- 2017-05-13 03:58:07
- គន្លឹះ
តិចនិកពិសេស ១១យ៉ាង អ្នកលេង Instagram តិចណាស់ដែលចេះប្រើ
- 2017-05-13 03:58:07
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
តិចនិកពិសេស ១១យ៉ាង អ្នកលេង Instagram តិចណាស់ដែលចេះប្រើ
ចន្លោះមិនឃើញ
តួលេខអ្នកប្រើប្រាស់សរុបនៃបណ្ដាញសង្គម Instagram បានកើនដល់ ៧០០លានគណនី ដោយគិតត្រឹមថ្ងៃ១៧ មេសា ២០១៧ ។ ទន្ទឹមនេះ Sabay ជឿថាមានយុវវ័យកម្ពុជាជាច្រើន បានកំពុងប្រើប្រាស់វាប្រចាំ។
យ៉ាងណាមិញតាមការសង្កេតមើល Instagram ឫនិយមហៅកាត់ថា IG មានតិចនិកពិសេស ១១ យ៉ាង ដែលមានអ្នកលេងតិចបំផុតមានជំនាញក្នុងការប្រើប្រាស់វា។ ចង់ដឹងតិចនិកពិសេសទាំងនោះមានអ្វីខ្លះ តោះអានទាំងអស់គ្នា ៖
១. មើលការបង្ហាញរាល់ផុសទាំងអស់ ដែលអ្នកបាន Like :
ជាទូទៅការប្រើប្រាស់នៅពេលដែលអ្នកពេញចិត្តអ្វីមួយ អ្នកនឹងចុចប៊ូតុងរូបបេះដូង ដែលបញ្ជាក់ថា អ្នកចូលចិត្តការផុសនោះ។ ប្រិយមិត្តក៏អាចវិលត្រលប់មកមើលរាល់ផុសដែលអ្នកបានចុច Like នាពេលកន្លងមក។
២. លុបចោលប្រវត្តិនៃការ Search :
រាល់ដង ដែលអ្នកបាន Search ស្វែងរកឈ្មោះនរណាម្នាក់ IG នឹងចាប់ជាប់នៅក្នុងគណនី ប៉ុន្តែអ្នកក៏អាចធ្វើការលុបវាចោលទាំងអស់បានដោយងាយស្រួលបំផុត។
៣. ទទួលដំណឹងនៅពេលគណនីឯទៀត បង្ហោះអ្វីថ្មី :
ពេលមនុស្សពិសេសរបស់អ្នកផុសអ្វីថ្មី អ្នកតែងចង់ឃើញការផុសនោះមុនគេហើយមែនទេ?
៤. វិធីបញ្ចូល និងការប្រើគណនីច្រើនក្នុង IG តែមួយ :
អ្នកមួយចំនួនបានប្រើប្រាស់គណនី IG ដល់ទៅពីរបីតែម្នាក់ឯង ទុកមួយសម្រាប់ប្រើប្រាស់កម្សាន្ត មួយសម្រាប់ជំនួញអីអញ្ចឹងទៅ។
៥. ការលុប Comment :
តាមពិតទៅការប្រើប្រាស់មុខងារចាំបាច់បែបនេះ មិនប្រាកដថាងាយស្រួលដូចកម្មវិធី Facebook ឡើយ ចំពោះ IG អ្នកអាចធ្វើបែបនេះបានដូចគ្នា ដោយត្រូវ :
៦. ការពង្រីកមើលផុស :
៧. បង្ហោះវីដេអូកុំឱ្យមានសំឡេង :
៨. វិធីបង្ហោះរូបចេញពី Camera Roll :
វាមាន ២ យ៉ាងក្នុងការផុស អ្នកអាចចុចលើរូប + ខាងក្រោមហើយផុសយកក៏បាន ប៉ុន្តែអ្នកមួយចំនួនទៀតទម្លាប់អូសមកស្ដាំនៃផ្នែកអេក្រង់ ហើយអ្នកខ្លះមានបញ្ហាឆ្ងល់ត្រង់ចំណុចហ្នឹងអាចផុសរូបបាន ឫអត់?
៩. វិធីបញ្ចូល Filter (កែពណ៌រូបភាព) :
អ្នកលេង IG មួយចំនួន មិនថាទើបរៀនលេងថ្មីថ្មោងក៏ដោយ ប្រាកដជាដឹងច្បាស់ តើហេតុអ្វីរូបភាពនៅលើ IG មួយចំនួនមានពណ៌បន្ថែមស្រស់ស្អាតម្ល៉េះ? ចម្លើយគឺអ្នកផុសបានបញ្ចូល Filter ពីកម្មវិធី IG ផ្ទាល់។
១០. Mention គណនីអ្នកដទៃចូលមកក្នុងការផុសរបស់អ្នក :
ជាទូទៅការផុសនៅលើ IG គេច្រើនហៅថា Story ដែលមុខងារនេះវាមានដូចទៅនឹង Facebook ដែរ ប៉ុន្តែនៅលើ Facebook មិនទាន់មានអ្នកនិយមប្រើច្រើន។ សម្រាប់ IG សឹងតែ ៩០ ភាគរយហើយគឺគេនិយមប្រើប្រចាំថ្ងៃ ហើយបើអ្នកចង់ Mention ឈ្មោះអ្នកដទៃចូលមកក្នុងផុសនោះ ក៏ងាយដែរ។
១១. រក្សាទុកការផុសក្នុង Camera Roll :
ដូចដែល Sabay បានលើកសង្ខេបនូវចំណុចទី ១០ អញ្ចឹង IG គឺមានមុខងារ Story ហើយអ្នកក៏អាច Save រាល់ការផុសទាំងនោះបាន សម្រាប់រក្សាទុកក្នុង Camera Roll។
សរុបមកវិញក្រោយការសង្ខេបនូវចំណុចពិសេសៗ និងល្បិចនៃការប្រើប្រាស់ទាំង ១១ យ៉ាងសម្រាប់ Instagram នៅខាងលើរួចមក Sabay ជឿថា ប្រិយមិត្តនឹងទទួលបានបទពិសោធន៍ថ្មីក្នុងការប្រើប្រាស់វា។
យ៉ាងណាមិញបើមានចម្ងល់ ឫចង់ទទួលបានការប្រើប្រាស់មុខងារពិសេសណាផ្សេងទៀត សូមធ្វើការ Comment នៅខាងក្រោម ក្រុមការងារនឹងបន្តស្វែងរកដើម្បីចែករំលែកជាបន្តបន្ទាប់៕