• 2025-01-15 13:45:00
  • ព័ត៌មាន

​ការដាក់សម្ពោធសំបកកង់ម៉ាក BFGoodrich ដែលកាន់តែមានគុណភាពខ្ពស់ជាងមុន All-Terrain T/A KO3

  • 2025-01-15 13:45:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

សំបក​កង់ម៉ាក BFGoodrich​ត្រូវបាន​បង្កើតនិងធ្វើការអភិវឌ្ឍន៍ជាសំបកកង់​ដែលប្រើប្រាស់​លើគ្រប់​ស្ថានភាព​ផ្លូវចាប់តាំងពីឆ្នាំ១៩៧៦។ ហើយឥឡូវនេះ ម៉ាកសញ្ញានេះក៏បាន​កំពុងតែអភិវឌ្ឍន៍បន្ត​សារ​ជា​ថ្មីជាមួយនឹងក្រឡាកង់ BFGoodrich All-Terrain T/A KO3 ថ្មី។  

«ចេញ​ពីសមត្ថភាពដែលល្អឥតខ្ចោះរបស់សំបកកង់ BFGoodrich All-Terrain T/A KO2 ក្រឡាកង់ថ្មី BFGoodrich All-Terrain T/A KO3 ត្រូវ​បាន​បង្កើតឡើង​ដើម្បីបំពេញតាមសេចក្ដីត្រូវការរបស់អ្នក​ប្រើប្រាស់​សំបក​កង់នៅលើផ្លូវលំបាក​ដោយដាក់បញ្ចូលនូវបច្ចេកវិទ្យាចុងក្រោយ​ទៅលើសំបក​កង់​នេះ ដែល​ផ្ដល់នូវសមត្ថភាព និង​អត្ថប្រយោជន៍​ដល់​សុវត្ថិភាព​នៃការ​បើកប​រ​កាន់តែខ្លាំង​បន្ថែមទៀត​លើផលិតផលជំនាន់ចាស់ KO2 ។ យើង​គឺ​ជាគូប្រជែងផ្ទាល់របស់ខ្លួនឯង ហើយ​យើង​បាន​ដឹង​ថាវាដល់ពេលហើយដែលត្រូវបង្កើនគុណភាពនៃសំបកកង់ទៅកម្រិតថ្មីមួយទៀត ដែលកាន់​តែប្រសើរ​ និង​កាន់​តែខ្លាំងជាងមុន។ វា​ពិត​ជាក្ដី រំភើប​រីករាយ​របស់យើង​ក្នុង​ការ​មើល ឃើញ អតិថិជន​របស់យើងអាចធ្វើអ្វីបានទាំងអស់ ទាំងការងារ និងការកំសាន្ត ជាមួយ នឹង សំបក កង់ KO3 ថ្មីនេះ»។   “កេរ្ដិ៍ដំណែលនៃភាពរឹងមាំរបស់សំបកកង់ BFGoodrich ត្រូវ​បានប្រើដើម្បីកសាងភាព​កាន់​តែរឹង​មាំ​សម្រាប់​សំបក​កង់ជំនាន់ថ្មីគឺ All-Terrain T/A KO3“ ប្រសាសន៍របស់លោក Harold Phillips នាយក​គ្រប់គ្រង​ទូទៅជាសកល។ យើងបានធ្វើការប្រណាំង និងស្រាវជ្រាវអស់រយៈ​ពេល១០​ឆ្នាំ​ចាប់​តាំងពី​សំបកកង់​ KO2 បានសម្ពោធជាផ្លូវការនៅលើទីផ្សាររួចមក ដូចនេះមតិយោបល់រយៈពេលជាង ១​ទសវត្សរ៍​ដែលទទួល​បានទាំងបច្ចេកវិទ្យា ទាំង​បទពិសោធ​ត្រូវបានយកមក​ប្រើប្រាស់​ដើម្បី​អភិវឌ្ឍ​ចេញ​ជាក្រឡាកង់ថ្មី KO3 នេះឡើង។

