អ្នកច្នៃម៉ូតរថយន្ត Rolls-Royce មកកម្ពុជាចែករំលែកបទពិសោធន៍ការច្នៃម៉ូតរថយន្តលំដាប់ពិភពលោក
លោក Michael Bryden អ្នករចនាម៉ូតនៅក្រុមហ៊ុនផលិតរថយន្ត Rolls-Royce បានធ្វើដំណើរទស្សនកិច្ចការងារមកប្រទេសកម្ពុជាកាលពីពេលថ្មីៗនេះ។ លោក Michael ជាអ្នករចនាម៉ូតរថយន្តវ័យក្មេងដែលបានបញ្ចប់ការសិក្សាផ្នែករចនាម៉ូតរថយន្តនៅប្រទេសអង់គ្លេសនិងចូលបម្រើការងារជាអ្នករចនាម៉ូដរថយន្តច្នៃកុម្ម៉ង់របស់ក្រុមហ៊ុន Rolls-Royce នៅឆ្នាំ២០១២។