• 2019-02-07 02:07:55
  • ព័ត៌មាន

បែក​ធ្លាយ​មួយ​ទំហឹង Galaxy S10 ប្រភេទ​ធូរ​ថ្លៃ

  • 2019-02-07 02:07:55
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Galaxy S10e ដែល​ជា​ម៉ូដែល​ធូរ​ថ្លៃ​មួយ​ក្នុង​​ត្រកូល​ Galaxy S10 បាន​លេច​ធ្លាយ​ទាំង​រូបរាង​ពិត​ និង​រូបរាង​ Render ផ្លូវ​ការ​កម្រិត​ច្បាស់​ មុន​ការ​ប្រកាស​ចេញ​​ប្រមាណ​ពីរ​សប្ដាហ៍។

រូបភាព​ Render គឺ​បាន​លេច​ចេញ​ពី​ប្រភេទ​វិបសាយ​ Winfuture.de ដែល​ជា​ប្រភព​គួរ​ទុក​ចិត្ត​មួយ ចំណែក​ឯ​​រូបរាង​ពិត​បាន​លេច​ចេញ​ពី​ប្រភព​កំបាំង​មុខ​មួយ។ បញ្ចូល​រូបភាព​ទាំង​នេះ គេ​នឹង​ដឹង​កាន់​តែ​ច្បាស់​ពី​រូបរាង​របស់​ Galaxy S10e។

Galaxy S10e នឹង​មាន​ជម្រើស​ពណ៌​ចំនួន​បី​គឺ​​ពណ៌​ស ពណ៌​បៃតង និង​ពណ៌​ខ្មៅ ដែល​មាន​អេក្រង់​ Super AMOLED ទំហំ ៥,៨ អ៊ីញ។ បន្ទះ​ឈីប​គឺ​ជា​ប្រភេទ​ Snapdragon 855 ឬ Exynos 9820, RAM ទំហំ ៦ GB អម​ដោយ​អង្គ​ផ្ទុក​ ១២៨ GB។

កាមេរ៉ា​ខាង​ក្រោយ​មាន​ពីរ​គ្រាប់​ ហើយ​កាមេរ៉ា​ខាង​មុខ​មាន​មួយ​គ្រាប់​បង្កប់​លើ​ផ្ទៃ​អេក្រង់, មាន​ថ្ម​ទំហំ ៣១០០ mAh, មាន​ទ្រនាប់​ស្កេន​ម្រាម​ដៃ​នៅ​ផ្នែក​ចំហៀង និង​មាន​តម្លៃ​ប្រហាក់ប្រហែល​ ៧៥០ ដុល្លារ៕

ចុចអាន៖

ប្រភព៖ PhoneArena ប្រែ​សម្រួល៖ សុខហេង

មតិយោបល់