ក្រុមហ៊ុនបានធ្វើការ​ណែនាំលេខកង់ចំនួន ៤០ ទំហំ នៅក្មុងកម្មវិធីសម្ពោធ​ក្នុង​ប្រទេសកម្ពុជា​នា​ខែ​មករា​​ ឆ្នាំ២០២៥ កន្លង​ទៅនេះ។ ជាបន្តបន្ទាប់ទំហំថ្មីចំនួន ៨ ផ្សេងទៀត​នឹង​ផ្ដល់​ជូន​បន្ត​សម្រាប់​អ្នកប្រើប្រាស់នៅក្នុងប្រទេសកម្ពុជា។​   សំបក​កង់​ All-Terrain T/A KO3 មាន​សមត្ថភាព​ខ្ពស់​ទៅលើភាពធន់នឹងសំណឹកនៃក្រឡា ភាពរឹងមាំ​នៃសំបក​កង់ និង​ការ​ចាប់នឹង​ផ្ទៃផ្លូវកាន់តែប្រសើរជាង បើប្រៀបធៀបនឹងជំនាន់ចាស់ All-Terrain KO2។  

Treadwear (ក្រឡាមិនងាយសឹក ប្រើប្រាស់បានយូរជាងមុន) ៖ BFGoodrich បានរចនាក្រឡាកង់ថ្មី All-Terrain T/A KO3 មាន​រូបរាងក្រឡាថ្មី ជាមួយសមាសធាតុថ្មី ដើម្បីធ្វើឲ្យការ​ប្រើប្រាស់កាន់​តែធន់​ និង​មាន​អាយុកាលប្រើប្រាស់បាន​កាន់តែយូរ,ទោះ​ប្បីការប្រើប្រាស់​នៅលើផ្លូវ​គ្រួស​ក៏ដោយ។ វាត្រូវ​បាន​អភិវឌ្ឃន៍​ឡើងដោយបានបង្កើន​ជំរៅ​ក្រឡាជ្រៅ​ពេញលេញ និងមានរាងជា 3D ប្លុក​នៅក្នុង​ដុំ​ក្រឡា​នីមួយៗ ការរចនា​នេះជួយការពារក្នុងការសឹករឹលនៃសំបកកង់ ជំរុញឲ្យ​ប្រើប្រាស់បានរយៈចំងាយកាន់តែឆ្ងាយជាងមុន។ ជាលទ្ធផលសំបកកង់ All-Terrain KO3 នឹងផ្ដល់​ឲ្យអ្នក​ប្រើប្រាស់បន្ថែមនូវរយៈចំងាយប្រើប្រាស់កាន់តែឆ្ងាយជាង និង​សំបក​កង់មិនងាយសឹក។   Toughness (ធន់ រឹងមាំ) ៖ បច្ចេកវិទ្យា CoreGard ផ្ដល់ឲ្យសំបកកង់ KO3 មាន​ជញ្ជាំង​កង់​ជា​ប់​ស្វិត​ល្អ​ឥតខ្ចោះ​ ដែល​បានយកលំនាំពីពីបច្ចេកវិទ្យាជើងឯករបស់សំបកកង់ប្រណាំង Baja។ ការរចនាលំហូរ​ខ្យល់​ដែល​ជួយការពារ​ពីការប៉ះពាល់ជញ្ជាំងកង់ដោយការរុញចេញ ឬបំបែកវត្ថុនានា​ដែលតោងជាប់​នៅលើជញ្ជាំងកង់។  

