- 2017-04-12 07:07:23
- ព័ត៌មាន
Huawei P10/ P10 Plus លេចធ្លោក្នុងពិធីជប់លៀងអបអរឆ្នាំថ្មី អ្នកសារព័ត៌មាន
- 2017-04-12 07:07:23
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Huawei P10/ P10 Plus លេចធ្លោក្នុងពិធីជប់លៀងអបអរឆ្នាំថ្មី អ្នកសារព័ត៌មាន
ចន្លោះមិនឃើញ
បន្ទាប់ពីទទួលជោគជ័យលើទីផ្សារស្មាតហ្វូន កាមេរ៉ាភ្លោះ Huawei P9 & P9 Plus និង Huawei GR5 ឆ្នាំ2017 Stand & Premium Version រួចមក ក្រុមហ៊ុន Huawei ប្រចាំកម្ពុជា បានប្រារព្ធកម្មវិធីជួបជុំពិសេស ថ្លែងអំណរគុណដល់មិត្តអ្នកសារព័ត៌មាន និងដៃគូសហការ នៅភោជនីយដ្ឋាន ជួបញ៉ាំ។ កម្មវិធីជប់លៀងដ៏ពិសេសនេះ រួមមានវត្តមាន តារាចម្រៀងតារាបង្ហាញម៉ូតល្បីៗ មិត្តអ្នកសារព័ត៌មាន ជាងថតរូបអាជីព ក្រុមការងារ Huawei និងដៃគូសហការសរុបជាង ៣០នាក់ ក្រោមភោជនាហារដ៏ឆ្ងាញ់ពិសានៃកម្រងគ្រួសារ Huawei។
លោក អែម យុទ្ធូ ប្រធានផ្នែកទីផ្សារជាន់ខ្ពស់របស់ ស្មាតហ្វូន Huawei ប្រចាំប្រទេស កម្ពុជាបានថ្លែងថា ក្រៅពីត្រៀមកាដូពិសេសសរុបទូទាំងប្រទេសជាង ១០ ម៉ឺនដុល្លារ សម្រាប់ហួវៃសង្ក្រានប្រម៉ូសិន មហាថែម ថែមដូចព្យុះ ថែមអស់ស្ទះ ថែមថែមពី ហ៊ួរវ័យ Free Free ពី ហួវៃ អបអរសាទរ បុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ហួវៃក៏បានរៀបចំនូវកម្មវិធី អាហារសាមគ្គី សម្រាប់ថ្លែងអំណរអរគុណ យ៉ាងជ្រាលជ្រៅ ចំពោះការគាំទ្រ របស់អតិថិជន ដៃគូសហការ តារាចម្រៀងតារាម៉ូដែល មិត្តអ្នកសារព័ត៌មាន ជាងថតរូប អាជីព និង ក្រុមការងារ Huawei ដែលបានជួយជំរុញឲ្យ Huawei រីកចំរើនជាលំដាប់រហូត អាចគ្រងដំណែងលេខ១ លើប្រាក់ចំណេញពីប្រព័ន្ធប្រតិបត្តិការAndroid ខ្ពស់ជាងគេបំផុតលំដាប់ពិភពលោកឆ្នាំ ២០១៦ និងជាវិជ្ជមានសម្រាប់ឆ្នាំ២០១៧។ លោក យុទ្ធូ បន្ថែមថា “ឆ្នាំថ្មី ជោគជ័យថ្មី ជាមួយហួវៃ”។ គួររំលឹកថា ហួវៃសង្គ្រានប្រមូសិន មាននៅគ្រប់សាខា ហាងលក់ទូរសព្ទ ដែលមានបុគ្គលិក ហួវៃ និងស្លាកសញ្ញា ហួវៃ។ បច្ចុប្បន្ន ក្រុមហ៊ុន Huawei កំពុង ឡើងកូដខ្លាំង ជាពិសេសស្មាតហ្វូន កាមេរ៉ាពីរ ដោយសារគុណភាពផលិតផលលើសពីតម្លៃ។ ស្របពេល ហួវៃ ត្រៀមខ្លួនបង្ហាញនូវកំពូលអធិរាជស្មាតហ្វូនកាមេរ៉ា Lecia មុខក្រោយក្នុងតម្លៃដ៏ភ្ញាក់ផ្អើល ជាមួយនឹងការថែមអស្ទះ របស់ Huawei P10 & P10 Plus ។
