ​នៅ​ក្រោម​ដើម​ឈើ។

apple

Canon (១៩៣៤) ឡូហ្គោ​​ Canon កាល​ពី​មុន​គឺ​បាន​ប្រើ​ប្រាស់​​រូប​ព្រះ​ពុទ្ធ​រូប​មួយ​​ព្រះ​អង្គ​ ព្រះ​នាម​ Kwanon ​​ ដែល​តំណាង​ឲ្យ​សេចក្ដី​អាណិត​អាសូរ។​​

canon

Nokia  (១៨៧១) ​ Nokia ​បាន​ប្រើ​ប្រាស់​រូប​ត្រី​ជា​ឡូហ្គោ​​ដំបូង​របស់​ខ្លួន។​

Nokia

Google (១៩៩៨) មិន​មាន​ភាព​ខុស​គ្នា​ខ្លាំង​ពី​ឡូហ្គោ​នា​ពេល​បច្ចុប្បន្ន​នោះ​ទេ។

Google

Firefox (២០០២) ឡូហ្គោ​​ដំបូង​បំផុត​របស់​ Firefox គឺ​សត្វ​ហង្ស។​

Firefox

Facebook (២០០៤) Mark Zuckerberg បាន​ពឹង​ពាក់​មិត្តភ័ក្ដិ​របស់​ខ្លួន​ដើម្បី​បង្កើត​ឡូហ្គោ​​ដំបូង​បំផុត​របស់​ Facebook​ ហើយ​បុរស​ដែល​ស្ថិត​នៅ​ក្នុង​រូប​នោះ​មាន​ឈ្មោះ​ Al Pacino។​

Facebook

ប្រភព៖ Gizmodo ប្រែ​សម្រួល៖ សុខហេង

មតិយោបល់