• 2019-03-31 05:15:00
  • ផលិតផលថ្មី

​ថ្លៃ​បន្តិច​មែន ​តែ​​សាក​ភ្លើង​ទូរសព្ទ​បាន​ទាំង Samsung, iPhone និង​កាស AirPods

  • 2019-03-31 05:15:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​បន្ទះ​សាក​ភ្លើង​ Wireless Charger Duo ​របស់​ក្រុមហ៊ុន Samsung ​ដែល​បាន​ប្រកាស​ចេញ​ដំបូង​ កាល​ពី​ជំនាន់ Galaxy Note 9 ​មាន​តម្លៃ​ដល់​ទៅ ១១៩ ដុល្លារ​ រហូត​ដល់​ជំនាន់ Galaxy S10 តែ​មក​ដល់​ពេល​នេះ​នៅ​សល់​តែ​ ៦៤ ដុល្លារ​ប៉ុណ្ណោះ​លើ​វិបសាយ Amazon។

Wireless Charger Duo

​ចំពោះ​សមត្ថភាព​បន្ទះ​សាក​ភ្លើង​ Wireles ​នេះ​គឺ ​ជា​ប្រភេទ​បន្ទះ​សាក​ថ្ម​លឿន(Fast Charge) ដែល​ចែក​ចាយ​​ថាមពល​អគ្គិសនី ២ ក្នុង​បន្ទះ​តែ​មួយ។ ម្ខាង​មាន​ផ្ទុក​កម្លាំង​សាក ១២ វ៉ាត់(w) ឯ​ម្ខាង​ទៀត ៧,៥ វ៉ាត់។

​ឧបករណ៍​នេះ ​អាច​គាំទ្រ​គ្រប់​ស្មាតហ្វូន​ដែល​មាន​បង្កប់​បច្ចេកវិទ្យា​សាក​ថ្ម​ឥត​ខ្សែ​នៅ​ខាង​ខ្នង​ទាំង​អស់ ​មិន​ថា​តែ Samsung, iPhone និង​កាស AirPods នោះ​ទេ៕ ​

ទស្សនាវីដេអូខាងក្រោម៖

ប្រភព៖ The Verge ប្រែ​សម្រួល៖ រក្សា

មតិយោបល់