- 2016-08-06 19:29:36
- ព័ត៌មាន
Samsung បើកឲ្យអតិថិជនកុម្ម៉ង់ទិញ Galaxy Note7 ជាមួយនឹងការផ្តល់ជូនពិសេស
- 2016-08-06 19:29:36
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Samsung បើកឲ្យអតិថិជនកុម្ម៉ង់ទិញ Galaxy Note7 ជាមួយនឹងការផ្តល់ជូនពិសេស
ចន្លោះមិនឃើញ
Samsung ទើបបង្ហាញវត្តមានកំពូលទូរសព្ទ Galaxy Note 7 ស៊េរីថ្មីជាផ្លូវការដែលផ្សាយផ្ទាល់ Live Stream ពីទីក្រុងញ៉ូវយ៉ក នាពេលថ្មីៗនេះ ដោយទាក់ទាញអ្នកសារព័ត៌មានជាតិល្បីៗមកចូលរួមយកពត៌មានដើម្បីផ្សព្វផ្សាយពីលក្ខណៈសម្បត្តិ ព្រមទាំងមុខងារជាច្រើនអស្ចារ្យលើសពីការស្មាន ដែលធ្វើឲ្យមានការចាប់អារម្មណ៍ជាខ្លាំងពីសំណាក់អ្នកគាំទ្រ និងអតិថិជនជាច្រើនមានបំណងធ្វើជាម្ចាស់ Galaxy Note 7 នេះគ្រប់ៗគ្នា។
ពេលនេះ Samsung បានប្រកាសឲ្យអតិថិជនទាំងអស់អាចបញ្ជារទិញ Galaxy Note7 ចាប់ពីថ្ងៃទី ៧ ដល់ថ្ងៃទី ១៩ សីហា នេះ ហើយ អតិថិជននឹងទទួលបានការបន្ថែមជូនកញ្ចប់រង្វាន់ជាពិសេស (VIP Pack) ដែលមានតម្លៃប្រហែល ២៤០ ដុល្លារ ជាមួយនឹងការបង់រំលស់អត្រាការប្រាក់ ០% ពីធនាគារឯកទេសអ៊ីអន និងលេខពិសេសរបស់ក្រុមហ៊ុន Smart តម្លៃ ១២៩ ដុល្លារ ដែលមានភ្ជាប់គម្រោង Power+1 រយៈពេល ២៤ សប្តាហ៍។
ការផ្តល់ជូនពិសេសនេះ មាននៅហាងទូរសព្ទមួយចំនួននៅភ្នំពេញ ដូចជា ហាងនីកា (ផ្លូវព្រះមុនីវង្ស កែងស្តុបបូកគោ) ហាងអប្សារា(ផ្លូវនេរុហ៍ ខាងជើងផ្សារដេប៉ូ) ហាង KLDis 2 (ខាងកើតផ្សារធំថ្)មី ហាង KLDis 3 (ផ្លូវព្រះមុនីវង្ស ទល់មុខអាគារភ្នំពេញថោវើ) និងហាង KLDis4 (ផ្លូវព្រះមុនីវង្សខាងជើង ស្តុបបូកគោ)។
មិនតែប៉ុណ្ណោះ អតិថិជននៅខេត្តបាត់ដំបង ក៏អាចបញ្ជារទិញពីហាង ហាងនីកា (ផ្លូវលេខ៣ ជាប់សណ្ឋាគារ ឆាយ៉ា) និង ហាងធៀន សេង (ផ្លូវលេខ៣ ខាងលិចសាលាចិន)។
អតិថិជនដែលបានបញ្ជារទិញ Galaxy Note7 ទាំងអស់ អាចមកទទួលយកទូរសព្ទនៅថ្ងៃទី២០ សីហា នេះ នៅកម្មវិធីលក់ Galaxy Note7 Mega Sales នៅកោះពេជ្រអាគារ L ចាប់ពីម៉ោង ៨:៣០ ព្រឹក ដល់ម៉ោង ៥ ល្ងាច។
ការបញ្ជារទិញនេះ មានត្រឹមតែរយៈពេល ១៣ ថ្ងៃប៉ុណ្ណោះ ក្នុងតម្លៃពិសេសត្រឹមតែ ៧៧០ ដុល្លារ ជាមួយនឹងការផ្តល់ជូនពិសេសជាច្រើនសន្ធឹកសន្ធាប់ដែលមិនធ្លាប់មានពីមុនមក។ រួសរាន់ទ្បើង កុំឲ្យឱកាសដ៏ល្អនេះកន្លងផុតទៅឲ្យសោះ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង 023 99 32 32 ៕
អត្ថបទ៖ ពាណិជ្ជកម្ម