• 2017-08-09 03:33:54
  • គន្លឹះ

របៀប​ភ្ជាប់​ឯកសារ​ ​PDF​ ​ច្រើន​ចូល​គ្នា​តែ​មួយ​ ​លើ​ ​Mac​ ​ដោយ​ប្រើ​ ​Automator

  • 2017-08-09 03:33:54
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នៅ​លើ​ ​Mac​ ​អ្នក​អាច​បង្កើត​ ​Service​ ​ថ្មី​ដោយ​ខ្លួនឯង​បាន​ដោយ​ប្រើប្រាស់​ ​Automator​ ​ដែល​ងាយស្រួល​ក្នុង​ការ​បំពេញ​ការងារ​មួយ​ចំនួន​បាន​រហ័ស​ ​ដូចជា​ការ​ភ្ជាប់​ឯកសារ​ ​PDF​ ​ច្រើន​ចូលគ្នា​ជាដើម​ ​ហើយ​របៀប​ធ្វើ​បែប​នេះ​ ​ប្រិយមិត្ត​អាច​អនុវត្ត​តាម​ដំណាក់កាល​ខាងក្រោម​ ​៖

ការ​បង្កើត​ ​Service​ ​ថ្មី​សម្រាប់​ភ្ជាប់​ ​PDF​ ​ពីរ​ ​ឬ​ច្រើន​ ​អ្នក​ត្រូវការ​ដំឡើង​ ​PyPDF2​ ​(ជា​ ​Library របស់​ ​Python programming language)​ ​ដោយ​ចូល​ទៅ​កាន់​ ​Terminal​ ​រួច​វាយ​ពាក្យ​បញ្ជា​ខាងក្រោម​ដើម្បី​ដំឡើង។

sudo easy_install PyPDF2

  • បើក​ដំណើរការ​ ​Automator​ ​និង​ជ្រើសរើស​ ​Service​ ​ដោយ​ចូល​ទៅ​កាន់​ ​Application > Automator > ជ្រើសរើស​ ​Service
  • នៅ​ផ្ទាំង​ខាង​ស្តាំ​ជ្រើសរើស​ត្រង់​ប្រអប់​ ​Service receives selected: files or folders in Finder
  • នៅ​ផ្ទាំង​ខាងឆ្វេង​ក្នុង​ ​Library > Files & Folders > ស្វែងរក​ ​Get Selected Finder Items​ ​រួច​ទាញ​វា​ទៅ​ផ្ទាំង​ខាងស្ដាំ។
  • នៅ​ផ្ទាំង​ខាងឆ្វេង​ត្រង់​ ​Library >​ ​ស្វែងរក​ ​Run Shell Script​ ​រួច​ទាញ​វា​ទៅ​ផ្ទាំង​ខាងស្ដាំ​ ​> ត្រង់​ ​Shell: /usr/bin/python និង​ត្រង់​កន្លែង​ ​Pass input: as arguments​ ​រួច​ជំនួស​កូដ​ខាងក្រោម​ដាក់​ចូល​ប្រអប់​កូដ​ ​Run Shell Script ។ ចុចទាញយកកូដដើម

ក្រោយ​មក​ចូល​ទៅ​កាន់​ ​File Menu > Save >​ ​ដាក់​ឈ្មោះ​ ​Service​ ​ដែល​អ្នក​ចង់​ប្រើប្រាស់​ ​ឧទាហរណ៍៖ Merge PDFs

ពេល​នេះ​ ​អ្នក​អាច​ភ្ជាប់​ឯកសារ​ ​PDF​ ​ច្រើន​ចូល​គ្នា​ដោយ​គ្រាន់​តែ​ ​Select​ ​លើ​ឯកសារ​ ​PDF​ ​ទាំង​នោះ​ ​រួច​ ​Right-Click >​ ​ចុច​លើ​ ​Services >​ ​អ្នក​នឹង​ឃើញ​ឈ្មោះ​ ​Servcie​ ​ថ្មី​ដែល​អ្នក​បាន​បង្កើត​ ​រួច​ចុច​លើ​វា​ ​អ្នក​នឹង​ទទួល​បាន​ ​File​ ​ថ្មី​ដែល​ផ្ដុំ​ ​File​ ​ទាំង​នោះ​ចូល​គ្នា​តែ​មួយ៕

ទទួល​បាន​ព័ត៌មាន​ថ្មីៗ គន្លឹះ​មាន​ប្រយោជន៍​រួម​ទាំង​ចំណេះដឹង​ផ្សេង​ៗ​ពី​បច្ចេកវិទ្យា កុំភ្លេចចុច Like Page Sabay News Technology...

ចុចអានបន្ត ៖

ប្រភព៖ lifehack ប្រែសម្រួល ​៖ ប៊ុន ធឿន

មតិយោបល់