• 2017-08-30 02:21:19
  • គន្លឹះ

របៀប​ផ្ញើ​ ​និង​ទទួល​សារ​នៅ​លើ​កុំព្យូទ័រ​ ​Mac

  • 2017-08-30 02:21:19
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ជា​ច្រើន​ឆ្នាំ​មក​នេះ​កម្មវិធី​ជា​ច្រើន​ដែល​មាន​លើ​ iPhone និង​ iPad​ ​ក៏​បាន​បង្កើត​ឲ្យ​មាន​លើ​ Mac ជា​មួយ​នឹង​កំណែ​ទម្រង់​ MacOS ដោយ​រួម​មាន​ Notes, Maps, Photos, iBooks និង​ Messages។ ការ​ប្រើប្រាស់​កម្មវិធី​ Messages លើ​ Mac យើង​អាច​បញ្ជូន​ ​និង​ទទួល​សារ​ SMS និង​ iMessages ដោយ​មិន​ចាំ​បាច់​ទាញ​ iPhone ចេញ​ពី​កាបូប​នោះ​ទេ។​ ជា​ទូទៅ​មាន​ពីរ​ប្រភេទ​ផ្សេង​គ្នា​នៅ​លើ​សារ​ដែល​អ្នក​អាច​បញ្ជូន​ និង​ទទួល​លើ​ Mac ដោយ​សម្រាប់​ iMessage ត្រូវ​បាន​បញ្ជូន​តាម​រយៈ​ Server របស់​ Apple ហើយ​សារ​អក្សរ​ធម្មតា​ត្រូវ​បាន​បញ្ជូន​តាម​រយៈ​ iPhone។

របៀប​បញ្ជូន​សារ​ពី​ Mac

  • ចុច​ ​icon Messages លើ​ Dock ឬ​ស្វែងរក​ដោយ​ចុច​ Cmd + Space ហើយ​វាយ​ពាក្យ​ Messages

  • Sign in ដោយ​ប្រើប្រាស់​ Apple ID ដែល​ដូច​នឹង​ iPhone។

  • ចុច​លើ​ icon New Message នៅ​ក្បែរ​នឹង​ប្រអប់​ Search

  • ដាក់​ Cursor ក្នុង​ប្រអប់​ To: ហើយ​វាយ​នូវ​លេខ​ទូរសព្ទ​ ​ឬ​អ៊ីមែល​ សម្រាប់​មិត្តភ័ក្ដិ​ដែល​អ្នក​ចង់​ទំនាក់ទំនង​ (អ៊ីមែល​គួរ​សម្រាប់​ប្រើ​ជា​មួយ​នឹង​ iMessage)​ ​បន្ទាប់​មក​ចុច​ ​Enter។

  • បើ​អ្នក​បាន​ ​Sync​ ​នូវ​ ​Contacts file ជា​មួយ​នឹង​ Mac អ្នក​គួរ​តែ​អាច​ចុច​លើ​សញ្ញា​ + ដើម្បី​បន្ថែម​មនុស្ស​ពី​ Contacts របស់​អ្នក​។

  • ប្រសិនបើ​មិត្តភ័ក្ដិ​អ្នក​មាន​ ​iPhone​ ​អ្នក​អាច​ប្រាប់​ពួកគេ​ ​ព្រោះ​លេខ​របស់​ពួកគេ​នឹង​មាន​ប្រអប់​ពណ៌ខៀវ​ ​ដែល​មាន​ន័យ​ថា​ពួកគេ​អាច​ទទួល​សារ​ជា​អក្សរ​ដោយ​ ​iMessage​ ​ដែល​ត្រូវ​បាន​បញ្ជូន​តាម​រយៈ​ ​Server របស់​ Apple។ ចំណាំ​ថា​ iMessage បញ្ជូន​នូវ​វិធី​បែប​នេះ​ ទៅ​ដល់​ទូរសព្ទ​មិត្តភ័ក្ដិ​អ្នក​ជា​មួយ​នឹង​អ៊ីមែល​ដែល​ប្រើ​ក្នុង​ Apple ID ជៀស​ជាង​លេខ​ទូរសព្ទ​ ដោយ​អាស្រ័យ​លើ​ព័ត៌មាន​ Contacts ដែល​អ្នក​បង្កើត​លើ​ទូរសព្ទ​។

  • បើ​មិត្តភ័ក្ដិ​អ្នក​អាច​ទទួល​នូវ​ iMessage ដោយ​គ្រាន់​តែ​វាយ​នូវ​សារ​ក្នុង​ប្រអប់​ iMessage ហើយ​ពេល​អ្នក​បាន​បញ្ចប់​ចុច​ Enter/Return ដើម្បី​បញ្ជូន​វា​។

ពេល​អ្នក​ Login ចូល​ Apple ID ក្នុង​ Messages នៅ​លើ​ Mac អ្នក​នឹង​អាច​ទទួល​ iMessage ដែល​បាន​បញ្ជូន​ដោយ​ iPhone លើ​ Mac។ សារ​នេះ​ក៏​នឹង​បង្ហាញ​លើ​ iPhone ផង​ដែរ​។

