• 2019-02-18 01:57:00
  • គន្លឹះ

មិន​ចេះ​តែ​ធ្វើ​ស៊ី​បាន​ទេ ហ៊ាន​តែ Login ខុស​ទីតាំង Facebook ​ផ្ញើ​សារ​ជូន​ដំណឹង​ភ្លាម

  • 2019-02-18 01:57:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Facebook ជា​បណ្តាញ​សង្គម​ដ៏​ពេញ​និយម​មួយ ​មិន​ថា​ចាស់​ក្មេង​រមែង​ប្រើប្រាស់​ដោយ​មាន​គោលដៅ​ខុស​ប្លែក​ពី​គ្នា។ ប៉ុន្តែ​វា​ក៏​ប្រឈម​នឹង​ហានិភ័យ​ខ្ពស់ ប្រសិន​ណា​គណនី​របស់​យើង​ត្រូវ​បាន​គេ​លួច​ប្រើប្រាស់​ឬ​យក​ទៅ​ប្រព្រឹត្តិ​បទល្មើស​ដែល​ពុំ​បាន​គិត​ទុក​ជា​មុន។

ជៀសវាង​ជួប​បញ្ហា​ទាំង​នេះ មុខងារ​ការពារ​មួយ​ស្រទាប់​ផ្សេង​ទៀត​អាច​ជូន​ដំណឹង​ដល់​អ្នក​ផ្ទាល់​បាន ប្រសិន​រក​ឃើញ​ថា​គណនី​នោះ​ត្រូវ​បាន​ឧបករណ៍​ដទៃ​ឬ​បុគ្គល​ដែល​កំពុង​ឈរ​ជើង​ក្នុង​ទីតាំង​ផ្សេង​លួច​ Login ចូល​ប្រើប្រាស់​ដោយ​ពុំ​មាន​ការ​អនុញ្ញាត។

វិធី​កំណត់​សារ​ជូន​ដំណឹង (Notification) ​នៅ​ពេល​ឧបករណ៍​មិន​ស្គាល់​ប្រភព​ Login ចូល Facebook អ្នក៖

ក្នុង​កម្មវិធី Facebook សូម​ចុច​ទីតាំង​ត្រេ ៣ > ចុច​ត្រង់​ផ្នែកSettings & Privacy > រើស​យក Privacy Shortcuts > ត្រង់​ទីតាំង Account Security សូម​ចុច​លើ​ពាក្យ Get alerts about unrecognized logins

ចុច​ត្រង់​ទីតាំង Notifications > ចុច​បើក​ត្រង់ Get notifications

ក្រោយ​បើក​មុខងារ​នេះ​ហើយ ​រាល់​ការ Login ដែល​មាន​ប្រភព​មិន​ជាក់លាក់​ឬ​ខុស​ពី​ឧបករណ៍​អ្នក​ធ្លាប់​ប្រើប្រាស់​កន្លង​មក នោះ​វា​នឹង​លោត​សារ Notification មួយ​ផ្ញើ​ចូល​ទៅ​កាន់​គណនី​ក្នុង​ឧបករណ៍​មេ​ដែល​អ្នក​កំពុង​កាន់ ​ហើយ​ប្រសិន​មើល​ឃើញ​ថា​ឧបករណ៍​ដែល​បាន Login ពុំ​មែន​ជា​របស់​អ្នក​ទេ សូម​ចុច​ពាក្យ This Wasn't me និង​ប្រញាប់​ប្តូរ Password ​ជា​បន្ទាន់។

ចុច Like និង See First ដើម្បីទទួលព័ត៌មានបច្ចេកវិទ្យាមុនគេ......

អានអត្ថបទ:

អត្ថបទ៖ កៅ រក្សា

មតិយោបល់