Traction  (ការចាប់នៅលើផ្ទៃផ្លូវ)៖ ទោះប្បីស្ថិនៅក្នុងស្ថានភាពផ្លូវមិនល្អយ៉ាង​ណាក៏ដោយ សំប​ក​កង់ All-Terrain T/A KO3 ត្រូវបានបង្កើតឡើងដើម្បីចាប់នឹង​ផ្ទៃផ្លូវកាន់តែល្អ។ ការរចនា​ស្មា​សំបក​កង់​ជារាង​ធ្មេញរណា និង​របា​ភ្ទាត់ភក់​ចេ​ញ ត្រូវ​បាន​បង្កើន​គុណភាពបន្ថែមនៅលើសំបកកង់ ដែល​មាន​សមត្ថភាព​ល្អ​បំផុត​ក្នុងការ​បើកបរ​ក្នុង​ស្ថានភាព​ផ្លូវភក់ ឬ​ដី​ជ្រាយ។ ក្រឡាកង់​ថ្មី​សម្រាប់​ប្រើប្រាស់គ្រប់​ស្ថានភាពផ្លូវ ត្រូវ​បាន​បន្ថែម​សមាសធាតុចំពោះមុខងារ​នៃការចាប់នៅលើផ្លូវសើម។ សំបកកង់ KO3 ​បាន​ផ្ដល់​នូវ​ចម្ងាយនៃការចាប់ហ្វ្រាំងបញ្ឈប់ខ្លីជាងចំងាយ ៤,២ម៉ែត្រ បើធៀប​ជាមួយ​នឹង​សំបក​កង់ KO2។  

សំបកកង់ All-Terrain T/A KO3 គឺជាសំបកកង់ថ្មីបំផុតរបស់គ្រួសារសំបកកង់ BFGoodrich។

សម្រាប់ព័ត៍មាន​បន្ថែមអំពីសំបកកង់ ឬការធានា សូមទាក់ទងទៅកាន់លេខ 015 222 886 ឬ 095 222 771។

សម្រាប់ពត៌មានបន្ថែមអំពីសំបកកង់ សូមចូលទៅកាន់ www.BFGoodrichtires.com និង​សូមចាប់​​ផ្ដើម​ដំណើផ្សងព្រេងចំពោះដំណើរកំសាន្តបន្ទាប់របស់លោកអ្នក។

អំពីក្រុមហ៊ុន BFGoodrich

ក្រុមហ៊ុន BFGoodrich មាន​ចក្ខុ​វិស័យក្នុងការ ផ្ដល់នូវសំបកកង់ដែលមានសមត្ថភាពខ្ពស់ជូន​ដល់អ្នក ប្រើ​ប្រាស់ដែល​ប្រាថ្នាចង់បានការបើកបរយ៉ាងពិតប្រាកដគ្រប់ស្ថានភាពផ្លូវ។ ការលាយ​បញ្ចូល​បច្ចេក​វិទ្យា​ដែលមានជំនាញច្បាស់លាស់ និងមានបទពិសោធន៍ជាង៥០ឆ្នាំនៃបទពិសោធន៍ម៉ូតូស្ពត, ក្រុម​ហ៊ុនផ្ដល់​នូវ​សំបក​កងគ្រប់ប្រភេទនៃការប្រើប្រាស់ ដែល​មាន​បទ​ពិសោធ​ពីសំបកកង់​ដែលមាន​សមត្ថភាព​ខ្ពស់បំផុតពីប្រភេទផ្លូវស្រួលរហូតផ្លូវលំបាកបំផុត ដែលមានសមត្ថភាពល្អឥតខ្ចោះ។ សូម​មក​ទទួលយកបទពិសោធន៍នៃសមត្ថភាពបន្ថែមដោយសំបកកង់ និង​មើល​ថា​សំបកកង់របស់​យើង​អាចជូនលោកអ្នកទៅគ្រប់ទីកន្លែង។ ពត៌មានបន្ថែមសូមចូលទៅកាន់ www.BFGoodrichtires.com

ទំនាក់ទនងផ្នែកលក់ សាកសួរព័ត៌មានអំពីសំបកកង់ និងទំនាក់ទំនងផ្នែកផ្សព្វផ្សាយតាមរយៈ ឈ្មោះ៖ WorldBridgeTrading លេខទូរស័ព្ទ៖ 015 222 886 / 095 222 771

ទំព័រហ្វេសប៊ុក៖ https://www.facebook.com/worldbridgetradingkh

ស្វែងរកដេប៉ូលក់សំបកកង់៖ https://bit.ly/MI-BFG-Dealer-Locator

Daro Ly

មតិយោបល់