
- 2019-02-27 03:02:03
- គន្លឹះ
ប្រើអ៊ីនធឺណិតតាម Wifi និងតាមទិន្នន័យទូរសព្ទ មួយណាស៊ីថ្មជាង?
- 2019-02-27 03:02:03
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ប្រើអ៊ីនធឺណិតតាម Wifi និងតាមទិន្នន័យទូរសព្ទ មួយណាស៊ីថ្មជាង?
ចន្លោះមិនឃើញ
ការប្រើប្រាស់អ៊ីនធឺណិតជាប្រចាំ ក៏ជាប្រភពមួយទាញថាមពលច្រើនពីថ្មទូរសព្ទ ប៉ុន្តែមានការលើកឡើងថា រវាងការប្រើអ៊ីនធឺណិតលើទូរសព្ទ និងតាម Wifi មួយណាមានតម្រូវការថាមពលថ្មច្រើនជាង?
តាមការសិក្សា ការភ្ជាប់អ៊ីនធឺណិតទូរសព្ទតាមបណ្ដាញ Wi-Fi ប្រើថាមពលថ្មតិចជាង ខណៈតាមទូរសព្ទតម្រូវការថាមពលថ្មច្រើន ពិសេសដូចជា 4G។
ហេតុផល 4G ត្រូវការថាមពលថ្មច្រើន
4G បញ្ជូនទិន្នន័យបានលឿន ដូចនេះត្រូវការថាមពលថ្មច្រើន។
ក្រុមហ៊ុនបណ្ដាញទូរសព្ទនៅបរទេសមួយចំនួន អាចភ្ជាប់ទាំងបណ្ដាញ 3G និង 4G ក្នុងពេលដំណាលគ្នា។ បែបនេះ ទូរសព្ទធ្វើការពីរដង ដើម្បីធានាស្ថិរភាពភ្ជាប់បណ្ដាញ ដែលត្រូវការថាមពលថ្មច្រើន។
រាល់ពេលហៅចេញ ឬបញ្ជូន និងទទួលសារ រលកវិទ្យុសកម្មតាម 3G ឬ4G ត្រូវផ្អាកដំណើរការ។ ការផ្លាស់ប្ដូរលក្ខណៈរលកវិទ្យុសកម្មបែបនេះ ក៏ចំណាយថាមពលថ្មច្រើនដែរ៕
ចុចអានអត្ថបទទាក់ទង៖