របៀប​បញ្ជូន​អក្សរ​ពី​ Mac ប្រសិនបើ​មិត្តភ័ក្ដិ​អ្នក​គ្មាន​ iPhone

ប្រសិនបើ​មិត្តភ័ក្ដិ​អ្នក​មាន​ប្រភេទ​ទូរសព្ទ​ផ្សេង​ លេខ​ពួកគេ​ប្រហែល​មាន​ប្រអប់​ពណ៌​ក្រហម​ ពេល​អ្នក​បញ្ចូល​ទៅ​កាន់​ប្រអប់​ To: ដែល​បង្ហាញ​ថា​ទូរសព្ទ​ពួកគេ​មិន​ទាន់​ Register ជា​មួយ​នឹង​ iMessage។ ប្រសិនបើ​អ្នក​ព្យាយាម​បញ្ជូន​សារ​ជា​អក្សរ​ អ្នក​នឹង​ឃើញ​ផ្ទាំង​ព័ត៌មាន​និយាយ​ថា​ “Your message could not be sent” មាន​ន័យ​ថា​សារ​របស់​អ្នក​មិន​អាច​បញ្ជូន​បាន​ទេ​។ ប៉ុន្តែ​មិនមែន​មាន​ន័យ​ថា​អ្នក​មិន​អាច​បញ្ជូន​សារ​អក្សរ​ពួកគេ​បាន​ទេ​ ដោយ​អ្នក​គ្រាន់​តែ​ត្រូវការ​រៀបចំ​លើ​ Mac បន្ថែម​ដូច្នេះ​វា​អាច​បញ្ជូន​សារ​តាម​ iPhone បាន​។ អ្នក​អាច​អនុវត្ត​តាម​វិធី​ដូច​ខាងក្រោម​៖

  • ប្រាកដ​ថា​អ្នក​ Sign in ចូល​ iCloud លើ​ Mac និង​ iPhone ដោយ​ប្រើប្រាស់​ Apple ID តែ​មួយ​។
  • លើ​ Mac ចូល​ទៅ​កាន់​ System Preferences > iCloud ហើយ​ Sign in ដោយ​ប្រើប្រាស់​ផ្ទាំង​ Apple login details។
  • លើ​ iPhone អ្នក​ប្រហែល​ជា​ចង់​ពិនិត្យ​មើល​ Apple ID ដែល​អ្នក​ប្រើប្រាស់​ដូចគ្នា​ឬ​អត់​ ​ដោយ​ចូល​ទៅ​កាន់​ ​Settings > iCloud។
  • បើក​កម្មវិធី​ ​Message លើ​ Mac
  • ចូល​ទៅ​កាន់​ Settings > Messages លើ​ iPhone ហើយ​ចុច​លើ​ Text Messages Forwarding។
  • អ្នក​នឹង​ឃើញ​ Mac ក្នុង​បញ្ជី​ជា​​មួយ​នឹង​ប៊ូតុង​បិទ​ ​បើក​ Slider ក្បែរ​នោះ​។ ដើម្បី​អាច​ឲ្យ​ Mac បញ្ជូន​ និង​ទទួល​សារ​អក្សរ​គ្រាន់​តែ​ចុច​ប្ដូរ​ Slider ទៅ​ជា​ពណ៌​បៃតង​។
  • នឹង​ឃើញ​ផ្ទាំង​សារ​មួយ​ ​ហើយ​បញ្ចូល​កូដ​ ​ដែល​បាន​បង្ហាញ​លើ​ Mac ដើម្បី​ឲ្យ​ iPhone ក៏​អាច​បញ្ជូន​ និង​ទទួល​សារ​លើ​ ​Mac​ ​បាន​ ​បន្ទាប់​មក​រង់ចាំ​សម្រាប់​ ​Device​ ​ធ្វើ​ការ​ផ្ទៀងផ្ទាត់​។
  • ឥលូវ​ពេល​អ្នក​បន្ថែម​លេខ​ទូរសព្ទ​មិត្តភ័ក្ដិ​អ្នក​ដែល​មិន​ប្រើ​ ​iPhone​ ​វា​នឹង​មាន​ប្រអប់​ពណ៌​បៃតង​ ដែល​បង្ហាញ​ថា​អ្នក​អាច​បញ្ជូន​សារ​ជា​អក្សរ​។

របៀប​ទទួល​សារ​អក្សរ​លើ​ ​Mac

ដើម្បី​ទទួល​សារ​ជា​អក្សរ​ (​បាន​បញ្ជូន​ពី​អ្នក​ដែល​មិន​ប្រើ​ iPhone)​ លើ​ Mac អ្នក​ត្រូវការ​រៀបចំ​ Mac និង​ iPhone ដូច​ដែល​បាន​រៀបរាប់​ខាង​លើ​ ដែល​មាន​ទាក់ទង​នឹង​ការ​ Log in ចូល​ក្នុង​ Mac ជា​មួយ​នឹង​ Apple ID ក្នុង​ System Preference ហើយ​រៀបចំ​សារ​ជា​អក្សរ​ទៅ​លើ​ iPhone ក្នុង​ Settings > Messages៕

ទទួល​បាន​ព័ត៌មាន​ថ្មីៗ គន្លឹះ​មាន​ប្រយោជន៍​រួម​ទាំង​ចំណេះដឹង​ផ្សេង​ៗ​ពី​បច្ចេកវិទ្យា កុំភ្លេចចុច Like Page Sabay News Technology...

ចុចអានបន្ត ៖

ប្រភព៖ Macworld ប្រែសម្រួល ​៖ ប៊ុន ធឿន

មតិយោបល់