• 2018-11-20 02:14:18
  • ព័ត៌មាន

គ្រប់​គ្នា​ភ្ញាក់ផ្អើល​ខ្លាំង ពេល​ដឹង iPhone មាន​មុខងារ​ពិសេស​នេះ​

  • 2018-11-20 02:14:18
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ថ្មីៗ​នេះ​លើ​បណ្ដាញ​អ៊ីនធឺណិត​ អ្នក​ប្រើ​ប្រាស់​ iPhone ជា​ច្រើន​រូប​បាន​សម្ដែង​ការ​ភ្ញាក់ផ្អើល​ខ្លាំង​ពេល​ដឹង​ពី​លក្ខណៈ​ពិសេស​លើ​ក្ដារ​ចុច​របស់​ iOS ដែល​ធ្វើ​ឲ្យ​ការ​សរសេរ​សារ​កាន់​តែ​ងាយ​ស្រួល។

មុខងារ​ពិសេស​នេះ​គឺ​​អាច​ឲ្យ​អ្នក​ប្ដូរ​ទីតាំង​នៃ​របារ​វាយ​អក្សរ (Cursor) បាន​យ៉ាង​ងាយ​ស្រួល ដែល​ដំណើរ​ការ​បាន​ដោយ​គ្រាន់​តែ​សង្កត់​ឲ្យ​ជាប់​លើ​ក្ដារ​ចុច​ រួច​អូស​ទៅ​កាន់​ទីតាំង​មុខ ឬ​ក្រោយ។ គួរ​ដឹង​ថា​មុខងារ​នេះ​មាន​តាំង​ពី​ឆ្នាំ ២០១៥ មក​ម្ល៉េះ​ ដោយ​វា​ដំណើរ​បាន​ជា​មួយ iPhone ដែល​មាន​មុខងារ​ 3D Touch។

មាន​យូរ​ឆ្នាំ​ហើយ​ក្ដី ប៉ុន្តែ​មិន​មាន​អ្នក​ប្រើ​ iPhone ច្រើន​​រូប​នោះ​ឡើយ ដែល​បាន​ដឹង​ពី​មុខងារ​ពិសេស​នេះ។ ក្រៅ​ពី​មុខងារ​នេះ​​ហើយ​ 3D Touch ​លើ​ iPhone ក៏​អាច​បញ្ជា​មុខងារ​ពិសេស​ៗ​ជា​ច្រើន​ទៀត​ផង​ដែរ៕​

ចុចអាន៖

ប្រភព៖ Mashable ប្រែ​សម្រួល៖ សុខហេង

មតិយោបល់
អត្ថបទពេញនិយម
អត្ថបទថ្មី