• 2018-02-28 02:20:49
  • ចំណេះដឹង

មាន File រាប់​រយ ចង់​ផ្លាស់ប្ដូរ​ឈ្មោះ​ម្ដង​ទាំងអស់ មានទៅអី​ពិបាក

  • 2018-02-28 02:20:49
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បើ​អ្នក​មាន File ច្រើន​រាប់​រយ រាប់ពាន់ ដូចជា​រូបភាព​អ្នក​បាន​ថត​ពី​កាមេរ៉ា ហើយ​ចង់​ផ្លាស់ប្ដូរ​ឈ្មោះ File ជា​ធម្មតា អ្នក​ប្រហែល​ជា​ប្ដូរ​ឈ្មោះ​ម្ដង​មួយៗ​។

ដឹង​ទេ​នៅ​លើ Windows អ្នក​អាច​ធ្វើការ​ផ្លាស់ប្ដូរ​ឈ្មោះ File បាន​ច្រើន​ក្នុង​ពេល​តែ​មួយ ដោយ​មាន​ឈ្មោះ​ដូចគ្នា ខុសគ្នា​ត្រង់​មាន​លេខ​សម្គាល់​នៅ​ពី​ក្រោយ​។ 

ឬ អ្នក​អាច​ប្រើ​កម្មវិធី​ដាច់​ដោយ​ឡែក ដើម្បី​ផ្លាស់ប្ដូរ បាន​ទាំង ឈ្មោះ និង Extension (ប្រភេទ File)។ អ្នក​ក៏​អាច​ពិនិត្យ​មើល​ឈ្មោះ​ដែល​បាន​ផ្លាស់ប្ដូរ​សិន មុន​ពេល​ប្ដូរ​ទាំងស្រុង​តែ​ម្ដង ដោយ​អ្នក​អាច Undo បាន​។ 

១. រៀបចំ Files

មុខងារ​ផ្លាស់ប្ដូរ​ឈ្មោះ​ម្ដង​ទាំងអស់ មាន​ចាប់​ពី​ជំនាន់ Window XP តែ​ត្រង់​ចំណុច​នេះ​យើង​ពិនិត្យ​លើ Windows 10។ 

បើក File Explorer > ចូល Folder ដែល​ផ្ទុក​នូវ​រូបភាព​ជាច្រើន អ្នក​ចង់​ផ្លាស់ប្ដូរ​ឈ្មោះ​។ 

២. ប្ដូរ​ឈ្មោះ Files

ចុច​ជ្រើសរើស File ទាំងអស់ ចុច​ប៊ូតុង F2 លើ Keyboard > បញ្ចូល​ឈ្មោះ អ្នក​ចង់​បាន > ចុច​ប៊ូតុង Enter លើ Keyboard។ 

រាល់ Files នឹង​ធ្វើការ​ផ្លាស់ប្ដូរ​ឈ្មោះ​ដូច​ទៅ​នឹង​អ្វី​អ្នក​បាន​បញ្ចូល​ទាំងអស់ រួម​ទាំង​លេខ​ក្នុង​រង្វង់​ក្រចក ដើម្បី​សម្គាល់ File ខុសគ្នា​។ បើ​អ្នក​មិន​ពេញចិត្ត អាច​ចុច​ប៊ូតុង Ctrl + Z លើ Keyboard ដើម្បី Undo​ នោះ​ឈ្មោះ File នឹង​ប្ដូរ​មក​ទម្រង់​ដើម​វិញ​។ 

៣. ប្រើ​កម្មវិធី File Renamer

វិធី​ខាងលើ​សាមញ្ញ តែ​អ្នក​អាច​ប្រើ​កម្មវិធី​ជំនួយ​ក្រៅ ដូចជា File Renamer ក្នុង​ការ​ផ្លាស់ប្ដូរ​ឈ្មោះ ដោយ​មាន​មុខងារ​បន្ថែម​ល្អ​ៗ​។ កម្មវិធី​នេះ​មាន​ទាំង​ឥតគិតថ្លៃ និង​បង់​ថ្លៃ​។ អ្នក​អាច​ប្រើ​ជំនាន់​ឥត​គិត​ថ្លៃ​បាន រួច​បើ​អ្នក​ពេញចិត្ត​នឹង​មុខងារ​បន្ថែម​ទៀត អាច​ចំណាយ​តាម​ក្រោយ​។ 

