បុគ្គលិកស្ម័គ្រចិត្ត Samsung កូរ៉េ ចុះបង្រៀនសិស្ស និងចែកអំណោយនៅវិទ្យាល័យ ហ៊ុនសែនបូរី១០០ខ្នង
បន្ទាប់ពីបានរៀបចំកម្មវិធី ‘Samsung Love and Care’ ដែលជាកម្មវិធីស្ម័គ្រចិត្តប្រចាំឆ្នាំរបស់បុគ្គលិក Samsung ដើម្បីដោះស្រាយគម្លាតនៃការអប់រំ និងបញ្ហាសង្គមក្នុងកម្ពុជា ក្រុមហ៊ុន Samsung ក៏នៅបន្តបង្កើតការផ្លាស់ប្ដូរវិជ្ជមានក្នុងសហគមន៍កម្ពុជា តាមរយៈកម្មវិធីស្ម័គ្រចិត្តរបស់បុគ្គលិក Samsung មួយទៀត ដែលធ្វើឡើងនៅវិទ្យាល័យ ហ៊ុន សែន បូរី១០០ខ្នង។