- 2019-02-04 02:01:41
- ព័ត៌មាន
អាវុធប្រល័យ iPhone XR របស់ Samsung ចេញមុខពិតហើយ
- 2019-02-04 02:01:41
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
អាវុធប្រល័យ iPhone XR របស់ Samsung ចេញមុខពិតហើយ
ចន្លោះមិនឃើញ
ចចាមអារ៉ាមកន្លងមកចេញផ្សាយថា Samsung ក៏មានផលិត Galaxy S10 ប្រភេទតម្លៃធូរថ្លៃផងដែរ ដើម្បីប្រកួតប្រជែងនឹង iPhone XR ដែលជាស្មាតហ្វូនធូរថ្លៃរបស់ Apple។ ពេលនេះរូបរាង Galaxy S10 ប្រភេទធូរថ្លៃបានលេចចេញ មុនការប្រកាសចេញនៅថ្ងៃទី ២០ ខែកុម្ភៈខាងមុខនេះ។
Galaxy S10 ប្រភេទធូរថ្លៃនេះ ត្រូវគេជឿជាក់ថានឹងមានឈ្មោះថា Galaxy S10E ដោយវាមានអេក្រង់ទំហំ ៥,៨ អ៊ីញ, កាមេរ៉ាខាងក្រោយពីរគ្រាប់, ស៊ុមអេក្រង់ស្ដើង និងមានថ្មទំហំតូចជា Galaxy S10 ប្រភេទថ្លៃ។
តាមរូបភាពបានបង្ហាញដែរថា Galaxy S10E នេះមានអេក្រង់រាបស្មើ មិនមែនកោងដូចស្មាតហ្វូនកំពូលៗដទៃទៀតរបស់ Samsung នោះទេ។ ចំណុចខុសប្លែកមួយទៀត គឺ Galaxy S10E នឹងមានបំពាក់ទ្រនាប់ស្កេនម្រាមដៃនៅផ្នែកចំហៀង មិនមានទ្រនាប់ស្កេនលើអេក្រង់ដូច Galaxy S10 ប្រភេទថ្លៃឡើយ។
គួរដឹងថា Samsung អាចនឹងមាន Galaxy S10 បួនប្រភេទដែលនឹងបញ្ចេញនៅថ្ងៃទី ២០ ខែកុម្ភៈ។ ក្នុងនោះរួមមានប្រភេទធូរថ្លៃ Galaxy S10E, Galaxy S10, Galaxy S10 Plus និងមួយទៀតគឺ Galaxy S10 ដែលទ្រាំទ្រនឹងសេវា 5G៕