- 2016-11-08 08:17:53
- ព័ត៌មាន
Samsung កម្ពុជា ប្រកាសថ្ងៃច្បាស់លាស់ឲ្យអតិថិជន Galaxy Note 7 មកប្ដូរយកប្រាក់វិញ
- 2016-11-08 08:17:53
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Samsung កម្ពុជា ប្រកាសថ្ងៃច្បាស់លាស់ឲ្យអតិថិជន Galaxy Note 7 មកប្ដូរយកប្រាក់វិញ
ចន្លោះមិនឃើញ
ក្រុមហ៊ុន Samsung នៅកម្ពុជា បានចេញសេចក្ដីកាលពីម្សិលមិញនេះអំពីថ្ងៃខែច្បាស់លាស់ឲ្យអតិថិជន Galaxy Note7 ទាំងអស់អាចប្ដូរយក Galaxy S7 edge ឬ Galaxy Note 5 ជាមួយទឹកប្រាក់បន្ថែម ឬប្ដូរយកទឹកប្រាក់វិញ។ សូមអានសេចក្ដីប្រកាសលម្អិតខាងក្រោម៖
"ដើម្បីសុវត្ថិភាពរបស់អតិថិជន ក្រុមហ៊ុនSamsungបានឈប់លក់ និងដូរ ព្រមទាំងសម្រេចចិត្តឈប់ផលិត Galaxy Note 7 តែម្ដង។ អតិថិជនទាំងអស់ដែលកំពុងប្រើប្រាស់ទាំង Galaxy Note 7 ចាស់ និង Galaxy Note 7 ដែលបានដូរថ្មី គួរបិទទូរសព្ទ និងឈប់ប្រើប្រាស់បន្ត ហើយទទួលយកអត្ថប្រយោជន៍ពីការដូរយកទូរសព្ទSamsungថ្មីជាមួយទឹកប្រាក់បន្ថែម ឬប្ដូរយកទឹកប្រាក់វិញ។
នៅកម្ពុជា អតិថិជន Galaxy Note 7 ទាំងអស់នឹងទទួលបានអត្ថប្រយោជន៍មួយក្នុងចំណោមអត្ថប្រយោជន៍ដូចខាងក្រោម៖
១. ប្តូរ Galaxy Note 7 យក Galaxy S7 edge ជាមួយទឹកប្រាក់ $170 ($70 សម្រាប់តម្លៃខុសគ្នារវាង Galaxy Note 7 និង Galaxy S 7 edge + $100 សម្រាប់ទឹកប្រាក់បន្ថែម) ២. ប្តូរ Galaxy Note 7 យក Galaxy Note 5 ជាមួយទឹកប្រាក់ $210 ($110 សម្រាប់តម្លៃខុសគ្នារវាង Galaxy Note 7 និង Galaxy Note 5 + $100 សម្រាប់ទឹកប្រាក់បន្ថែម) ៣. ប្តូរ Galaxy Note 7 យកទឹកប្រាក់វិញ។
កម្មវិធីនេះនឹងចាប់ផ្ដើមពីថ្ងៃទី១០ ដល់ ៣០ វិច្ឆិកា ២០១៦ នៅហាងទំនើប Samsung របស់អ្នកនាំចូលផលិតផល Samsung ផ្លូវការនៅកម្ពុជា។
១. សម្រាប់អតិថិជនដែលបានទិញពីហាងទំនើប Samsung Apsara, KLD ឬ Nika ដែលជាអ្នកនាំចូលផលិតផល Samsung ផ្លូវការ សូមអញ្ជើញទៅកាន់ហាងទំនើប Samsung KLD ទល់មុខអាគារភ្នំពេញថៅវើ ហាងទំនើប Samsung Apsara នៅជិតផ្សារដេប៉ូ ឬហាងទំនើប Samsung Nika ជិតស្តុបបូកគោ។
២. សម្រាប់អតិថិជនដែលមិនបានទិញពីហាងទំនើបSamsung Apsara, KLD ឬ Nika សូមអញ្ជើញទៅកាន់ហាងដែលលោកអ្នកបានទិញដើម្បីទទួលបានការសម្របសម្រួលពីហាងទាំងនោះសម្រាប់កម្មវិធីនេះ។
ក្រុមការងារយើងខ្ញុំនឹងទាក់ទងលោកអ្នកដើម្បីផ្តល់ព័ត៌មានបន្ថែម ហើយប្រសិនបើលោកអ្នកមានចម្ងល់ផ្សេងៗ សូមទាក់ទងផ្នែកបម្រើអតិថិជនយើងខ្ញុំតាមរយៈទូរសព្ទ 023 99 32 32 ។
ក្រុមហ៊ុនយើងខ្ញុំ សូមអភ័យទោសដោយសុទ្ធពីចិត្តចំពោះការលំបាកដល់អតិថិជន និងដៃគូនានា ហើយក្រុមហ៊ុនសូមលើកទឹកចិត្តដល់អតិថិជន Galaxy Note 7 ទាំងអស់ចូលរួមជាមួយកម្មវិធីនេះ"៕