៤. ការ​ប្ដូរ​ឈ្មោះ​

ដំបូង អ្នក​អាច​ទាញ​យក និង​ដំឡើង File Renamer > បើក​កម្មវិធី​។  Interface មើល​ទៅ​ដំបូង​រាង​ពិបាក​បន្តិច តែ​ក្រោយ​អ្នក​ប្រើ​រួច អ្នក​នឹង​មាន​អារម្មណ៍​ថា​ស្រួល​ប្រើ​។ 

អ្នក​ចូល​ទៅ​កាន់ Folder ដែល​ផ្ទុក​រាល់ File។ អ្នក​នឹង​ឃើញ​រាល់ Files ត្រូវ​បាន​ជ្រើសរើស​។ ត្រង់​ផ្នែក Filename ចុច​លើ​ប្រអប់​ ជ្រើស​យក Custom Filename > វាយ​បញ្ចូល​ឈ្មោះ​អ្នក​ចង់​ប្ដូរ > ចុច​ដោះ​សញ្ញា​ធីក​ចេញ​ពី​ប្រអប់​មុខ Include រួច​ចុច​លើ​ប្រអប់​សញ្ញា​ធីក​មុខ Include ម្ដង​ទៀត​។ 

អ្នក​នឹង​ឃើញ​ឈ្មោះ​ថ្មី អ្នក​ចង់​ប្ដូរ​បង្ហាញ​លើ​កម្មវិធី​។ 

៥. ប្រើ Unique Parameter

ត្រង់​ផ្នែក Unique Parameter យើង​អាច​បន្ថែម​លេខ អក្សរ ឬ​កាល​បរិច្ឆេទ​ទៅ​កាន់​ឈ្មោះ File។ ដើម្បី​ឲ្យ​សាមញ្ញ ត្រង់​នេះ​គ្រាន់​តែ​បន្ថែម​លេខ​។ 

៦. Preview

ដោយសារ ទីនេះ​មាន File ត្រឹម​រាប់​រយ ដូច្នេះ​អាច​ផ្លាស់ប្ដូរ​ត្រង់ Mask ពី ០០០០ ទៅ ០០០។ ចំណែក Extension ទុក​នៅ​ដដែល​។ បន្ទាប់​មក ពិនិត្យ​មើល​ឈ្មោះ File ត្រង់ Sample File Name ដើម្បី​ប្រាកដ​ថា​ត្រឹមត្រូវ > ចុច​លើ​ប៊ូតុង Preview ដើម្បី​មើល​ឈ្មោះ​ថ្មី File នីមួយៗ​។ 

៧. Apply

បើ​អ្នក​ពេញចិត្ត​នឹង​ឈ្មោះ​ថ្មី អ្នក​អាច​ចុច​ប៊ូតុង Apply ដើម្បី​ប្ដូរ​ឈ្មោះ File។ អ្នក​ប្រហែល​ជា​ឃើញ​មាន​ប៊ូតុង Undo សម្រាប់​ថយ​ក្រោយ​ការ​ប្ដូរ​របស់​អ្នក​មក​ទម្រង់​ដើម​វិញ​។ 

តែ មុខងារ Undo នេះ​អាច​ប្រើ​បាន​តែ​លើ​ជំនាន់​បង់​លុយ​ប៉ុណ្ណោះ​៕

ចុច Like និង See First ដើម្បីទទួលព័ត៌មានបច្ចេកវិទ្យាមុនគេ......

អានអត្ថបទ

ប្រភព៖ pcmag ប្រែ​សម្រួល៖ ប៊ុនធឿន

មតិយោបល់