- 2017-03-28 07:08:07
- គន្លឹះ
កុំឲ្យខកចិត្ត ត្រូវដឹងពេលទិញ Laptop មួយទឹក
- 2017-03-28 07:08:07
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
កុំឲ្យខកចិត្ត ត្រូវដឹងពេលទិញ Laptop មួយទឹក
ចន្លោះមិនឃើញ
ការទិញរបស់របរប្រើប្រាស់ពិតជាសំខាន់ណាស់។ តួយ៉ាងការទិញគ្រឿងអេឡិចត្រូនិក មួយទឹកជាដើមដូចជា ទូរសព្ទ កុំព្យូទ័រលើតុ កុំព្យូទ័រយួរដៃ និងរបស់របរជាច្រើនទៀតដែលយើងគួរយល់ដឹងជៀសវាងទិញខុស។
Sabay នឹងលើកយកពីវិធីសាស្ត្រមួយចំនួនដែលអ្នកគួរយល់ដឹងមុនពេលទិញ Laptop មួយទឹក៖
តើអ្នកទិញប្រើលើតម្រូវការអ្វី?
តើអ្នកចង់ទិញកុំព្យូទ័រម៉ាកអ្វី?
កំណត់កញ្ចប់ទឹកប្រាក់ដែលអ្នកចង់ទិញ
ឆែកមើលតម្លៃលើទីផ្សារមុនពេលមកទិញ
គុណភាពនៃថ្ម កាន់ថ្ម ឬអត់
អេក្រង់នៃ Laptop នោះឆ្កូត ឬដានអេក្រង់អត់
មើលលើជំនាន់ CPU, ទំហំ RAM, Hard disk, VGA
- ត្រួតពិនិត្យលើ Keyboard ទាំងអស់តើមានខូចមួយណាអត់
ធ្វើតេស្តលើ USB Port ដំណើរការឬអត់
ធ្វើតេសលើ Network Portដំណើរការឬអត់
ភ្ជាប់ WiFi ដើម្បីដឹងថាដំណើរការឬអត់
បើក Webcam សាកមើល
- សាក Restart ឬ Shutdown មើលថាមានបញ្ហាអត់
- សួររក Adapter Original បើអ្នកលក់មាន
- សួរអ្នកលក់បើទិញកុំព្យូទ័រ មានបានរបស់បន្ថែមអ្វីទៀតអត់ (បើអ្នកទិញនៅហាងកុំព្យូទ័រ)
ជាចុងក្រោយបន្ទាប់ពីឆែកមើលអស់ហើយនោះ កុំភ្លេចតថ្លៃអ្នកលក់ក្រែងបានចុះថ្លៃខ្លះ។ រៀបរៀងដោយ៖ ពិចិត្រ