• 2018-07-12 01:38:42
  • ចំណេះដឹង

FIFA ប្រើ​ប្រាស់​បច្ចេកវិទ្យា ៣ វិភាគ​​បាល់​គ្មាន​ខុស World Cup នៅ​រុស្សី

  • 2018-07-12 01:38:42
  • ចំនួនមតិ 0 | ចំនួនចែករំលែក 13

ចន្លោះមិនឃើញ

ព្រឹត្តិការណ៍​ប្រកួត​បាល់ទាត់កម្រិត​ពិភព​លោក FIFA World Cup 2018 នៅ​ប្រទេសរុស្សី បាន​ឈាន​ទៅ​វគ្គ​ផ្ដាច់​ព្រ័ត្រ្តរវាង​បារាំង​និងក្រូអាត ក្រោយ​ក្រុម​ខ្លាំងៗ​ធ្លាក់​បន្តបន្ទាប់។

តាំងពី​​ការ​ប្រកួត​វគ្គ​ជម្រុះ​ក្នុង​ពូល​មក FIFA បាន​ដាក់ឲ្យ​ប្រើ​ប្រាស់​បច្ចេកវិទ្យា​កំពូល ៣ ជា​ជំនួយ​សម្រាប់​ការ​ប្រកួត ជា​ពិសេស​សម្រាប់​ជាជំនួយ​ក្នុង​ការ​សម្រេច​ចិត្ត​របស់​អាជ្ញាកណ្ដាល​។​ បច្ចេកវិទ្យា​ស្នូល​​ដែលត្រូវ​បានប្រើប្រាស់​សម្រាប់ World Cup ឆ្នាំ ២០១៨ នា​ប្រទេស​រុស្សី​នោះ៖

១. បច្ចេកវិទ្យា Goal-Line

កាល​ពី​ព្រឹត្តិការណ៍ FIFA World Cup ឆ្នាំ​ ២០១៤ កីឡាករ​បារាំង Karim Benzema ជា​កីឡាករ​មុនដំបូង​គេ​បង្អស់​ ដែល​ទទួល​បាន​ប្រយោជន៍​ពី​បច្ចេកវិទ្យា​នេះ ពោល​គឺពេល​ដែល​គេ​តែត​បាល់​ចូល​ទីក្រុម​ជម្រើស​ជាតិ ហុងឌូរ៉ាស់ តែ​ត្រូវ​លង​ចេញ​មក​វិញ។ ជា​លទ្ធផល Goal-Line ចាប់​បាន​ថា​គ្រាប់​បាល់​របស់ Karim Benzima បាន​ចូល​មក​ក្នុងទី​ហើយ ទោះ​បី​ជា​វា​ចូល​បាន​មិន​ដល់ ១​ វិនាទី (គិត​ត្រឹម មីល្លីវិនាទី) ផង។ បច្ចេកវិទ្យានេះ ត្រូវ​បាន​បំពាក់​នៅ​គ្រប់​កីឡដ្ឋាន​សម្រាប់​ការ​ប្រកួត​ទាំង​អស់​ ដោយ​ប្រើប្រាស់​កាមេរ៉ា​ចាប់​រូប​ភាព​ល្បឿនលឿន​ចំនួន ១៤ គ្រាប់​ដើម្បី​វិភាគ​គ្រាប់​បាល់​ថាចូល​ ឬ​មិន​ចូល ហើយ​វា​នឹង​ផ្ញើលទ្ធផល​មក​នាឡិកា​របស់អាជ្ញាកណ្ដាល​ក្នុង​ពេល​ត្រឹម ១ វិនាទី​តែ​ប៉ុណ្ណោះ។

២.បច្ចេកវិទ្យា​ វីដេអូ​ជំនួយ​សម្រាប់​អាជ្ញាកណ្ដាល VAR (Video Assistant Referee)

FIFA World Cup ឆ្នាំ​ ២០១៨ នៅ​ប្រទេស​រុស្សីនេះ ជា​លើក​ទី ២១ ក្នុង​ប្រវត្តិសាស្ត្រ​បាល់​ទាត់​ និង​ជា​លើក​ដំបូង​ផង​ដែរ ដែល​បច្ចេកវិទ្យា​វីដេអូ​ជំនួយ​សម្រាប់​អាជ្ញាកណ្ដាល VAR ត្រូវ​បាន​ប្រើប្រាស់។ VAR ត្រូវ​បាន​ប្រើប្រាស់​ដើម្បី​ពិនិត្យ​មើល​ និង​ឆែក​ឡើង​វិញ​នូវ​កំហុស របស់​កីឡាករ ដែល​អាជ្ញាកណ្ដាល​មិន​អាច​សម្រេចចិត្តបាន ឬ​ក៏សម្រាប់​កែតម្រូវ​កំហុស​ក្នុង​ការ​សម្រេច​ចិត្ត​របស់​អាជ្ញាកណ្ដាល។ អាជ្ញាកណ្ដាល​នៅ​លើ​ទីលាន នឹង​សាកសួរ​ទៅកាន់​ជំនួយ​ការ​អាជ្ញាកណ្ដាល ដែល​មើល​រូបភាព​វីដេអូ​ពី​ក្នុង​មក នឹង​ប្រាប់​ថា​មាន​អ្វី​កើតឡើង​ឲ្យ​ពិត​បា្រកដ ស្រួល​ដល់​អាជ្ញាកណ្ដាល​ធ្វើ​ការ​សម្រេច​ចិត្ត។

៣. Electronical Performance និង Tracking Systems

បច្ចេកវិទ្យានេះ​ត្រូវ​បាន​ធ្វើឡើង​ជា​ពិសេស​សម្រាប់ ក្រុម​បាល់​ទាត់​ទាំងពីរ​ដែល​នឹង​ប្រកួត​គ្នា​លើ​ទីលាន។ ក្រុម​ការ​ងារ​បច្ចេកទេស និង​ក្រុម​គ្រូពេទ្យ​មក​ពី​ក្រុម​ទាំង​សង​ខាង​នឹង​មាន​បណ្ដាញ​ទាក់​ទង​ដាច់​ដោយ​ឡែក​ ទៅ​កាន់​ផ្នែក​ផ្សព្វផ្សាយ ហើយ​ក៏​មាន​បណ្ដាញ​ដាច់​ដោយ​ឡែក ទៅ​កាន់​ក្រុមបច្ចេក​ទេស និង​ក្រុម​គ្រូពេទ្យ​ដែល​កំពុង​ស្ថិត​នៅ​លើ​ទីលាន​ផង​ដែរ។ ក្នុងនោះ​ អ្នក​វិភាគប្រចាំ​ក្រុម​នីមួយៗក៏​នឹង​ទទួល​បាន​ទិន្នន័យ​ពីការ​លេង​របស់​កីឡា​ករនៅ​លើទីលាន​ផង​ដែរ ដែល​បាន​ពី​កាមេរ៉ាសម្រាប់​យុទ្ធសាស្ត្រ​ទាំង​នោះ។ ព័ត៌មាន​នេះ​អាច​ធ្វើ​ឲ្យ​ អ្នក​ខាង​ក្នុងទំនាក់​ទំនង​ទៅកាន់អ្នក​នៅ​ក្រៅ​ទីលាន ដូចជា​គ្រូ​បង្វឹក​ជាដើម ដើម្បី​សម្រេច​ចិត្ត​ថា​តើ​គួរ​លេង​តាម​វិធីសាស្រ្ត​បែប​ណា​វិញ។

ចុចអាន៖

ប្រភព៖ FIFA ប្រែ​សម្រួល៖ ផាត សុវត្ថិ

មតិយោបល់