ក្នុងពិធីជប់លៀងអបអរឆ្នាំថ្មី ថ្លែងអំណរគុណអ្នកសារព័ត៌មាននេះដែរ ក្រុមហ៊ុនក៍ផ្តល់ឱកាសអ្នក ចូលរួមទាំងអស់គ្នា តេស្តស៊េរីថ្មីបំផុត Huawei P10 /Huawei P10 Plus ដែលនឹងចេញលក់ក្នុងពេល ឆាប់ៗនេះ ដែលអនុញ្ញាតឲ្យអ្នកប្រើ ថតរូបបែបសិល្បៈស៊ីវិល័យ Portrait ដោយបន្ថែម Artistics Effect ហាយក្លាស អេឡេហ្គេន រឹតតែច្បាស់ រូបភាពសខ្មៅ ស្រមោលពន្លឺ រឺផ្ទៃព្រាល ដែលកាម៉េរ៉ាបំពាក់ជំនាញ Leica ជំនាន់ទី ២ ទប់លំនឹង ថតរូបពេញយប់ រឺកន្លែងខ្សោយពន្លឺខ្លាំង ។
អំពីក្រុមហ៊ុន Huawei Consumer BG
ផលិតផល និងសេវាកម្មរបស់ Huawei មានវត្តមានក្នុងប្រទេសច្រើនជាង 17០ ប្រទេស ហើយកំពុងនឹងត្រូវបាន ប្រើបាស់ដោយមួយភាគបី នៃប្រជាជនទូទាំងសកលលោក ដោយជាប់ជាក្រុមហ៊ុនស្មាតហ្វូនលក់ ដាច់ជាងគេបំផុត លំដាប់ថ្នាក់លេខ៣ ក្នុងឆ្នាំ ២០១៤។ ការិយាល័យ R&D ត្រូវបានរៀបចំឡើងលើទឹកដីសហរដ្ឋអាមេរិច អាល្លឺម៉ង់ ស្វីដិន រុស្ស៊ី ឥណ្ឌា និងចិន។ Huawei Consumer BG គឺជាក្រុមហ៊ុនបុត្រសម្ព័ន្ធមួយរបស់ក្រុមហ៊ុន Huawei ក្នុងចំណោមក្រុម ហ៊ុនទាំង៣ ហើយធ្វើការផលិត និងគ្រប់គ្រងលើស្មាតហ្វូន កុំព្យូទ័រ និងtablets ឧបករណ៍ប្រើប្រាស់ដែលអាចពាក់នឹងខ្លួនបាន និងសេវាផ្ទុកឯកសារលើអ៊ិនធើណិត (Cloud services) ជាដើម។ បណ្តាញជុំវិញសកលលោករបស់ Huawei ត្រូវបានបង្កើតឡើងអស់រយៈពេល ២០ឆ្នាំមកហើយ ក្រោមជំនាញផ្នែកទូរគមនាគមន៍ និងមានការប្តេជ្ញាក្នុងការនាំយកនូវបច្ចេកវិទ្យា ទំនើបៗចុងក្រោយបង្អស់ឲ្យអតិថិជនរបស់ខ្លួននៅជុំវិញពិភពលោក។ សម្រាប់ព័ត៌មានបន្ថែម សូមចូលទៅកាន់៖ http://consumer.huawei.com
សម្រាប់ព័ត៌មានថ្មីៗពី Huawei នៅកម្ពុជាសូមតាមដានជាមួយពួកយើងតាមរយៈ៖
Youtube link: www.youtube.com/c/HuaweiMobileKH អ្នកតំណាង៖ ង៉ោ ម៉េងហ៊ួង
Instagram link: www.instagram.com/huaweimobilekh លេខទូរស័ព្ទ៖ 010 44 99 06
Facebook: www.facebook.com/huaweimobilekh អ៊ីមែល៖ ngo.menghourng@huawei.com