- 2016-08-08 18:38:40
- ព័ត៌មាន
ក្រុមអ្នកសារព័ត៌មានតេស្តមុនគេ Note 7 មុនដាក់លក់លើទីផ្សារ
- 2016-08-08 18:38:40
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ក្រុមអ្នកសារព័ត៌មានតេស្តមុនគេ Note 7 មុនដាក់លក់លើទីផ្សារ
ចន្លោះមិនឃើញ
Galaxy Note 7 ដែលបានចេញជារូបរាងពិតប្រាកដ កាលពីសប្តាហ៍មុនបានដាក់ឱ្យអ្នកសារព័ត៌មានបានតេស្ដសាកល្បងដើម្បីស្វែងយល់ពីសមត្ថភាពនិងបច្ចេកវិទ្យាចុងក្រោយ មុនដាក់លក់លើទីផ្សារ។
លោក សុខឡេង ប្រធានផ្នែកទំនាក់ទំនងក្រុមហ៊ុន Samsung ប្រចាំកម្ពុជាបានប្រាប់ឱ្យដឹងថា មុន Note 7 ត្រូវសម្ពោធលក់នៅពេលខាងមុខនេះ ក្រុមហ៊ុនបានរៀបចំកម្មវិធីពិសេស ដើម្បីឲ្យក្រុមអ្នកសារព័ត៌មានអាចធ្វើតេស្តស្វែងយល់ពីបច្ចេកវិទ្យា ក៏ដូចបានឃើញរូបរាងដោយផ្ទាល់។
លោកថា Note 7 បានអភិវឌ្ឍបច្ចេកវិទ្យាជាច្រើនដូចជាប៊ិក S Pen (Stylus Pen) ងាយស្រួលក្នុងការសរសេរ ទោះបីជាអេក្រង់មិនបានដោះសោរ និងអេក្រង់កំពុងត្រូវទឹកក៏ដោយ មុខងារការពារជ្រាបទឹកកម្រិត IP68 អាចធន់ទឹកជម្រៅ ១ម៉ែត្រកន្លះរយៈពេល ៣០នាទី មានមុខងារស្គេនក្រយ៉ៅដៃ ស្គេនប្រស្រីភ្នែកយ៉ាងរហ័ស និង Folder សុវត្ថិភាពដែលអាចកំណត់ការពារសុវត្តិភាពអ្នកប្រើប្រាស់បានយ៉ាងប្រសិទ្ធភាព។
Galaxy Note 7 ការរចនារូបរាងកាន់តែល្អឥតខ្ចោះ តាមរយៈការច្នៃប្រឌិតថ្មីដោយបំពាក់អេក្រង់ប្រភេទ 5.7 Quad HD Dual edge Super AMOLED ទំហំ 2560 x 1440 (518ppi) ដើរដោយប្រព័ន្ធប្រតិបត្តិការ Android 6.0.1 (Marshmallow) ដ៏កំពូលនិងរ៉េមទំហំ 4 GB (LPDDR4) ថែមទាំងបំពាក់កាមេរ៉ាមុខទំហំ 5 MP (F1.7) និងកាមេរ៉ាក្រោយ dual-pixel ទំហំ 12 MP OIS (F1.7)។
លោកសុខឡេង បញ្ជាក់ថា អតិថិជនអាចបញ្ជាទិញ Galaxy Note 7 ជាមួយការផ្តល់ជូនពិសេសចាប់ពីថ្ងៃទី ០៧ ដល់ ១៩ សីហា និងអាចទទួលយកទូរសព្ទនៅថ្ងៃ ២០ សីហា នៅកម្មវិធីលក់ Galaxy Note 7 នៅកោះពេជ្រចាប់ពីម៉ោង ៨ ៣០ ព្រឹកដល់ ៨ ០០ ល្ងាច។ Galaxy Note 7 នេះមានតម្លៃប្រហែល ៧៧០ ដុល្លារ៕
ចុចអាន៖ Samsung ពន្យារពេលចេញលក់កាសឥតខ្សែ Gear IconX
អត្ថបទ៖ រក្សា